Posts in ‘វប្បធម៌ សិល្បៈ ប្រពៃណី’ Category

មតិ​ផ្ទុយ និង​ស្រប ជុំ​វិញ​ការ​បោះ​បាយ​បិណ្ឌ ក្នុង​រដូវ​ភ្ជំ

មតិ​ផ្ទុយ និង​ស្រប ជុំ​វិញ​ការ​បោះ​បាយ​បិណ្ឌ ក្នុង​រដូវ​ភ្ជំ

ចាប់ពីព្រលឹមម៉ោង៤ព្រឹក ក្នុងរដូវបុណ្យភ្ជំចំនួន១៤ថ្ងៃ ប្រជាជនដែលមានជំនឿលើការបោះបាយបិណ្ឌ តែង​នាំគ្នាដើរទៅវត្ដអារ៉ាមនានា នៅក្នុងភូមិ ក្បែរផ្ទះរបស់ខ្លួន ឬស្កាត់ទៅវត្តឆ្ងាយៗ ជាមួយបាយតំណើប​ដែលគេ​ដាំលាយជាមួយល្ង ដែលធ្វើរួចជាស្រេច ដាក់ក្នុងចាន ឬស្បោង ដើម្បីទៅវត្ដ។ បាយដែលដែលពូតជាដុំៗ ដើម្បីយកទៅវត្តនេះត្រូវបាន គេរៀបចំដោយមានដើរប្រទក្សិណជុំវិញព្រះវិហារបីជុំ ដើម្បីបោះចោល ដែល​គេជឿថា បាយពំនូកដែលបានបោះទាំងនោះ នឹងទៅដល់ញាតិការដែលបានចែកឋានទៅហើយ បានក្លាយ​ទៅ​ជាប្រេត ឬសត្វតិរិច្ឆានជាដើម។

ជុំវិញនៃការបោះបាយបិណ្ឌនេះដែរ ត្រូវបានក្រុមមនុស្សសម័យនេះ ដែលស្គាល់នូវបច្ចេកវិទ្យាថ្មីៗនោះ យក​មកជជែកយ៉ាងព្រោងព្រាត ជាពិសេសនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក។

ហេតុការណ៍បានចាប់ផ្ដើម ឲ្យមានសង្គ្រាមសំដីជាលើកដំបូង ដោយសិល្បករផ្នែកបុរាណមួយរូប ដែល​មាន​វោហារស័ព្ទមិនចេះរីងស្ងួត ប្រចាំស្ថានីយទូរទស្សន៍ ស៊ីធីអ៊ិន ឈ្មោះ ដួង [...]

អាជ្ញាធរ​អប្សរា​តប​នឹង​ការ​រិះគន់ ដែល​បណ្តោយ​ឱ្យ​ជន​បរទេស សរសេរ​លើ​ជញ្ជាំង​អង្គរវត្ត

អាជ្ញាធរ​អប្សរា​តប​នឹង​ការ​រិះគន់ ដែល​បណ្តោយ​ឱ្យ​ជន​បរទេស សរសេរ​លើ​ជញ្ជាំង​អង្គរវត្ត

ថ្មីៗនេះ នៅលើបណ្តាញសង្គមហ្វេសប៊ុក មានព័ត៌មានព្រោងព្រាត បានរិះគន់ទៅអាជ្ញាធរអប្សរា ដែល​មិន​យក​ចិត្តទុកដាក់ចំពោះភ្ញៀវបរទេស ដែលបានឆ្លាក់អក្សរ ជប៉ុន ថៃ ចិន និងវៀតណាមជាដើម នៅលើផ្ទាំង​ចំលាក់​នៃជញ្ជាំងប្រាសាទអង្គរវត្ត។ ក្រុមអ្នករិះគន់ ដែលថតទាំងរូបភាព បង្ហោះនៅបណ្តាញ​ហ្វេសប៊ុក​ផង​នោះ បាន​លើកឡើងថា ភាសារបរទេសដែលសរសេរ និងចារនៅលើប្រសាទអង្គរវត្ត បានធ្វើឱ្យខូច​សោភ័ណភាព ជាពិសេសរូបចំលាក់ដែលនៅជញ្ជាំងប្រសាទមួយនេះ។

