Posts in ‘កម្ពុជា’ Category

មិន​ដល់​បី​សប្ដាហ៍ រដ្ឋសភា​កម្ពុជា​កែ​បាន​ច្បាប់​ថ្មី​មួយ!

មិន​ដល់​បី​សប្ដាហ៍ រដ្ឋសភា​កម្ពុជា​កែ​បាន​ច្បាប់​ថ្មី​មួយ!

អង្គប្រជុំវិសមញ្ញ នាព្រឹកថ្ងៃចន្ទទី២០ ខែកុម្ភៈនេះ របស់រដ្ឋសភាកម្ពុជា ដែលមានការចូលរួម តែ​ពី​សំណាក់​តំណាង​រាស្ត្រ មក​ពីគណបក្សប្រជាជនកម្ពុជានោះ បានអនុម័ត្រក្នុងសម្លេង ៦៦ លើ ៦៦សម្លេង ការ​ធ្វើ​វិសោធន​កម្ម លើ​ច្បាប់​មួយ ស្ដីពី​គណបក្សនយោបាយ។

លោក ឡេង ប៉េងឡុង អ្នក​នាំពាក្យ​រដ្ឋ​សភា បានថ្លែងនៅក្រោយអង្គ​ប្រជុំនោះ​ថា ច្បាប់​នេះ​ ត្រូវ​បាន​ដាក់​​ជា​​ការ​​ប្រញាប់ ដើម្បី​ធ្វើការ​អនុម័ត្រ នាព្រឹកនេះ។ បន្ទាប់មក ​រដ្ឋសភា​នឹង​បញ្ជូន​ច្បាប់ថ្មី ទៅ​​កាន់​ព្រឹទ្ធសភា នៅ​​ថ្ងៃ​នេះ​ដដែល មុន​នឹង​ថ្វាយ ទៅព្រះមហាក្សត្រ ដើម្បីឡាយព្រះហស្ថលេខា ដើម្បីដាក់​ឲ្យប្រើប្រាស់។

ការកែច្បាប់ជាថ្មី ដែលពោរពេញ ដោយភាពចម្រូងចម្រាស់ ត្រូវបានអនុម័ត្រ ដោយប្រើពេល មិន​ទាំង​បាន​បី​សប្ដាហ៍ ស្រួល​បួល​ផងទេ បើគេរាប់ចាប់តាំង ពីការថ្លែងខ្លាំងៗ របស់លោកហ៊ុន សែន នាយក​រដ្ឋមន្ត្រី-​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ដែល​បាន​បញ្ជា [...]

គឹម សុខ៖ បើ ហ៊ុន សែន ខ្លាំង​ខាង​ប្ដឹង​ សូម​ប្ដឹង​យក​កោះ​ត្រល់​ពី​យួន

គឹម សុខ៖ បើ ហ៊ុន សែន ខ្លាំង​ខាង​ប្ដឹង​ សូម​ប្ដឹង​យក​កោះ​ត្រល់​ពី​យួន

ប្រវត្តិតទល់-សំដី របស់លោក គឹម សុខ អ្នកឃ្លាំមើលស្ថានការណ៍សង្គម និងនយោបាយ ដែល​ទើប​ត្រូវ​បាន​​សាលា​ដំបូង​រាជធានី សម្រេចឃុំខ្លួនជាបណ្ដោះអាសន្ន កាលពីម្សិលម៉ិញនេះ មិនមែនទើប​នឹង​កើត​ឡើង ក្នុង​ពេល​ថ្មីៗ​នេះ​ទេ។ តែមាន​ជាប់​ទាក់ទង នឹងរឿងរសើបៗ​​ជាច្រើន ដែលរដ្ឋាភិបាល​របស់លោក ហ៊ុន សែន មិន​ចង់​ឲ្យ​លើក​​យក​មក​និយាយ ក្នុងនោះ​មានរឿងរ៉ាវ ទាក់ទងនឹងព្រំដែន ខ្មែរ-យួន នោះផង។

