Posts in ‘ជុំវិញជីវិត’ Category

អំណាន ឬ ការអាន - Lecture - Reading

អំណាន ឬ ការអាន - Lecture - Reading

លោកអ្នកអាចធ្វើការគណនា បានទេថា មនុស្សយើង ចាប់ផ្តើម អំណាន តាំងពីពេលណាមក? តើពេញមួយជីវិតរបស់មនុស្ស ត្រូវការអំណាន ក្នុងកម្រិតណា? តើអំណាន អាចជួយអ្វីខ្លះ ដល់ការរីកចម្រើន របស់ខួរក្បាល? បើតាមសៀវភៅ របស់លោក ម៉ៅ សម្បត្តិ ឈ្មោះ «នយោបាយអប់រំខួរក្បាល» លោកបានពន្យល់ថា៖ មនុស្សអាចធ្វើការអភិវឌ្ឍប្រាជ្ញា ស្មារតីតាមរយៈ វិធីច្រើនយ៉ាង ក្នុងនោះអំណាន ក៏ជាវិធីដ៏សំខាន់ មួយដែរ។ តើហេតុអ្វី បានជាលោកពោលដូចនេះ? ដើម្បីស្រាយ នូវចម្ងល់ ខាងលើនេះបាន សូមអញ្ជើញលោកអ្នកមេត្តា តាមដាននូវចំនុចសំខាន់ៗ មួយចំនួនដូចខាងក្រោម៖

១. ដូចម្តេចដែលហៅថា អំណាន?

មានការឲ្យនិយមន័យ ប្លែកគ្នាជាច្រើន ទាក់ទងនឹងពាក្យថា [...]

តើការប្រើប្រាស់ថ្នាំ មិនល្អ សំរាប់ក្មេងៗ មែនដែរ ឬទេ ?

តើការប្រើប្រាស់ថ្នាំ មិនល្អ សំរាប់ក្មេងៗ មែនដែរ ឬទេ ?

អាការៈឆ្អើមខ្លាំង ក្អួតច្រើន ក្អកខ្លាំង រោគសញ្ញាផ្តាសាយ ... តែសុខភាពល្អពីកំណើត របស់កុមារ គួរតែជួយពួកគេ ទាំងនោះអោយបានធូរស្រាល ។

គឺជាដំណឹង ដែលគួរឲ្យព្រួយបារម្ភ សម្រាប់ឪពុកម្តាយគ្រប់រូប ។ ពួកគាត់គួរតែយល់ដឹង ពីបញ្ហានេះ ពី ពីរ ឬបី ខែ​ មុនម្លេះ ដែលទើបតែ នៅព្រឹកនេះ អ្នកជំនាញ បានប្រកាសចូលជាធរមាន នូវការហាមមិនឲ្យប្រើប្រាស់ឧសថ ដែលផលិតពីជាតិ métoclopramide (មានសមាសភាពដើមជា Primpéran ហើយបានដាក់អោយប្រើប្រាស់ តាំងពី ទស្សវត្តន៍ ឆ្នាំ ៦០) ទៅលើក្រុមមនុស្ស ដែលមាន អាយុក្រោម ១៨ឆ្នាំ ដែលអាចទប់ទល់ទៅនឹង អាការៈឆ្អើមខ្លាំង និងក្អួតច្រើនដង ។ 

ផលប៉ះពាល់នៃការតមអាហារ ប្រឆំាំង នឹងជម្ងឺមួយចំនួន

ផលប៉ះពាល់នៃការតមអាហារ ប្រឆំាំង នឹងជម្ងឺមួយចំនួន

ដោយ ៖ តុងស័រ TongSoir - ភ្នំពេញ ថ្ងៃ ទី ២៩ កុម្ភៈ ឆ្នាំ ២០១២

តាមទស្សនាវដ្តីបារាំង ឡឺព័ង Le Point បានអោយដឹងថា ការតមអាហារ នឹងទទួលបានអត្ថប្រយោជន៍ ប្រឆាំង និងជម្ងឺដំបៅមហារីក ប៉ុន្តែផ្ទុយទៅវិញ ក៏នឹងទទួលបានជម្ងឺរាំរ៉ៃផងដែរ ។  ការពិសោធន៍ជាច្រើនររបស់ជនជាតិអាមេរិក ដែលបានធ្វើចំពោះសត្វកណ្តុរ បង្ហាញថា រយៈពេលខ្លីនៃការតមអាហារ កំឡុងពេល ឬក្រោយពេល នៃការព្យាបាលរោគដោយប្រើជាតិគីមី និងកាត់បន្ថយបន្តិចម្តងៗ នូវការកើនឡើងជម្ងឺដំបៅមហារីកដោះ ដំបៅស្បែក និងជម្ងឺដុំពកខួរក្បាល ។ ហេតុដូច្នេះហើយ ការសិក្សាស្រដៀងគ្នា និងត្រូវបានបង្ហាញស្តីពីមនុស្ស ។

បើយោងតាមទស្សនាវត្តី Science Translational [...]

កេរ្តិ៍ដំណែល Héritage

កេរ្តិ៍ដំណែល Héritage

ជីវិតទៀងទាត់ របស់មនុស្ស នៅក្នុងពិភពចក្រវាឡ យើងនេះ តាំងតែពីបុរាណកាល រហូតមកដល់បច្ចុប្បន្នគឺ ទៀតតែពីរឿង កើត ចាស់ ឈឺ ស្លាប់ ជាធម្មតា។ មិនថាជនជាតិណា អ្នកមាន អ្នកក្រ ស្តេច មន្ត្រី សេដ្ឋី ប្រជារាស្ត្រ គ្រហស្ថ បុព្វជិត គឺ​ទៀងតែឆ្លងដំណាក់កាល ទាំងបួនខាងលើនេះដូចៗគ្នា។ ទោះជាយ៉ាងនេះក៏ដោយចុះ មនុស្សម្នាក់ៗ នៅតែក្រាញ​ននៀល​ជានិច្ច ជាមួយនឹងជីវិត។

ជាក់ស្តែងពួកគេម្នាក់ៗ តែងតែខិតខំធ្វើការ រកស៊ី រៀនសូត្រ កសាងសចក្តីល្អ បំពេញកិច្ចមនុស្សធម៌ បង្កើតការស្រាវជ្រាវ បណ្តុះបណ្តាល ឬបង្ហាត់បង្រៀនគេឯង ដោយមិនចេះនឿយហត់ តាមតួនាទី និងចំណង់ចំណូលចិត្តតែរៀងៗ ខ្លួនតាំងតែ​ពីខ្លួនដឹងក្តី រហូតដល់ចំណុចចុងក្រោយនៃជីវិត។ អ្នកខ្លះបានចំណាយពេលវេលា ស្ទើរតែពេញមួយជីវិតរបស់ខ្លួន [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...