ឆ្លើយនឹងការរិះគន់នេះ អាជ្ញាធរអប្សរា បានចេញលិខិតបំភ្លឺមួយនៅថ្ងៃទី១៧ ខែកញ្ញា ដោយបកស្រាយថា អក្សរបរទេស ដែលមានចារនៅលើជញ្ជាំង នៃប្រាសាទអង្គវត្តនោះ ត្រូវបានក្រុមអ្នកសិក្សាស្រាវជ្រាវ នៃ​អាជ្ញាធរអប្សរាបានចុះបញ្ជី និងសិក្សាតាំងពីឆ្នាំ២០០២មកម្លេះ ហើយអក្សរប្រភេទនេះ ត្រូវបានអ្នក​ស្រាវជ្រាវ​ចាត់ទុកថា Graffiti តាមនិយាមអន្តរជាតិ ដែលមិនមែនជាប្រភេទសិលាចរិក គំនូរឬចម្លាក់​នោះទេ។

[...]
វិទ្យាស្ថាន​បារាំង រៀបចំ​ពិពណ៍​អំពី​ស្ថាបត្យកម្ម និង​បិតិកភ័ណ្ឌ​នៃ​រាជធានី​ភ្នំពេញ

វិទ្យាស្ថាន​បារាំង រៀបចំ​ពិពណ៍​អំពី​ស្ថាបត្យកម្ម និង​បិតិកភ័ណ្ឌ​នៃ​រាជធានី​ភ្នំពេញ

«ភ្នំពេញ មានកាលមួយនោះ.....» គឺជាប្រធានបទ នៃការតាំងពិពណ៌មួយ ដែលរៀបចំឡើងដោយ វិទ្យាស្ថាន​បារាំងប្រចាំនៅកម្ពុជា ដោយមានកិច្ចសហការ ពីក្រសួងវប្បធម៌ និងវិចិត្យសិល្បៈ។ ពិព័រណ៍នេះ នឹងបង្ហាញ​ពីការវិវត្តរបស់រាជធានីភ្នំពេញ តាមរយៈឯកសារកម្រជាច្រើន ដែលមិនទាន់បោះពុម្ព។

ពីព័រណ៍នេះ មានគោលបំណងផ្សព្វផ្សាយប្រវត្តិសាស្រ្ត ដ៏ពិសេសរបស់រាជធានីភ្នំពេញ ដែលពុំសូវមានគេ​ស្គាល់នៅឡើយ មកដល់ពេលនេះ។ ពិព័រណ៍នេះដែរ កើតឡើងពីការចងក្រងស្រាវជ្រាវ ស្តីពីប្រវត្តិ​នគរោបនីយកម្ម និងបេតិកភណ្ឌសំណង នៅរាជធានីភ្នំពេញដែលធ្វើឡើង រយៈពេលជិតដប់ឆ្នាំមកហើយ ដោយអគ្គនាយកដ្ឋានបេតិកភណ្ឌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា។

ស្ថាបត្យករខ្មែរដែលជាអ្នកចូលរួមរៀបចំពិពណ៌ អ្នកម្នាង ម៉ែន ច័ន្ទទេវី ថ្លែងនៅក្នុងសន្និកាសែត នាព្រឹក​ថ្ងៃ​ទី​១៧ ខែកញ្ញា ឆ្នាំ២០១៤នៅ វិទ្យាស្ថានបារាំងថា គោលបំណងសំខាន់ នៃការតាំងពិព័រណ៍ [...]

