កម្ពុជា៖ បន្ទាប់ពីគល់ឈើមានសិល្ប៍ ឥឡូវដល់ «ដូងទេព»ម្ដង
ដើមដូងដ៏ចំលែក ទំនងជាអាចផ្ដល់វេទមន្ដ ដែលបានព្យាបាលជំងឺតម្កាត់ទាំងឡាយ អោយជាសះស្បើយ តែគួរអោយស្ដាយ ដូងទេពនេះ មិនបានផ្ដល់ជាលេខឆ្នោត ឬ«កន្ទុយលេខ» ដែលនឹងអាចទាក់ទាញហ្វូងមនុស្ស ដូចជាគល់ឈើមានសិល្ប៍ លើកមុន នោះឡើយ។
ដើមដូងទេព មានគល់១៨។ រូបថត ភ្នំពេញប៉ុស្ដ៍
និយាយអោយមែនទែនទៅ នៅកម្ពុជា បើគេចាត់ទុកថា រុក្ខជាតិនោះ អាចមានសិល្ប៍ មហិទ្ធិរិទ្ធអ្វីមួយ ទោះជារុក្ខជាតិនោះ មានសភាពយ៉ាងដូចម្ដេចក៏ដោយ ក៏គេនាំគ្នាទៅគោរពបូជាដែរ។ កាលពីខែកក្កដាកន្លងទៅ មនោរម្យព័ងអាំងហ្វូ បានចុះ ផ្សាយម្ដងរួចទៅហើយ អំពីគល់ឈើមានសិល្ប៍ មួយនៅខេត្តពោធិ៍សាត់ ដែលអាចបញ្ចេញមហិទ្ធិរិទ្ធបានជាច្រើន ដូចជា [...]