ស្រង់សំដី ដោយវិទ្យុសម្លេង​ក្នុងស្រុកមួយ ឈ្មោះ«ព្រះសង្ឃឯករាជ្យ» លោក គឹម សុខ បានជំរុញឲ្យ​លោក ហ៊ុន សែន ប្ដឹង​ទាមទារ​យកកោះត្រល់ ពីការគ្រប់គ្រងរបស់យួនមកវិញ ជាជាង​ការប្ដឹង​ឈ្លោះ​ទាស់ទែង តែ​ជា​មួយ​នឹង​ជន​ជាតិ​ខ្មែរ​គ្នាឯង។ ការលើកឡើង របស់លោក គឹម សុខ បាន​ធ្វើឡើង នៅថ្ងៃ​សុក្រ ទី២០ ខែមករា​កន្លង​មក​ បន្ទាប់​ពី​នាយក​រដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន និងអតីត​តារាហ្វេសប៊ុក កញ្ញា ធី សុវណ្ណថា បាន​ដាក់​ពាក្យ​បណ្ដឹង​ផ្ទួនៗ​គ្នា [...]

ខៀវ កាញារីទ្ធ៖ បើ​គណបក្ស​ប្រជាជន​មិន​ប្ដឹង គឹម សុខ...

ខៀវ កាញារីទ្ធ៖ បើ​គណបក្ស​ប្រជាជន​មិន​ប្ដឹង គឹម សុខ...

នៅរសៀលថ្ងៃនេះ វេលាម៉ោងប្រមាណជា ៣និង២០នាទី លោក គឹម សុខ អ្នកធ្វើអត្ថាធិប្បាយ លើ​បញ្ហា​សង្គម​ និង​​នយោបាយ តាម​រយៈ​ប្រព័ន្ធផ្សព្វផ្សាយ​ឯករាជ្យ ជាច្រើននោះ ត្រូវបានសាលាដំបូងរាជធានី បញ្ជូន​ខ្លួន​ទៅ​ដាក់​​ឃុំ​​ជា​បណ្ដោះ​អាសន្នហើយ តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ ក្រោយការដាក់ពាក្យបណ្ដឹង របស់លោក ហ៊ុន សែន នាយក​​រដ្ឋមន្ត្រី​-ប្រធានគណបក្សប្រជាជនកម្ពុជា ចូលទៅ​ដល់​តុលាការ។

សម្រាប់លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាមន្ត្រីជាន់ខ្ពស់មួយរូប របស់​គណបក្ស​កាន់​អំណាច ​បាន​ពន្យល់​ថា ការ​ដាក់​បណ្ដឹង ពីសំណាក់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី-ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ ប្ដឹង​លោក គឹម សុខ នេះ គឺ​ជា​ការ​ស្វែង​រក​ខុស-​ត្រូវ ប្រឆាំង​នឹង​មធ្យោបាយ «ទុច្ចរិត ដើម្បី​បន្ទាប​បន្ថោក» គណបក្ស​កាន់​​អំណាច របស់​លោក។

ស្របពេល នឹងការបញ្ជូនខ្លួនលោក គឹម សុខ ទៅឃុំនៅរសៀលនេះ លោក ខៀវ កាញារីទ្ធ [...]

សួន សេរីរដ្ឋា៖ អ្នក​នយោបាយ​-ព្រះ គឺ​អ្នក​នយោបាយ​ព្រលឹង​ព្រាយ

សួន សេរីរដ្ឋា៖ អ្នក​នយោបាយ​-ព្រះ គឺ​អ្នក​នយោបាយ​ព្រលឹង​ព្រាយ

សង្គ្រាមពាក្យសំដី ទាក់ទងនឹង«អ្នកនយោបាយ-ព្រះ» នៅមិនទាន់ចប់ នៅឡើយ។ បន្ទាប់ពី​នាយក​វិទ្យុ​បារាំង-​អន្តរជាតិ ផ្សាយជាខេមរភាសារួច ប្រធានគណបក្សអំណាចខ្មែរ លោក សួន សេរីរដ្ឋា ក៏បាន​បន្ថែម​ទស្សនៈ នៃ​ការ​យល់​ឃើញ​របស់​លោក ទៅក្នុងករណី​នេះ​ដែរ។ ប៉ុន្តែលោក បានសង្កត់​ធ្ងន់​ច្រើន នៅលើ​ក្រុម​អ្នក​នយោបាយ​ណា ដែល​តាំង​ខ្លួន ជា​ព្រះ ជា​ឪ និង​ពួក​អ្នកនយោបាយ ដែលពូកែ​ខាង​សំដែង ធ្វើយំ​ហៀ​សំបោរ ​ទាំង​កន្ថោរៗ នៅ​ចំពោះ​មុខ​ពលរដ្ឋ។

