Posts in ‘បច្ចុប្បន្នភាពក្នុងលោក’ Category

វ៉ាស៊ីនតោន ​នឹង​«កំទេច»​កូរ៉េ​ខាង​ជើង បើ​​របប​កុម្មុយនីស​ហ៊ាន​ប៉ះ​អាមេរិក ឬ​សម្ព័ន្ធ​មិត្ត

វ៉ាស៊ីនតោន ​នឹង​«កំទេច»​កូរ៉េ​ខាង​ជើង បើ​​របប​កុម្មុយនីស​ហ៊ាន​ប៉ះ​អាមេរិក ឬ​សម្ព័ន្ធ​មិត្ត

ការវាយប្រហារ ដោយអាវុធនុយក្លេអ៊ែរ ពីសំណាក់​ប្រទេសកុម្មុយនីស កូរ៉េខាងជើង ប្រឆាំងនឹងសហរដ្ឋ អាមេរិក ឬសម្ព័ន្ធ​មិត្តអាមេរិក​ណាមួយនោះ នឹងទទួល​បាន​មកវិញ នូវចម្លើយ​ប្រកប​ដោយ​«ប្រសិទ្ធិភាព» និង​ការ​បង្ក្រាប ឲ្យ​«រាប​ដល់​ដី»។ នេះ​ជា​ការ​អះអាង​ឡើង​ខ្លាំងៗ របស់​លោក ជេម ម៉ាទីស (James Mattis) រដ្ឋ​មន្ត្រី​ការពារ​ជាតិ​អាមេរិក​ថ្មី នៅក្នុងដំណើរ​ទស្សនកិច្ច​របស់​លោក ទៅកាន់​ឧបទ្វីបកូរ៉េ កាលពី​​ចុង​​សប្ដាហ៍​​នេះ។

លោក ជេម ម៉ាទីស ដែលមានរហស្សនាម «Mad Dog (បកប្រែក្រៅផ្លូវការថា ឆ្កែឆ្កួត)» ជា​ថ្នាក់ដឹក​នាំ​ដំបូង​គេ ​នៃ​រដ្ឋបាល​​ប្រធានាធិបតី​​អាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) ដែល​បាន​ធ្វើ​ដំណើរ ទៅ​កាន់​តំបន់​អាស៊ី​ខាង​កើត បន្ទាប់​ពី​រដ្ឋបាលនេះ បានចូល​កាន់​​តំណែង​​រៀង​ខ្លួន បានប្រមាណ​ជាង២០ថ្ងៃ​ប៉ុណ្ណោះ។ ដំណើរ​​ទស្សនកិច្ច​នោះ ត្រូវបានគេជឿថា ដើម្បីធានាពីសន្តិសុខតំបន់ [...]

តំណាង​បក្ស​ជួង​ព្រមាន​យក​ករណី​ឃាត់​ខ្លួន​ជន១៣​នាក់ ឡើង​ទៅ​នាយក​រដ្ឋមន្ត្រី

តំណាង​បក្ស​ជួង​ព្រមាន​យក​ករណី​ឃាត់​ខ្លួន​ជន១៣​នាក់ ឡើង​ទៅ​នាយក​រដ្ឋមន្ត្រី

ជំនួបដ៏តឹងតែង នៃការ​ដោះស្រាយវិវាត រវាងតំណាងស្ថាប័ននិងអាជ្ញាធរ ជុំវិញខេត្តកំពត និងតំណាង​គណបក្ស​​សម្ព័ន្ធ​ដើម្បីលិទ្ធិ​ប្រជាធិប​តេយ្យ (ដែលហៅខ្លួនឯង ថាបក្សជួង) បានបញ្ចប់ទៅ ដោយ​គ្មានបាន​លទ្ធផល​អ្វី​ជាដុំ​កំភួន​នោះទេ។

