មន្ត្រីបក្សប្រឆាំងរិះគន់ ពុង ឈីវកេក ថា«ស្នេហាសញ្ជាតិបរទេស»
មន្រ្តីមួយរូប មកពីគណបក្សសង្គ្រោះជាតិ បានធ្វើការរិះគន់ខ្លាំងៗ ចំពោះការលាលែង មិនទទួលតំណែង ជាសមាជិកទី៩ របស់ គ.ជ.ប ថ្មី នៃអ្នកស្រី ពុង ឈីវកេក ថា ព្រោះតែស្នេហាសញ្ជាតិបរទេស មិនហ៊ានលះបង់សញ្ជាតិ សុខចិត្តលះបង់ប្រយោជន៍ជាតិខ្លួន ក្រោមហេតុផលយ៉ាងខ្លីថា «មិនអាចអនុវត្តទៅរួចនោះទេ»។
លោក រស់ សួរ មន្រ្តី មន្ត្រីឯកទេសខាងច្បាប់ របស់គណបក្សប្រឆាំង បានចោទជាសំនួរថា ហេតុអ្វីបានជាអ្នកស្រី ដាក់ប្រយោជន៍ នៃប្រទេសជាតិទាំងមូល ឲ្យមានតម្លៃទាប ជាងសញ្ជាតិបរទេស របស់អ្នកស្រីទៅវិញ ឬមួយប្រទេសកម្ពុជាទាំងមូល ប្រយោជន៍ដើម្បីយុត្តិធម៌ សម្រាប់ប្រជាពលរដ្ឋ ទូទាំងប្រទេសកម្ពុជានោះ មិនស្មើនឹងសញ្ជាតិបរទេស របស់អ្នកស្រីមួយនេះទេ?
ក្នុងព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៥នេះ អ្នកស្រី ពុង ឈីវកេក ប្រធានអង្គការលីកាដូ បានចេញសេចក្តីថ្លែងការណ៍មួយ ធ្វើការបដិសេធ ជាសមាជិកទី៩ របស់ គ.ជ.ប។ អ្នកស្រីបានបញ្ជាក់ពីមូលហេតុថា៖ [...]