Posts in ‘បច្ចុប្បន្នភាពក្នុងលោក’ Category

ចាប់​បាន​ភ្លុក​ដំរី​ខុស​ច្បាប់ ជាង​៤​តោន នៅ​ថៃ

ចាប់​បាន​ភ្លុក​ដំរី​ខុស​ច្បាប់ ជាង​៤​តោន នៅ​ថៃ

ភ្លុកដំរីដែលមានចំនួន ៧៣៩ ត្រូវបានរឹបអូស ដោយអាជ្ញាធរថៃ កាលពីថ្ងៃសៅរ៍ ខណៈពេលដែលភ្លុកដំរីទាំងនេះ មក​ដល់កំពង់ផែ នៃរាជធានីបាងកក ហើយត្រៀមបំរុង ឆ្លងកាត់ទៅប្រទេសឡាវ។ អាជ្ញាធរគយរបស់ប្រទេសថៃ បាន​បញ្ជាក់​ថា នេះជាការរឹបអូស ភ្លុកដំរី ដែលមានចំនួនច្រើន ជាងពេលណាទាំងអស់ នៅក្នុងប្រវត្តិសាស្ត្រ។

នាវាដែលដឹកភ្លុកដំរីទាំងនោះ បានចេញពីប្រទេសកុងហ្គោ កាលពីខែកុម្ភះ ហើយបានឆ្លងកាត់ប្រទេសម៉ាឡេស៊ី មុននឹង​មកដល់ប្រទេសថៃ។

ថៃជាទិសដៅមួយ ក្នុងចំណោមទិសដៅ ដ៏សំខាន់ផ្សេងទៀត នៃការរត់ពន្ធភ្លុកដំវី ឬផលិតផលស្នែងមានតម្លៃ ពីទ្វីប​អាហ្វ្រិក ទៅកាន់ទ្វីបអាស៊ី។ ប្រទេសនេះ អាចនឹងរងការដាក់ទណ្ឌកម្ម ប្រសិនបើមិនបាន បង្ហាញឲ្យឃើញ ពីការខិតខំ​ប្រឹងប្រែង ឬការរីចម្រើនទៅមុខ ក្នុងការប្រឆាំងការជួញដូរ ផលិតផលស្នែង ឬភ្លុកដូច្នេះទេ។

ភ្លុកដំវី ដ៏សន្ធឹកសន្ទាប់ ទាំងជាង៤តោន ដែលមានតម្លៃស្មើនឹង ៦លានដុល្លា ទំនងជានឹងត្រូវបែងចែក [...]

សព​ក្មេង​ប្រុស​លង់​ទឹក​ពីរ​នាក់ ត្រូវ​បាន​រក​ឃើញ​ក្នុង​ទន្លេ​ស្រែ​ពក

សព​ក្មេង​ប្រុស​លង់​ទឹក​ពីរ​នាក់ ត្រូវ​បាន​រក​ឃើញ​ក្នុង​ទន្លេ​ស្រែ​ពក

ក្មេងប្រុសជំទង់២នាក់ ដែលបានលង់ទឹកស្លាប់ កាលពីម្សិលម៉ិញនេះ ត្រូវបានគេរកសពឃើញហើយ នាវេលាម៉ោង​ជាង​៨ព្រឹក ថ្ងៃទី២០ ខែមេសានេះ នៅក្នុងទន្លេស្រែពក ដែលជាតំបន់រមណីយដ្ឋាន ទឹកជ្រោះ។ នេះបើតាមការថ្លែងឲ្យដឹង ពី​សកម្មជន របស់សមាគមការពារសិទ្ធិមនុស្ស អាដហុក ប្រចាំខេត្តរតនគីរី លោក ឆាយ ធី។

តាមការស្រង់សម្តី របស់ប្រជាពលរដ្ឋ ដោយមន្ត្រីសិទ្ធិមនុស្សរូបនេះ បានដាក់ការសន្និដ្ឋានថា ការស្លាប់របស់ក្មេង​ប្រុស​ជំទង់ទាំងពីរ អាចបណ្តាលមក ពីពួកគេព្យាយាម ហែលឆ្លងកាត់ទន្លេ ទើបលង់ទឹកបែបនេះ។ ពួកគាត់បានបញ្ជាក់ដែរថា ទឹកជ្រោះនៅក្នុងទន្លេខែនេះ មិនសូវហូរខ្លាំងនោះឡើយ។