នៅក្នុង​ជំនួប ដែលមានរយៈពេល​មួយម៉ោងនោះ ការសួរឆ្លើយ តបទៅតបមក រវាងភាគីទាំងសង បានធ្វើឡើង​ រហូត​​ដល់​តម្លើង​​សម្លេងខ្លាំងៗដាក់គ្នា ដោយចាប់ផ្ដើមពីសំដី របស់តំណាងអាជ្ញាធរ ដែលនិយាយដូចយ៉ាង «ប្អូន​ឯង មិនទាន់ចេះរបៀបពិភាក្សាទេ (អញ្ចឹងហើយ) បានជាបងសួរ» និងបន្ទាប់មក «យើងទាំងអស់គ្នា នៅ​មូលដ្ឋាន ហើយប្អូនមិនជឿ តែប្អូនមកពីភ្នំពេញ ប្អូននិយាយថាត្រូវ (...)» ជាដើម។

តែសម្រាប់​តំណាង​គណបក្សសម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​វិញ នៅតែសំដែងភាពមិនជឿជាក់ ហើយទាមទារ​ឲ្យ​ក្រុម​អាជ្ញាធរ បង្ហាញ​ភស្ដុតាង និងរហូតដល់អះអាងថា «(ដោយសារតែអត់ជឿ​នេះហើយ) ទើបបានបង្កើត​គណបក្ស​នយោបាយ»។ [...]

កូរ៉េ​ខាង​ជើង៖ រដ្ឋ​មន្ត្រី​និង​ជា​មេ​គិញ​ម្នាក់ បាន​រួច​ពី​ការ​ប្រហារ​ជីវិត

កូរ៉េ​ខាង​ជើង៖ រដ្ឋ​មន្ត្រី​និង​ជា​មេ​គិញ​ម្នាក់ បាន​រួច​ពី​ការ​ប្រហារ​ជីវិត

ក្រសួងបង្រួបបង្រួមកូរ៉េ នៃប្រទេសកូរ៉េខាងត្បូង បានថ្លែងឲ្យដឹង កាលពីចុងសប្ដាហ៍កន្លងទៅនេះថា អគ្គ​មគ្គុ​ទេសន៍​ដ៏មហិមា នៃរបប​កុម្មុយនីស​​កូរ៉េខាងជើង លោក គីម ជុង-អ៊ុន (Kim Jong-un) បានដកចេញពីតំណែង នូវ​រដ្ឋមន្ត្រី​មួយ​រូប ដែលទទទួលបន្ទុក ក្រសួង​សន្ដិសុខ​រដ្ឋ និងជាប្រធានគ្រប់គ្រង បណ្ដាញចារកម្ម​របស់​របប​ក្រុង​ព្យុងយ៉ាង ក្រោម​ហេតុ​ផល ថាបាន រំលោភ«អំណាច និងការទុកចិត្ត»។ មិន​ត្រឹមតែប៉ុណ្ណឹង មេដឹកនាំវ័យក្មេង​កូរ៉េ​ខាង​ជើង​រូបនេះ នៅបាន​ប្រហារ​ជីវិត​​ភ្នាក់ងារ​ចារកម្ម ជាច្រើននាក់ទៀត។

លោក «Jeong Joon-Hee» អ្នកនាំពាក្យ​របស់​ក្រសួង​បង្រួប​បង្រួម​កូរ៉េ នៃប្រទេសកូរ៉េខាងត្បូង បានថ្លែង​ឡើង​ថា លោក «Kim Won-Hong» រដ្ឋមន្ត្រី​សន្តិសុខរដ្ឋ ត្រូវបានដកចេញពីតំណែង កាលពីពាក់កណ្ដាល​​ខែ​មករា​កន្លង​ទៅ នៅក្នុងក្របខណ្ឌ នៃការ​អង្កេត​មួយ ទាក់ទង​នឹងអំពើពុករលួយ និង​ការ​«រំលោភលើអំណាច» ដែលត្រូវ​បាន​ធ្វើ​ឡើង [...]

