Posts in ‘បច្ចុប្បន្នភាពក្នុងលោក’ Category

ការ​ដក«​បម្រាម​បាតុកម្ម»​ដោយ ហ៊ុន សែន មិន​មាន​ប្រសិទ្ធភាព

ការ​ដក«​បម្រាម​បាតុកម្ម»​ដោយ ហ៊ុន សែន មិន​មាន​ប្រសិទ្ធភាព

កាលពីចុងខែកុម្ភៈ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសម្រេចប្រកាសដកបម្រាមក្នុងការជួបជុំធ្វើបាតុកម្ម ពោល​គឺអនុញ្ញាត​ឲ្យមានការធ្វើបាតុកម្ម ឬការប្រមូលផ្តុំសម្តែងមតិឡើងវិញ ពីសំណាក់ក្រុមអ្នកតវ៉ា គណបក្សជំទាស់ និង​អង្គការសង្គមស៊ីវិលជាដើម។ តែរហូតមកដល់ពេលនេះ ការធ្វើបាតុកម្ម ឬការប្រមូលផ្តុំរបស់ អង្គការសង្គមស៊ីវិល សហជីព និងសកម្មជនសិទ្ធិមនុស្ស នៅតែទទួលរងការត្បិតត្បៀត និងបំភិតបំភៃនៅឡើយ។


លោក ហ៊ុន សែន (រូបលើកដៃនៅកណ្ដាល) នាយករដ្ឋមន្ត្រីកម្ពុជា។ (រូបថត ហ្វេសប៊ុក)

សិទ្ធិពលរដ្ឋ - នៅព្រឹកថ្ងៃទី០៥ ខែមីនា នេះ យ៉ាងហោចណាស់ ក៏មានស្ត្រីអ្នកបឹងកក់៣នាក់ដែរ ត្រូវបានសន្តិសុខ​សាលារាជធានីភ្នំពេញ ចាប់ខ្លួន ខណៈពួកគាត់ជាង១០នាក់ [...]

ស្រ្តី​អតីត​​អ្នក​បឹងកក់​៣នាក់ ត្រូវ​បាន​ចាប់​ខ្លួន​​​ ផ្គើន​សម្ដី​នាយក​រដ្ឋ​មន្ត្រី?

ស្រ្តី​អតីត​​អ្នក​បឹងកក់​៣នាក់ ត្រូវ​បាន​ចាប់​ខ្លួន​​​ ផ្គើន​សម្ដី​នាយក​រដ្ឋ​មន្ត្រី?

ផ្ទុយពីអ្វីដែលលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសដកបម្រាម ហាមមិនអោយជួបជុំគ្នានោះក៏ដោយ តែការ​ចាប់ខ្លួនអ្នកតវ៉ាដោយគ្រាន់តែចង់ធ្វើការបញ្ចេញមតិ នៅតែកើតឡើងដដែល។ នៅព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៤នេះ នៅមុខសាលារាជធានីភ្នំពេញ ស្រ្តីអ្នកអតីតភូមិបឹងកក់ ៣នាក់ ត្រូវបានចាប់ខ្លួន ដោយសារពួកគាត់ព្យាយាម​ប្រមូល​ផ្តុំគ្នា​​តវ៉ាអោយមាន​ដំណោះ​ស្រាយ។


អ្នកភូមិបឹងកក់ ស្រែកទាមទារតាមឧឃោសនស័ព្ទ បែរទៅក្នុងសាលារាជធានី នៅថ្ងៃពុធទី២៥ ខែធ្នូ។ (រូបថត MONOROOM.info/ Senghong)

ដីធ្លី - នៅព្រឹកថ្ងៃទី០៥ ខែមិនា ឆ្នាំ២០១៤នេះ ស្រ្តីអ្នកអតីតអ្នកភូមិបឹងកក់៣នាក់ ត្រូវបានចាប់ខ្លួនខ្លួននៅ​ម៉ោងជាង​៨ព្រឹក [...]