លោក ឆាយ ធី បានបញ្ជាក់ទៀតថា មកដល់ពេលនេះ គេទើបតែស្គាល់ឈ្មោះ ក្មេងប្រុសជំទង់តែម្នាក់ប៉ុណ្ណោះ ឈ្មោះ ណាក់ ដែលមានទីលំនៅ នៅក្រុងបានលុង ទីរួមខេត្តរតនគិរី។

ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ និនអាចទំនាក់ទំនង មន្រ្តីអាជ្ញាធរតំបន់ នៃខេត្តរតនគីរី [...]

រដ្ឋាភិបាល​កម្ពុជា ជា​រដ្ឋាភិបាល​«ក្បាល​ធំ»? ញ៉ែម ប៉ុញ្ញារិទ្ធ ប្រាប់​ចម្លើយ!

រដ្ឋាភិបាល​កម្ពុជា ជា​រដ្ឋាភិបាល​«ក្បាល​ធំ»? ញ៉ែម ប៉ុញ្ញារិទ្ធ ប្រាប់​ចម្លើយ!

មន្ត្រីអ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ  បានក្រើនរំលឹក ដល់ប្រជាពលរដ្ឋខ្មែរទូទៅ ឲ្យមានការស្វែងយល់ នឹងត្រូវដឹង ពីប្រព័ន្ធគ្រប់គ្រង ប្រព័ន្ធដឹកនាំ រួមជាមួយ នឹងប្រសិទ្ធិភាពការងារ នៃប្រព័ន្ធទាំងនោះ។ សម្រាប់មន្ត្រី​គណបក្ស​ប្រឆាំង​រូប​នេះ ការចូលរួមយល់ដឹង របស់ប្រជាពលរដ្ឋទូទៅ លើប្រព័ន្ធគ្រប់គ្រងនេះ គឺដើម្បីកែលម្អ សម្រាប់ជាផលប្រយោជន៍ ដល់​ប្រជាជាតិ និងសម្រាប់កូនខ្មែរអង្គរ ទាំងមូល និងជាពិសេស ទៅលើប្រព័ន្ធដឹកនាំ ដែលមានក្បាល«ធំ»ដូចសព្វថ្ងៃ។

លោក ញ៉ែម ប៉ុញ្ញារិទ្ធ បានសរសេរបែបនេះ កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៥ ម្សិលម៉ិញ នៅក្នុងទំព័រហ្វេសប៊ុក របស់​លោក។ លោក បានសរសេរថា៖ «ហេតុអ្វីបានជាគេថា រដ្ឋាភិបាលក្បាលធំ ? (…) មិនទាន់គិតទីប្រឹក្សា ហើយមាន​សមាជិក​រដ្ឋាភិបាល ច្រើន​លើស​លប់ អាចបំបែកឯតទគ្គកម្ម ពិភពលោកបាន ទើបគេឲ្យឈ្មោះថា “រដ្ឋាភិបាល​ក្បាល​ធំ”។ (១) គណៈ​រដ្ឋមន្ត្រី​រួម​មាន៖ នាយករដ្ឋមន្ត្រី [...]

