សម រង្សី៖ រដ្ឋសភាឯកបក្ស ជាសភា«បក្ស» តែមិនមែនសភាជាតិទេ
សភាជាតិដែលកើតឡើងដោយ«ឯកបក្ស» តាមការកោះអញ្ជើញដោយព្រះមហាក្សត្រ ដូចអ្វីដែលបានគ្រោងទុក នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០០៣ខាងមុខនេះ ដោយមិនមានការចូលរួមពីសមាជិកតំណាងរាស្រ្តជាប់ឆ្នោត របស់បក្សប្រឆាំងជិតពាក់កណ្តាលនោះ មិនអាចចាត់ទុកថាជាសភាជាតិបានទេ។ នេះជាការអះអាងរបស់លោកសម រង្ស៊ី ប្រធានគណបក្សប្រឆាំង។ លោកបានចាត់ទុករដ្ឋសភាដែលនឹងបង្កើតឡើងដោយឯកបក្សនាពេលខាងមុខនេះ ជាសភា«បក្ស»ប្រជាជនកម្ពុជា។
លោក កឹម សុខា (ខាងឆ្វេង) និងលោក សម រង្ស៊ី នៅក្នុងសន្និសិទការសែត ថ្ងៃទី២០ខែកញ្ញាឆ្នាំ២០១៣។ (រូបថត MONOROOM.info/ O. Vary)
រាជធានីភ្នំពេញ៖ បើរដ្ឋសភាដែលនឹងបង្កើតឡើងក្នុងថ្ងៃខាងមុខនេះដោយ«ឯក»បក្ស ដែលមានតែគណបក្សប្រជាជនកម្ពុជាតែ«មួយ»មែននោះ [...]