​រដ្ឋបាល​ខេត្ត​កំពត បំភ្លឺ​ពី​ការ​ចាប់​ខ្លួន​យុវជន​បក្ស​ជួង១៣នាក់

​រដ្ឋបាល​ខេត្ត​កំពត បំភ្លឺ​ពី​ការ​ចាប់​ខ្លួន​យុវជន​បក្ស​ជួង១៣នាក់

ផ្ទុយពីការលើកឡើង របស់ក្រុមសមាជិកគណបក្សសម្ព័ន្ធ ដើម្បីប្រជាធិបតេយ្យ និងប្រធានគណបក្សនេះ ដែល​ថា​រឿងរ៉ាវ​ជម្លោះដីធ្លី បានកើតឡើងតែពីបងប្អូនជីដូនមួយពីរនាក់ប៉ុណ្ណោះ និងចាត់ទុក​ការឃាត់​ខ្លួន​យុវជន​ទាំង១៣​នាក់ ពីសំណាក់អាជ្ញាធរ ថាជាអំពើ​ខុស​ច្បាប់​នោះ នៅល្ងាច​ថ្ងៃ​សៅរ៍ម្សិលម៉ិញនេះ រដ្ឋបាលខេត្តកំពត បាន​ចេញ​សេចក្ដី​ប្រកាសព័ត៌មានមួយ បំភ្លឺពីចំណាត់ការបន្ទាប់ និងត្រឹមត្រូវ «តាមវិធានការច្បាប់» ពីសំណាក់​​គណៈ​បញ្ជា​ការ​ឯកភាព​រដ្ឋបាល​​ខេត្ត ក្នុង​ករណីដីធ្លី ដែល​បាន​កើត​ឡើង​​ដ៏រ៉ាំរ៉ៃ ក្នុង​ភូមិ​តេជោ​​ក្បាល​​ដំរី ឃុំតេជោអភិវឌ្ឍន៍ ស្រុក​​ឈូក ខេត្ត​​​កំពត។

ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ សូមដាក់ជូនប្រិយមិត្ត នូវសេចក្ដីប្រកាស​ព័ត៌មាននេះទាំងស្រុង ដូចខាងក្រោម៖

ស្នង​ការ​នគរបាល​ខេត្ត​កំពត ថាបាតុកម្ម​បក្ស​ជួង​ ​«ខុស​ច្បាប់»

ស្នង​ការ​នគរបាល​ខេត្ត​កំពត ថាបាតុកម្ម​បក្ស​ជួង​ ​«ខុស​ច្បាប់»

នៅចំពោះបាតុកម្មអហិង្សា របស់ក្រុមអ្នកគាំទ្រ​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ (ហៅខ្លួនឯង ថាបក្សជួង) នៅ​ខាងមុខស្នង​ការដ្ឋាន​នគរបាល​ខេត្តកំពត តាំងពីព្រឹកព្រហាម​ថ្ងៃអាទិត្យ រហូតមកដល់ថ្មើរនេះ លោក​ឧត្ដម​សេនីយ៍​ទោ ម៉ៅ ច័ន្ទមធុរិទ្ធ​ ស្នងការ​នគរបាលខេត្តកំពត បានសម្រេចចិត្តចេញមុខ មកធ្វើប្រតិកម្ម ដោយបាន​វាយ​តម្លៃ​បាតុកម្ម​នេះ ថា​ធ្វើឡើងដោយខុសច្បាប់។

ប៉ុន្តែនៅ​ចំពោះការទាមទារ របស់ក្រុមបាតុករ ដែលស្នើឲ្យមាន​ការបកស្រាយ ទៅលើការចាប់ខ្លួនក្រុមយុវជន គាំទ្រ​គណបក្ស​ជួង​ចំនួន​១៣នាក់ ដែលត្រូវបានធ្វើឡើង កាលពីរសៀលម្សិលម៉ិញនោះ លោកស្នងការ​បាន​ជ្រើស​រើស ការ​ធ្វើ​ប្រតិកម្ម​​នេះ​ នៅ​​តាម​​បណ្ដាញ​សង្គម​ទៅ​វិញ។

នៅលើគណនេយ្យហ្វេសប៊ុក ដែលមានដាក់ឈ្មោះ «Chanmathurith Mao» និងដែលគេស្គាល់ថា ជា​គណនេយ្យ​ផ្ទាល់ របស់លោក ម៉ៅ ច័ន្ទមធុរិទ្ធ​ នោះ បានសរសេរ​នៅប្រមាណជាមួយម៉ោងមុននេះថា៖ «តើការ​មក​ចូលរួម [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...