4U9525៖ ជំនួយ​ការ​បើក​បរ​យន្ដហោះ ស្វែង​រក​សម្លាប់​ខ្លួន តាម iPad

4U9525៖ ជំនួយ​ការ​បើក​បរ​យន្ដហោះ ស្វែង​រក​សម្លាប់​ខ្លួន តាម iPad

ការទម្លាយបន្ថែមទៀត នៃសារព័ត៌មានអាមេរិក «The New York Times» ទាក់ទងនឹងសំនុំរឿង ធ្លាក់យន្ដហោះអ៊ែប៊ូស របស់ក្រុមហ៊ុនអាកាសចរណ៍ ហ្សែរមេនវីង របស់អាល្លឺម៉ង់ នៅលើជួរភ្នំអាលព៍ ភាគខាងត្បូងនៃប្រទេសបារាំង បាន​បង្ក​ឲ្យអ្នកធ្វើដំណើរ តាមយន្ដហោះ កាន់តែមានអារម្មណ៍តក់ស្លុតខ្លាំងឡើង។ ក្រុមអ្នកស៊ើបអង្កេតបាន ចូលទៅឆែកឆេរ​ក្ដារ​បញ្ជា iPad របស់យុវជនជំនួយការ បើកបរយន្ដហោះ លោក អេនឌ្រៀស លូបីត្ស៍ (Andreas Lubitz) ហើយបានរកឃើញ ថា​យុវជន​នេះ មានគម្រោងស្វែងរក ការសម្លាប់ខ្លួន ឲ្យប្លែកៗ តាំងពីយូរណាស់មកហើយ។

នៅក្នុងទិន្នន័យរុករក នៃក្ដាបញ្ជា iPad គេឃើញមានស្លាកស្នាមរុករក ស្វែងយល់ពីការបាត់ខ្លួន កាលពីខែមីនា ឆ្នាំ២០១៤ នៃយន្ដហោះ MH370 របស់ក្រុមហ៊ុនអាកាសចរណ៍ ម៉ាឡេស៊ីអ៊ែរឡាញ និងការរុករក ការធ្លាក់យន្ដហោះ កាលពីឆ្នាំ​២០១៣ របស់​ក្រុមហ៊ុន ម៉ូហ្សំបិកអ៊ែរឡាញ (Mozambique Airlines) ក្នុងប្រទេសណាមីប៊ី (Namibie) ដែលជា​ករណី​ប៉ុនប៉ង [...]

ក្រុម​រដ្ឋ​អ៊ីស្លាម​ប្រហារ​ជីវិត​គ្រឹស្ទ៍សាសនិក ជាតិ​អេត្យូពី​ជិត​៣០នាក់ នៅ​លីប៊ី

ក្រុម​រដ្ឋ​អ៊ីស្លាម​ប្រហារ​ជីវិត​គ្រឹស្ទ៍សាសនិក ជាតិ​អេត្យូពី​ជិត​៣០នាក់ នៅ​លីប៊ី

វីដេអូដែលមានរយៈពេល២៩នាទី និងត្រូវបានបង្ហោះ នៅលើគេហទំព័រ របស់ពួក ជីហាដ ហើយដែលទស្សនាវដ្ដី មនោរម្យ.អាំងហ្វូ បានទស្សនាដែរនេះ បានបង្ហាញថា មនុស្សមួយក្រុមប្រមាណជា ១២នាក់ ត្រូវបានកាត់ក នៅលើឆ្នេរ និង​ក្រុមមនុស្ស ប្រមាណជា១៦នាក់ទៀត ត្រូវបានបាញ់សម្លាប់ ដោយគ្រាប់កាំភ្លើង នៅក្នុងតំបន់វាលខ្សាច់មួយ។ វីដេអូ​នេះ បានហៅក្រុមមនុស្សទាំងនោះ ថាជាសមាជិករបស់ព្រះវិហារ នៃប្រទេសអេត្យូពីរ ដែលសុទ្ធសឹងតែជា«ខ្មាំង»។

មនុស្ស១២នាក់ ដែលស្លៀកពាក់ពណ៌ទឹកក្រូច ត្រូវបាននាំទៅលើឆ្នេរសមុទ្រ មុននឹងសង្កត់ពីក្រោយ ដាក់ឲ្យដេក​ផ្កាប់​មុខ ផ្ទាល់នៅនឹងដី រួចត្រូវបានកាត់ក ដោយកាំបិត។ ចំណែកនៅក្នុងវាលរហោដ្ឋានវិញ មនុស្ស១៦នាក់ ដែលស្លៀកពាក់​ពណ៌​ខ្មៅ ត្រូវបានបាញ់សម្លាប់ ដោយគ្រាប់កាំភ្លើងចំក្បាល ពីក្រោយ។ បុរសម្នាក់ស្លៀកពាកខ្មៅទាំងស្រុង បិទមុខ បាន​ចេញ​មកនិយាយជាភាសាអង់គ្លេស។ រីឯបុរសផ្សេងទៀត ស្លៀកពាក់ក្រឡេក្រឡា ដូចទាហាន បិទមុខជិត [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...