Posts in ‘បច្ចុប្បន្នភាពក្នុងលោក’ Category

ប្រ៊ែដ អាដាម៖ ហ៊ុន សែន គ្រោង​កំទេច​អាដហុក

ប្រ៊ែដ អាដាម៖ ហ៊ុន សែន គ្រោង​កំទេច​អាដហុក

វាមិនមែន​ជារឿងមួយ​ចៃដន្យ​នោះ​ទេ។ នេះបើតាមលោក ប្រ៊ែដ អាដាម (Brad Adams) នាយក​ប្រតិបត្តិ​ទទួល​បន្ទុកកិច្ចការតំបន់អាស៊ី នៃអង្គការឃ្លាំមើល​សិទ្ធិ​មនុស្ស ហៅជាភាសាអង់គ្លេសថា «Human Rights Watch» នៅក្នុងការថ្លែងប្រតិកម្ម ទៅនឹងការចាប់ខ្លួន មន្ត្រីសិទ្ធិមនុស្សបួនរូប​​របស់សមាគម អាដហុក (ADHOC) និង​មន្ត្រី​ជាន់​ខ្ពស់​មួយរូប របស់គណៈកម្មាធិការជាតិ​រៀបចំការបោះឆ្នោត (គ.ជ.ប.) ពីសំណាក់​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ កាលពីយប់ថ្ងៃព្រហស្បត្តិ៍ ទី២៨ ខែមេសា ឆ្នាំ២០១៦។

មន្ត្រី​សិទ្ធិមនុស្សបួននាក់ មកពីសមាគម​អាដហុក មាន​លោក នី សុខា - លោក យី សុខសាន្ត - លោក ណៃ វ៉ង់ដា និងអ្នកស្រី លឹម មុន្នី។ រីឯមន្ត្រីជាន់ខ្ពស់ ដែលមានថានៈ ជា​អគ្គលេខាធិការ​រងរបស់ ​គ.ជ.ប. គឺលោក នី ចរិយា។ អ្នកទាំងប្រាំរូប ត្រូវបានឃាត់​ខ្លួន នៅវេលាយប់ម៉ោង២០ បន្ទាប់ពីពួកគេត្រូវបានកោះហៅ ឲ្យ​ចូល​ខ្លួន​ទៅ​ផ្ដល់ចម្លើយ តាំងពីព្រឹកថ្ងៃព្រហស្បត្តិ៍ [...]

ចាប់​ខ្លួន​មន្ត្រី​​សិទ្ធិ​មនុស្ស​​៤​រូប​​និង​​មន្ត្រីគ.ជ.ប.​១​រូប ពី​បទ​ចោទ​ដ៏​«អាថ៌កំបាំង»

ចាប់​ខ្លួន​មន្ត្រី​​សិទ្ធិ​មនុស្ស​​៤​រូប​​និង​​មន្ត្រីគ.ជ.ប.​១​រូប ពី​បទ​ចោទ​ដ៏​«អាថ៌កំបាំង»

«ខ្ញុំនិយាយមុនមិនបាន នៅមុនម៉ោង» នេះជាសំដី របស់ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លោក ឱម យ៉ិនទៀង ឆ្លើយតបទៅនឹងសំនួរអ្នកសារព័ត៌មាន កាលពីថ្ងៃសុក្រ ទី២៩ ខែមេសានេះ ដើម្បីចង់ដឹង​ពីបទ​ចោទ​ណាមួយ ដែលអាចឈាន​ទៅធ្វើការចាប់ខ្លួនមន្ត្រី របស់សមាគមអាដហុក៤នាក់ និងមន្ត្រី អគ្គ​លេខាធិការ​​​រង របស់​គណៈកម្មាធិការ​ជាតិ រៀបចំការបោះឆ្នោត​មួយនាក់។ លោក យ៉ិនទៀង បាន​អះអាង​ទៀត​ថា រហូត​លុះ​ត្រា​តុលាការ​​ទទួលធ្វើការ​ចោទប្រកាន់ នោះលោកនឹងធ្វើសន្និសីទ​សារព័ត៌មាន​ប្រកាស​​ប្រាប់ ហើយ​នឹង​សរសេរ​​ជា​លាយ​លក្ខណ៍​អក្សរបន្ថែមទៀត។

