រំញ្ជួយដីនៅនេប៉ាល់៖ តុល្យភាពអ្នកស្លាប់ ឡើងជាង១៥០០នាក់ (vdo)
ព្រះធរណី បានខ្ញាល់រង្គើឡើងយ៉ាងខ្លាំង នៅព្រឹកថ្ងៃសៅរ៍ ក្នុងរាជធានី កាតាម៉ាឌូ នៃសាធារណរដ្ឋសហព័ន្ធ នេប៉ាល់។ កម្លាំងនៃភាពរញ្ជួយ ដែលមានកម្លាំងរហូតដល់ ៧,៩ ហិចទ័រ មិនត្រឹមតែអង្រួនប្រជាជននេប៉ាល់ ជាច្រើនលាននាក់នោះទេ ប៉ុន្តែនៅមានប្រជាជន នៅភាគខាងជើង នៃប្រទេសឥណ្ឌា ជាច្រើនទៀត ក៏ទទួលឥទ្ធិពល ពីការរញ្ជួយនេះដែរ។
សារព័ត៌មាន «The Hindustan Times» បានស្រង់សម្ដីសាក្សី ដែលរស់នៅក្នុងរដ្ឋធានី កាតាម៉ាឌូ មកសរសេរថា៖ «មនុស្សម្នា បានលោតតាមរានហាល ដើម្បីគេចចេញពីការរលំ នៃអាគារដែលពួកគេរស់នៅ។ ពេលនោះ គឺជាការជ្រួលច្របល់ ដ៏ខ្លាំងក្លាបំផុតហើយ។» រីឯសារព័ត៌មានមួយ «Livemint» ក្នុងប្រទេសឥណ្ឌា ក៏បានចុះផ្សាយដែរថា៖ «ភាពរំជួល បានលាតសន្ធឹង មកដល់រដ្ឋធានី ញ៉ូដេល្លី របស់ឥណ្ឌា»។
រហូតមកដល់ ព្រឹកថ្ងៃអាទិត្យ ទី២៦ ខេមេសានេះ (ពេលវេលាក្នុងប្រទេសនេប៉ាល់) តុល្យភាព ដែលមានលក្ខណៈ ជាបណ្ដោះអាសន្ននៅឡើយ [...]