លោក សួន សេរីរដ្ឋា បានបង្ហើរសំណេរ​របស់ខ្លួន ទាក់ទង​នឹងរឿងនេះ នៅលើ​បណ្ដាញ​សង្គម​ថា៖ «ប្រទេស​ខ្មែរ ​ដែល​កើត​របប​ខ្មែរ​ក្រហម សម្លាប់រង្គាល​អាយុ​ជីវិត​ពលរដ្ឋខ្មែរ អស់រាប់​លាន​នាក់ គឺដោយសារ​តែ​ពលរដ្ឋ​ខ្មែរ នាំ​គ្នា​ជឿ លើ​អ្នក​នយោបាយ ដែលតាំង​ខ្លួន ជាព្រះ ជាឪ និង​ពួក​អ្នកនយោបាយ ដែលពូកែ​ខាង​សំដែង ធ្វើ​យំ​ហៀ​សំបោរ នៅមុខ​ពលរដ្ឋ​នេះ​ឯង!» ។

លើកឡើង ដោយមិនចំមុខ [...]

គឹម សុខ ប្រាប់ ហ៊ុន សែន ទោះ​ថែម​១០០​បណ្ដឹង​ទៀត...

គឹម សុខ ប្រាប់ ហ៊ុន សែន ទោះ​ថែម​១០០​បណ្ដឹង​ទៀត...

នៅចំពោះការថែមបណ្ដឹងថ្មីមួយទៀត ប្ដឹងលោក ឡើងទៅតុលាការនោះ លោក គឹម សុខ អ្នក​អ្នក​ឃ្លាំ​​មើល​​បញ្ហា​សង្គម បាន​ចេញ​មក​ប្រកាស​ប្រាប់ ពីជំហររបស់លោកថា បណ្ដឹងមួយ ឬពីរ ឬចង់លោក ហ៊ុន សែន ប្ដឹង​លោក​ថែម ១០០​បណ្ដឹង​ទៀត ក៏លោកនៅ​មិនប្ដូរជំហរ​របស់​លោក ក្នុងការ​ធ្វើ​អត្ថាធិប្បាយ ស្ដីពី​សង្គម និង​នយោបាយ​នោះ​ដែរ។

កាលពីថ្ងៃចន្ទ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានឲ្យលោក គី តិច មេធាវីតំណាង​​ដោយ​អាណត្តិ​​របស់​លោក​ ដាក់​ពាក្យ​បណ្ដឹង ទៅកាន់សាលាដំបូង ប្ដឹងលោក គឹម សុខ ពីបទបរិហារកេរ្តិ៍​ជា​សាធារណៈ និង​ញុះញង់ ឲ្យ​មាន​ភាព​វិកវរ​ធ្ងន់ធ្ងរ ដល់សន្តិសុខសង្គម ទាក់ទងនឹង​​ការ​​ធ្វើ​អត្ថាធិប្បាយ​​មួយ របស់​អ្នក​វិភាគ​រូប​នេះ ដែល​និយាយ​ថា គណបក្សប្រជាជនកម្ពុជា ទំនងជា​នៅពី​ក្រោយ​ឃាតកម្ម បាញ់​សម្លាប់​លោក កែម ឡី កាល​ពីខែ​កក្កដា ឆ្នាំ​ទៅ​ម៉ិញ។

ប៉ុន្តែពីម្សិលម៉ិញនេះ សារព័ត៌មានក្នុងស្រុកមួយ ដែលគេស្គាល់​ថា [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...