Posts in ‘បច្ចុប្បន្នភាពក្នុងលោក’ Category

កូន​ប្រុស ឈុត វុទ្ធី ថា​​ចំណី​អាហារ​មាន​សារជាតិ​គីមី ជា​កំហុស​អ្នក​ដឹកនាំ

កូន​ប្រុស ឈុត វុទ្ធី ថា​​ចំណី​អាហារ​មាន​សារជាតិ​គីមី ជា​កំហុស​អ្នក​ដឹកនាំ

«វាមិនមែនជាកំហុសរបស់ប្រជាពលរដ្ឋ ដែលជាជនរងគ្រោះ ដោយសារការប្រើប្រាស់នោះទេ។ កំហុសដ៏ធំ គឺជាកំហុសរបស់អ្នកដឹកនាំ។» នេះ ជាការលើកឡើងរបស់យុវជន ឆឺយ ឧត្ដមរស្មី សកម្មជនការពារបរិស្ថាន ដែលបន្តវេនពីឪពុករបស់លោក ឈ្មោះ ឈុត វុទ្ធី ដែលត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់ នៅកណ្ដាលទ្រូងព្រៃ កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១២។

ការលើកឡើងរបស់លោក ឆឺយ ឧត្ដមរស្មី បានធ្វើឡើងមួយថ្ងៃ ក្រោយការថ្លែងជាថ្មីទៀត របស់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីបីទសវត្សន៍ជាងរបស់កម្ពុជា ដែលបានបន្ទោសពលរដ្ឋខ្លួនឯង ពីបញ្ហាបន្លែផ្លែឈើសាច់ ដែលមានសារជាតិគីមី និងដែលនៅតែមានវត្តមាន នៅលើទីផ្សារក្នុងប្រទេស រហូតមកដល់សព្វថ្ងៃ។ 

សកម្មជនការពារបរិស្ថានវ័យក្មេងរូបនេះ បានចោទសួរជាដំបូងឡើងថា៖ «បញ្ហានិមួយៗ វាតែមានការចាប់ផ្តើមជានិច្ច ដូចរឿងសារជាតិគីមី ដែលប្រជាពលរដ្ឋបានរងគ្រោះ ដោយសារ បន្លែ ផ្លែឈើ សាច់ និងគ្រឿងកំប៉ុង។ល។ អ្វីទាំងនេះ [...]

សម រង្ស៊ី ថា​វីដេអូ​ឃោសនា​ថ្ងៃ​៧មករា ប្រមាថ​ប្រវត្តិសាស្ត្រ និង​រាស្ត្រខ្មែរ

សម រង្ស៊ី ថា​វីដេអូ​ឃោសនា​ថ្ងៃ​៧មករា ប្រមាថ​ប្រវត្តិសាស្ត្រ និង​រាស្ត្រខ្មែរ

ការបញ្ចាំងវីដេអូឃោសនា របស់រដ្ឋាភិបាលកម្ពុជា ស្ដីពីថ្ងៃ៧មករា ដែលមានចំណងជើងថា «ដំណើរឆ្ពោះទៅរកការសង្គ្រោះជាតិ» ទទួលបានប្រតិកម្មមកវិញ ពីសំណាក់លោក សម រង្ស៊ី ខ្លាំងៗនៅមុននេះបន្តិច ដោយហៅវីដេអូនេះ ជាការប្រមាថមើលងាយប្រវត្តិសាស្ត្រ និងបានចាត់ទុកប្រជាជនកម្ពុជា ថា«មិនដឹងអី» និង«ឆោតល្ងង់»។

អតីតប្រធានគណបក្សសង្គ្រោះជាតិ បានប្រតិកម្មដូច្នេះ នៅលើបណ្ដាញសង្គមទ្វីសធើរ ជាភាសាអង់គ្លេស ដោយមានន័យ ជាខេមរភាសាដូច្នេះថា៖ «វីដេអូឃោសនាចុងក្រោយរបស់ហ៊ុនសែន គឺជាការប្រមាថមើលងាយប្រវត្តិសាស្រ្ត (...) និងជាការប្រមាថចំពោះប្រជាជនកម្ពុជា ដែលត្រូវបាន (លោក ហ៊ុន សែន និងរដ្ឋាភិបាលកម្ពុជា) ចាត់ទុកថាជាមនុស្សមិនដឹងអី និងឆោតល្ងង់»។

មេទ័ព​ស្និត CPP ថា​មន្ត្រី CNRP នឹង​រៀបចំ​ទ័ព​នៅ​ព្រំដែន

មេទ័ព​ស្និត CPP ថា​មន្ត្រី CNRP នឹង​រៀបចំ​ទ័ព​នៅ​ព្រំដែន

បន្ទាប់ពីថ្លែងជំរុញ ឲ្យកងកម្លាំងប្រដាប់អាវុធទាំងអស់ ត្រូវយកចិត្តទុកដាក់ ទប់ស្កាត់បដិវត្តិពណ៌ ដើម្បីថែរក្សាសន្តិភាព និងការអភិវឌ្ឍនោះរួច មេទ័ពកំពូលរបស់កម្ពុជា បានបង្ហើបឲ្យដឹងថា មន្ត្រីគណបក្សសង្គ្រោះជាតិមួយចំនួន ពីក្នុងចំណោមមន្ត្រីទាំង១១៨រូប ដែលត្រូវបានហាមឃាត់សិទ្ធិ មិនឲ្យធ្វើនយោបាយចំនួន ៥ឆ្នាំ កំពុងមានគំនិត នឹងរៀបចំបង្កើតតំបន់យោធា នៅតាមបណ្ដោយព្រំដែន កម្ពុជា-ថៃ ដើម្បីប្រឆាំងរដ្ឋាភិបាលស្របច្បាប់។

អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទកម្ពុជា លោក ប៉ុល សារឿន ដែលគេស្គាល់ថា ជាមនុស្សជំនិតរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងដូច្នេះ នៅក្នុងកិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ហ្វឹកហ្វឺន ​របស់​កងយោធពល​ខេមរភូមិន្ទ និង​ប្រជុំ​ផ្សព្វផ្សាយ​ផែនការ​ការងារ​ហ្វឹកហ្វឺន ​ឆ្នាំ ២០១៨ នៅ​ទីអគ្គបញ្ជាការដ្ឋាន ​នៃ​កងយោធពល​ខេមរភូមិន្ទ​ នៃ​ក្រសួង​ការពារ​ជាតិ​ កាលពី​ព្រឹក​ថ្ងៃ​ទី​២ ខែ​មករា ឆ្នាំ​២០១៨ [...]

វន់ ពៅ មិន​ទាន់​ឆ្លើយ​ចូលរួម​ឬ​អត់ ក្នុង​«មូលនិធិ​ស៊ីក្លូ»​របស់ ហ៊ុន សែន

វន់ ពៅ មិន​ទាន់​ឆ្លើយ​ចូលរួម​ឬ​អត់ ក្នុង​«មូលនិធិ​ស៊ីក្លូ»​របស់ ហ៊ុន សែន

យ៉ាងណា ក៏លោក វន់ ពៅ នៅមិន​ទាន់​សម្រេច​ចិត្ត​​ នៅឡើយថា គួរ​ចូល​រួម ​ឬ​អត់ ជាមួយគម្រោង ដ៏គួរឲ្យភ្ញាក់ផ្អើលមួយនេះ របស់លោក ហ៊ុន សែន។ ភ្ញាក់ផ្អើលដោយសារតែគេដឹងថា មនុស្សដែលលោក ហ៊ុន សែន ហៅឲ្យចូលរួម​ធ្វើគម្រោង​ជាមួយ​រូបនេះ គឺជាប្រធានសមាគមមួយរូប ដែលមាននិន្នាការប្រឆាំងលោក ហ៊ុន សែន និងរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា និងថែមទាំងជាអ្នកចេញមុខ ដឹកនាំការធ្វើបាតុកម្ម នៅអំឡុងចុងឆ្នាំ២០១៣ ចូលមកដើមឆ្នាំ២០១៤ នោះផង។

ថ្លែងក្នុងជំនួប​ជាមួយ​កម្មករ ​ជាង​១​ម៉ឺន​នាក់ ក្នុង​ព្រឹក​ថ្ងៃ​ទី ០៣ មករា​នេះ បុរសខ្លាំងកម្ពុជាបានប្រកាសបង្កើតមូលនិធិ ដើម្បីជួយទ្រទ្រង់ដល់អ្នកធាក់ស៊ីក្លូ នៅកម្ពុជា ដោយចាប់ផ្ដើមជាមួយទឹកប្រាក់ ១០០លានរៀន និងការបង់ប្រាក់ ១០លានរៀលបន្ថែមទៀត ជារៀងរាល់ខែ។

លោក ហ៊ុន សែន មិនបានបញ្ជាក់ទេថា តើប្រាក់សម្រាប់ដាក់ចូល ទៅក្នុងមូលនិធិនេះ នឹងបានមកដោយរបៀបណានោះទេ តែមូលនិធិ​នេះ [...]

ហ៊ុន ជា ក្មួយ​ប្រុស​នាយក​រដ្ឋ​មន្ត្រី ឡើង​«ផ្កាយ​បី»

ហ៊ុន ជា ក្មួយ​ប្រុស​នាយក​រដ្ឋ​មន្ត្រី ឡើង​«ផ្កាយ​បី»

ក្រុមគ្រួសារសែស្រឡាយ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានឡើងស័ក្ដិទៀត នៅថ្ងៃនេះ។ បន្ទាប់ពីកូនប្រុសបង្កើត ដែលត្រូវបានដំឡើង ឲ្យក្លាយជាឧត្ដមសេនីយ៍ឯក (ផ្កាយបី) កាលពីដើមខែតុលាកន្លងទៅ នៅចុងឆ្នាំ២០១៧នេះ ក្មួយប្រុសបង្កើត​របស់លោក ហ៊ុន សែន ក៏ត្រូវបានលោកនាយករដ្ឋមន្ត្រី ទូលថ្វាយព្រះមហាក្សត្រ ឲ្យបានពាក់ផ្កាយបីដូចគ្នាដែរ។

ព្រះរាជ្យក្រឹត្យរបស់សម្តេចព្រះបាទ ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលទ្រង់បានចុះព្រហស្ថលេខា កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៧ បានដំឡើងឋានន្តរស័ក្តិ លោកឧត្តមសេនីយ៍ទោ (ផ្កាយពីរ) ហ៊ុន ជា ឲ្យក្លាយជាឧត្តមសេនីយ៍ឯក (ផ្កាយបី)។ ឋានន្តរស័ក្ដិនេះ ជាផ្កាយមួយបន្ថែមទៀត បន្ទាប់ពីលោក ហ៊ុន សែន បានចេញអនុក្រឹត្យ កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៧ ប្រកាសផ្ទេរតំណែងលោក [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...