សម រង្ស៊ី ពន្យល់ពីជ័យជំនះ«ក្លែងក្លាយ»របស់ ហ៊ុន សែន
នៅលើបណ្ដាញសង្គម លោក សម រង្ស៊ី គូបដិបក្ខនយោបាយ ដ៏ស្រួចស្រាវរបស់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីផុតអាណត្តិ បានពន្យល់ពីជ័យជំនះ «ងាយស្រួល» របស់បុរសខ្លាំង នៅកម្ពុជា ចេញពីការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ មួយ ដែលមេដឹកនាំប្រឆាំងរូបនេះ ហៅថា ជាការបោះឆ្នោត«ក្លែងក្លាយ» ដោយបានមក ពីការបោះឆ្នោត ដែលគ្មាន «ការប្រកួតប្រជែងពិតប្រាកដ» បន្ទាប់ពីលោក ហ៊ុន សែន «បានរំលាយគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំងតែមួយគត់ ដែលអាចដណ្តើមយកជ័យជំនះ»។
ប្រធានចលនាសង្គ្រោះជាតិ បានពន្យល់ក្នុងន័យដើមទាំងស្រុងថា៖
«ជ័យជំនះនេះ គ្មានន័យអ្វីទេ ហើយមិនអាចដោះស្រាយវិបត្តិនយោបាយ ដែលប្រទេសកម្ពុជា កំពុងតែប្រឈម។ សម្រាប់មហាជន ដែលមិនមានជម្រើស ក្នុងការបញ្ចេញមតិ ដោយសារតែអវត្តមានគណបក្សសង្គ្រោះជាតិ លទ្ធផលនៃការបោះឆ្នោតនេះ មិនអាចឆ្លុះបញ្ចាំង ឆន្ទៈប្រជារាស្ត្រខ្មែរបានទេ។ ជាលើកទីមួយ ក្នុងរយៈពេល ២៥ [...]