ជម្រើសជាតិកម្ពុជាអាយុក្រោម១៩ឆ្នាំ ចាញ់ក្រុមវៀតណាម ១-០
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម១៩ឆ្នាំ បានប្រកួតចាញ់ក្រុមហុងអាញ់ ជីឡាយ (Hoang Anh Gia Lai) របស់វៀតណាម ដោយលទ្ធផល ១-០ ក្នុងការប្រកួតមិត្តភាព នៅក្នុងពហុកីឡាដ្ឋានជាតិអូឡាំពិក កាលពីម្សិលមិញ។
ការប្រកួតរវាងក្រុមបាល់ទាត់ជម្រើសជាតិអាយុក្រោម១៩ឆ្នាំ កម្ពុជា វៀតណាម ថ្ងៃទី២០ខែមិថុនា។
គ្រាប់បាល់មួយគ្រាប់របស់ក្រុមហុងអាញ់ ជីឡាយ កើតឡើងនៅនាទីទី៦១ បន្ទាប់ពីខ្សែប្រយុទ្ធដ៏មានល្បឿនលឿន ងូចិន វ៉ាន់តូន (Nguyen Van Toan) រត់ឆាបយកបាល់បានពីខ្សែការពាររបស់កម្ពុជា សាយ ពិសាល ហើយក៏ទាត់បំប៉ោងសំណាញ់ទីរបស់កម្ពុជា បានសម្រេច។
ការប្រកួតកំដៅសាច់ដំរបស់កម្ពុជា ដើម្បីត្រៀមទៅប្រកួតពានរង្វាន់អាស៊ី អាយុក្រោម១៩ឆ្នាំ (AFF U19 Championship) ក្រោមការដឹកនាំរបស់លោកគ្រូបង្វឹក [...]