«ហេតុអ្វី?» ជា​ភាពយន្ត​ឆ្លុះ​បញ្ចាំង​ពី​តថភាព​ពិត​ក្នុង​សង្គម​ខ្មែរ

ភាពយន្តខ្មែរ រឿង«ហេតុអ្វី?» ជាវណ្ណកម្មថ្មីមួយទៀត របស់ផលិតកម្មរ៉ក់ កំពុងតែឈានជើង​ចូលក្នុង​ទីផ្សារ​ភាពយន្ត ក្នុងប្រទេសកម្ពុជា ដែលនិពន្ធឡើងលោក ហួត ស៊ីថន និងដឹកនាំសម្ដែងលោក មាស បូព៌ា។ រឿង​នេះដែរ មានការចូលរួមសម្ដែងដោយលោក សូត្រ វិទូ ជាតួឯកប្រុស និងកញ្ញា ឌី សុនីតា ជាតួឯកស្រី និងរួម​ទាំងតារាល្បីៗមួយចំនួនទៀតនៅក្នុងប្រទេសកម្ពុជា។ ខ្សែភាពយន្តនេះបានបង្ហាញឱ្យដឹង ពីស្រ្តីម្នាក់ មាន​រូបសម្រស់ស្រស់ស្អាត ចរិតស្លូតបូត ប៉ុន្តែក្រោយមកបានក្លាយ ទៅជាមនុស្សរឹងរុស មានៈ រហូតក្លាយទៅ​ជា​ឃាតកទាំងវ័យក្មេង ។

ថ្លែងនៅក្នុងពិធីបើកសម្ពោធ កាលពីល្ងាចថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៤ នៅរោងភាពយន្ត លំដាប់អន្តរជាតិ Platimun Cineplex ផ្សារទំនើបសូរិយា លោក យឹម សុសត្យាជាប្រធានគ្រប់គ្រង ផលិកម្មរ៉ក់ បានបញ្ជាក់ថា ខ្សែភាពយន្តនេះ បានចំណាយទុនថត ប្រមាណពី៥ទៅ៦ម៉ឺនដុល្លារ ដើម្បីប្រកួត​ប្រជែង ទីផ្សារភាពយន្ត​ក្នុង​ស្រុក [...]

តារា​«ធ្មេញ​ដែក» ក្នុង​ភាពយន្ដ​«០០៧» បាន​លា​ចាក​លោក ក្នុង​អាយុ​៧៤​ឆ្នាំ (vdo)

តារា​«ធ្មេញ​ដែក» ក្នុង​ភាពយន្ដ​«០០៧» បាន​លា​ចាក​លោក ក្នុង​អាយុ​៧៤​ឆ្នាំ (vdo)

ពិភពភាពយន្ដ បានស្គាល់តារាភាពយន្ដរូបនេះ តាមរយៈទម្រង់មុខរបស់លោក ដែលមានលក្ខណៈ​ដូច​«ត្រី​ឆ្លាម» ហើយអាចឲ្យគេសម្គាល់បាន តាមរយៈការសម្ដែង ជាតួចិត្តអាក្រក់ជាច្រើន។ តួអង្គដែលបានធ្វើ​ឲ្យ​លោក​ល្បី​ខ្លាំង រហូតជាប់ចំណាត់ថ្នាក់ពិភពលោកនោះ នៅក្នុងការសម្ដែងជាតួ«ធ្មេញដែក» ក្នុងភាពយន្ដ​ហូលីវូដ ០០៧។ លោកមានឈ្មោះថា រីឆាដ ឃែល (Richard Kiel)។

លោក ឃែល បានលាចាកលោក នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៤នេះ ក្នុងអាយុ៧៤ឆ្នាំ ក្នុងមន្ទីរពេទ្យ ស៊ាំង​អាញ៉ែស (Saint-Agnes) នៃទីក្រុង ហ្វ្រេណូ (Fresno) ផ្នែកកណ្ដាលនៃរដ្ឋកាលីហ្វ័រនី សហរដ្ឋអាមេរិក។

មានកំណើតនៅក្នុងក្រុង ឌីទ្រ័រ (Detroit) រដ្ឋមឈឺហ្គែន (Michigan) តារាភាពយន្ដ រីឆាដ ឃែល មាន​កំពស់​ខ្ពស់ដាច់គេ រហូតដល់ទៅ ២,១៨ម៉ែត្រ។ ដោយសារតែហេតុនេះហើយ ទើបសមិទ្ធិករភាពយន្ដជាច្រើន តែង​តែនឹក​ឃើញ​ដល់លោក នៅពេលដែលគេចង់រកតួសម្ដែងណាមួយ ដែលមានលក្ខណៈពិសេស ឬយកមក​ធ្វើជាតួចិត្តអាក្រក់ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...