កឹម សុខា ត្រូវផ្ដន្ទាទោសជាប់គុក៥ខែ និងពិន័យ៨សែនរៀល
សាលក្រមទើបនឹងធ្លាក់មកដល់ ក្នុងពេលមុននេះបន្តិច។ ជាសាលក្រម ដែលប្រកាសដោយលោក កែវ មុនី ចៅក្រមកាត់សេចក្ដី របស់សាលាដំបូងរាជធានីភ្នំពេញ។ អនុប្រធាន (សព្វថ្ងៃជាប្រធានស្ដីទី) គណបក្សសង្គ្រោះជាតិ លោក កឹម សុខា ត្រូវបានចៅក្រមរូបនេះ សម្រេចផ្ដន្ទាទោស ឲ្យជាប់ពន្ធនាគារចំនួន៥ខែ និងត្រូវពិន័យជាប្រាក់ ចំនួន៨សែនរៀល តាមមាត្រា៥៣៨ នៃក្រមព្រហ្មទណ្ឌ ពីបទ«បដិសេធការចូលខ្លួន»។
សវនាការនៃសាលាដំបូងរាជធានី ក្នុងនៅព្រឹកថ្ងៃសុក្រនេះ មិនមានវត្តមាន របស់លោក កឹម សុខា និងមេធាវីទាំង៤រូប របស់លោកទេ។ ក្រុមមេធាវីរបស់លោក កឹម សុខា បានសំអាងមូលហេតុថា ការជំនុំជម្រះនេះ ធ្វើឡើងដោយខុសនីតិវិធីច្បាប់ ខណៈលោក កឹម សុខា នៅមានអភ័យឯកសិទ្ធិសភានៅឡើយ។
លោក កឹម សុខា បានបដិសេធការចូលខ្លួន តាមការកោះរបស់ចៅក្រមស៊ើបអង្កេត ដែលបានចេញដីកាកោះហៅលោក ទៅបំភ្លឺក្នុងនាមជាសាក្សី កាលពីជិត៤ខែមុន ដោយមូលហេតុថាលោក [...]