ចម្លើយរបស់លោក ឱម យ៉ិនទៀង បានបង្កនូវភាពមន្ទិល ទាក់ទងនឹងការចាប់ខ្លួន ឬការបង្ខាំង​សេរីភាព​មនុស្ស ក្នុង​នាមជាពលរដ្ឋ ដោយ«ខុសច្បាប់» ពីសំណាក់អង្គភាពប្រឆាំងអំពើពុករលួយរបស់លោក។ [...]

ឱម យ៉ិនទៀង៖ កូន​ខ្ញុំ​ចេះ​ភាសា​អង់គ្លេស បាញ់​កាំភ្លើង និង​ស៊ើប​អង្កេត

ឱម យ៉ិនទៀង៖ កូន​ខ្ញុំ​ចេះ​ភាសា​អង់គ្លេស បាញ់​កាំភ្លើង និង​ស៊ើប​អង្កេត

បក្ខពួក​និយម គ្រួសារនិយម លុះត្រាតែសាច់ញាតិ​អញ គ្នា​អញ គ្រួសារ​អញ អត់​ចេះ​អ្វី​ក៏ដោយ ក៏​អញ​តែងតាំង​ដែរ អ្នក​ផ្សេង​ទោះ​ល្អ​ប៉ុណ្ណា​ក៏​អញ​អត់​ឲ្យ។ នេះជានិយមន័យ លើកឡើងដោយលោក ឱម យ៉ិនទៀង ​ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ នៅក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃទី​២៩ ខែ​មេសា​នេះ ទាក់ទងនឹងពាក្យ បក្ខពួកនិយម គ្រួសារនិយម។

តែសម្រាប់រូបលោកផ្ទាល់ ការតែងតាំងកូនប្រុសលោកទាំងពីរ គឺលោក យ៉ិនទៀង ពុទ្ធិរិទ្ធ និង យ៉ិនទៀង ពុទ្ធិរ៉ា នោះ ត្រូវបានធ្វើឡើង តាមរយៈសមត្ថភាពសុទ្ធសាធ។ លោក បានពន្យល់ថា សមត្ថភាពកូនលោកមានបី៖ ទី​១ មុខវិជ្ជា​ភាសា​អង់គ្លេស - ទី​២ មុខវិជ្ជា​ការប្រើប្រាស់​អាវុធ និង​ទី​៣ មុខវិជ្ជា​ការស៊ើបអង្កេត​ប្រឆាំង​ភេរវកម្ម។ លោកបញ្ជាក់ទៀតថា បើនរណាមានសមត្ថភាពលើសកូនលោក អាចមកប្រកួត​ប្រជែង ដើម្បី​ដណ្ដើម​​តំណែង​​ពី​ពួកគេបាន​។

កាលពី​ថ្ងៃ​ទី​២៣ មេសា ឆ្នាំ​២០១៦​ថ្មីៗ​នេះ ព្រះមហាក្សត្រខ្មែរ [...]

រ័ត្ន ស្រ៊ាង ប្រកាស​ធានា​រ៉ាប់រង ចំពោះ​គ្រួសារ​សព​មន្ត្រី​ពលី ទៀន កុរណា

រ័ត្ន ស្រ៊ាង ប្រកាស​ធានា​រ៉ាប់រង ចំពោះ​គ្រួសារ​សព​មន្ត្រី​ពលី ទៀន កុរណា

ពលិកម្មដើម្បីជាតិ មាតុភូមិ និងប្រជាជន គប្បីត្រូវមានការទទួលស្គាល់។ ហើយនេះ ក៏ជាករណីដែលលោក ឧត្ដមសេនីយ៍ឯក រ័ត្ន ​ស្រ៊ាង​ មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ លើ​ផ្ទៃ​ប្រទេស​ និង​ជា​មេបញ្ជាការ​ កងរាជ​អាវុធ​ហត្ថ​រាជធានី បានប្រកាសទៅកាន់គ្រួសារសពលោក វរសេនីយ៍ ទៀន កុរណា ដែលបានពលីជីវិត នៅ​ក្នុង​ការ​ផ្ទុះអាវុធដ៏ខ្លាំងក្លា រវាងកងកម្លាំងអាជ្ញាធរ និងក្រុមប្រដាប់អាវុធ ដែលសង្ស័យជាមេឈ្មួញ លក់​គ្រឿង​ញៀន​ដ៏​ធំ​មួយ នៅកណ្ដាលរាជធានីភ្នំពេញ កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦ម្សិលម៉ិញ។

