កោះហៅ កឹម សុខា ជាលើកទី២ ឲ្យចូលបំភ្លឺក្នុងនាម«សាក្សី»
ដីការបស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចុះហត្ថលេខា ដោយព្រះរាជអាជ្ញារង លោក សៀង សុខ ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៦នេះ បានបង្គាប់ឲ្យលោក កឹម សុខា អនុប្រធាន (សព្វថ្ងៃជាប្រធានស្ដីទី) គណបក្សសង្គ្រោះជាតិ ឲ្យចូលខ្លួនទៅបំភ្លឺ ក្នុងនាមជាសាក្សី នៅវេលាម៉ោង៩ព្រឹក ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៥ខាងមុខ ក្នុងសំនុំរឿងសញ្ចារកម្ម ក្រោមបណ្ដឹងរបស់ស្ត្រីជាងធ្វើសក់មួយរូប ឈ្មោះ ខុម ចាន់តារាទី ហៅស្រីមុំ។
នេះ ជាដីកាលើកទីពីរហើយ បន្ទាប់ពីដីការលើកទីមួយ ចុះហត្ថលេខានៅថ្ងៃទី៦ ខែឧសភា ក្នុងសំនុំរឿងដដែល ដែលបានបង្គោប់លោក កឹម សុខា ឲ្យចូលខ្លួនទៅបំភ្លឺ ក្នុងនាមជាសាសក្សីដូចគ្នា នៅថ្ងៃទី១៧ ខែឧសភាម្សិលម៉ិញ។ ប៉ុន្តែលោក កឹម សុខា មិនបានចូលខ្លួន ទៅតាមការកោះនោះទេ ដោយសំអាងថាលោក ជាតំណាងរាស្ត្រមានអភ័យឯកសិទ្ធិ ដែលរួចផុតពីការស៊ើបសួរ ចោទប្រកាន់ ចាប់ខ្លួន ឃាត់ខ្លួន ឬឃុំខ្លួន។
ប៉ុន្តែការមិនចូលខ្លួន [...]