ជា មុន្នី ថា ហុន សែន បិទ​បាំង​កំហុស​ខ្លួន និង​ការ​រំលោភ​លើ​សហជីព

ជា មុន្នី ថា ហុន សែន បិទ​បាំង​កំហុស​ខ្លួន និង​ការ​រំលោភ​លើ​សហជីព

ប្រធានសហជីពសេរីកម្មករកម្ពុជា លោក ជា មុន្នី បានឡើកឡើងថា កម្ពុជាបច្ចុប្បន្ននេះ មិនមែនជាឋានសួគ៌សម្រាប់ សហជីព និងសង្គមស៊ីវិលនោះទេ ហើយបានចាត់ទុកការលើកឡើង របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន គឺគ្រាន់​តែជាការបិទបាំងកំហុសរបស់ខ្លួន និងជាបិទបាំងការរំលោភបំពាន របស់រដ្ឋាភិបាលមកលើកសហជីព និងអង្គការ​សង្គមស៊ីវិលតែប៉ុណ្ណោះ។


នាយករដ្ឋមន្ត្រីខ្មែរ លោក ហ៊ុន សែន។

វិបត្តិការងារ - លោក ជា មុន្នី បានបញ្ជាក់ប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ នៅថ្ងៃទី០៤ មីនា នេះថា៖ «បុគ្គលមាន​អំណាចរបស់រដ្ឋាភិបាលមួយចំនួន ពាក់ព័ន្ធនឹងទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ។ [...]

វេទិកា​សាធារណៈ​របស់​សហជីព​នឹង​នៅ​តែ​ធ្វើ ទោះ​សាលា​រាជធានី​ហាម

វេទិកា​សាធារណៈ​របស់​សហជីព​នឹង​នៅ​តែ​ធ្វើ ទោះ​សាលា​រាជធានី​ហាម

ទោះជាអាជ្ញាធររាជធានី បានបដិសេធមិនឲ្យក្រុមសហព័ន្ធសហជីពទាំង ១៨ ធ្វើការជូបជុំរៀបចំវេទិការ​សាធារណៈ​យ៉ាងណាក៏ដោយ ក៏សហព័ន្ធសហជីពទាំងនោះ បានអះអាងថា ការប្រមូលផ្តុំរៀបចំវេទិការសាធារណៈ នៅលើទី​លានប្រជាធិបតេយ្យ នាថ្ងៃប្រារពទិវាសិទ្ធិនារីអន្តរជាតិ ៨ មីនាខាងមុខនេះ នឹងមិនមានការ​ប្រែប្រួល​ឡើយ។


ការជួបគ្នាដាក់ញត្តិរបស់ក្រុមអង្គការសង្គមស៊ីវិល និងពលរដ្ឋនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៤។ (រូបថត ហ្វេសប៊ុក)

វិបត្តិការងារ - លោក សុខ ឈុនអឿង ប្រធានស្ដីទីសមាគមអ្នកប្រជាធិបតេយ្យឯករាជ្យ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ បាន​ថ្លែងថា វេទិការសាធារណៈ ដែលនឹងប្រារព្វធ្វើឡើង នៅលើទីលានប្រជាធិបតេ្យ នាថ្ងៃទិវាសិទ្ធិនារីអន្តរជាតិនោះ [...]

អ្នកច្បាប់ គាំទ្រ​​ការ​​ហៅ​រដ្ឋមន្រ្តី​មក​បំភ្លឺ​នៅ​រដ្ឋសភា

អ្នកច្បាប់ គាំទ្រ​​ការ​​ហៅ​រដ្ឋមន្រ្តី​មក​បំភ្លឺ​នៅ​រដ្ឋសភា

មជ្ឈដ្ឋានអ្នកច្បាប់បានសម្តែងការសាទរ ចំពោះគោលជំហរដែលមន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលអាណត្តិទី៥នេះ និងអ្នក​តំណាងរាស្រ្តមួយចំនួន បានអះអាងជាបន្តបន្ទាប់ថា នឹង​បើកឲ្យសមាជិករដ្ឋាភិបាល មានរដ្ឋមន្រ្តីនិង​អ្នកទទួល​ខុសត្រូវមួយចំនួនទៀត ត្រូវទៅឆ្លើយបំភ្លឺឬជជែកដេញដោល​ ជាមួយអ្នកតំណាងរាស្រ្តនៅក្នុងរដ្ឋសភា។


រដ្ឋសភាជាតិ នៃព្រះរាជាណាចក្រកម្ពុជា មើលពីខាងក្រៅ។ (រូបថត wikimedia.org)

នយោបាយនិងច្បាប់ - លោកសុខ សំអឿន ប្រធានអង្គការក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា បានអត្ថាធិប្បាយ​ប្រាប់​ទស្សនាវដ្តី មនោរម្យ.អាំងហ្វូ នៅថ្ងៃទី០៤ ខែមីនា នេះថា [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...