ប្រភពព័ត៌មាននៅនឹងកន្លែង បានប្រាប់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ឲ្យដឹងថា នៅ​ចំពោះ​មុខ​ក្រុម​ គ្រួសារ​សព​លោក​វរសេនីយ៍ ទៀន កុរណា ដែល​កំពុង​តម្កល់​ធ្វើបុណ្យ​ នៅ​ទី​បញ្ជា​ការដ្ឋាន​កងរាជអាវុធហត្ថ ​រាជធានី​ ភ្នំពេញ​ នៅ​យប់​ថ្ងៃ​កើតហេតុ ​(ថ្ងៃ​ទី​២៧ ខែ​​មេសា​) លោកឧត្ដមសេនីយ៍​ឯក រ័ត្ន ស្រ៊ាង បានថ្លែងថា [...]

ផ្ទុះ​អាវុធ​កណ្ដាល​រាជធានី​ រវាង​អាវុធ​ហត្ថ​និង​ខ្មាន់​កាំភ្លើង៖ អ្វី​ដែល​គេ​ដឹង​ចុង​ក្រោយ

ផ្ទុះ​អាវុធ​កណ្ដាល​រាជធានី​ រវាង​អាវុធ​ហត្ថ​និង​ខ្មាន់​កាំភ្លើង៖ អ្វី​ដែល​គេ​ដឹង​ចុង​ក្រោយ

មនុស្សពីរនាក់បានស្លាប់ ក្នុងនោះ​ម្នាក់​ជាមន្ត្រីរាជអាវុធហត្ថ និងម្នាក់ទៀត ជាខ្មាន់កាំភ្លើង ដែលបាន​បាញ់​ឆ្លើយឆ្លង ជាមួយកងកម្លាំងអាជ្ញាធរ។ ជនសង្ស័យចំនួន៥នាក់ ត្រូវបានចាប់ខ្លួន និងវាយ​ខ្នោះបញ្ជូន​ទៅ​សួរ​ចម្លើយ។ នេះបើតាមតុល្យភាពចុងក្រោយ ដែលមន្ត្រីរាជអាវុធហត្ថនៅនឹងកន្លែង បានប្រកាសឲ្យដឹង។ ហេតុការណ៍​បានផ្ទុះឡើង នៅរសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦នេះ វេលាម៉ោងប្រមាណ ១៦ និង១០នាទី នៅ​ផ្ទះ​​លេខ​៣៧ ផ្លូវ​៣៥១ សង្កាត់​បឹងកក់​១ ខណ្ឌទួលគោក។ ពលរដ្ឋក្នុងរាជធានីភ្នំពេញ ជាពិសេស​អ្នក​នៅ​ជុំវិញ​តំបន់កើតហេតុ ត្រូវរងចាំរហូតដល់២ម៉ោងក្រោយ ទើបការផ្ទុះអាវុធបានបញ្ចប់ទៅ ជាស្ថាពរ។

លោក រ័ត្ន ស្រ៊ាង មេបញ្ជាការកងរាជអាវុធហត្ថរាជធានី ភ្នំពេញ បានថ្លែងទៅកាន់អ្នកសារព័ត៌មានថា ជន​ម្នាក់​ដែលត្រូវ​​កងកម្លាំង​អាជ្ញាធរ​បាញ់ស្លាប់ នៅក្នុងផ្ទះនោះ ជាមេក្លោងនៅក្នុងការជួញដូរគ្រឿងញៀន។ ប្រតិបត្តិការ​នេះ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...