ផៃ ស៊ីផាន ថា(មន្ត្រី) អ.ស.ប មិនស្គាល់ស្ថានភាពជាក់ស្ដែងនៅកម្ពុជា
មែនទែនទៅ គេមិនដឹងថា តើលោក ផៃ ស៊ីផាន អ្នកនាំពាក្យ និងជារដ្ឋលេខាធិការ ទីស្ដីការគណរដ្ឋមន្ត្រី បានធ្វើប្រតិកម្មតបដោយផ្ទាល់ ទៅកាន់ស្ថាប័នអង្គការសហប្រជាជាតិ ឬសំដៅចំទៅអ្នកស្រី រ៉ូណា ស្មីត (Rhona Smith) អ្នករាយការណ៍ពិសេស អង្គការសហប្រជាជាតិ ស្ដីពីបញ្ហាសិទ្ធិមនុស្ស ក្នុងប្រទេសកម្ពុជានោះទេ។
ដោយសារលោក ផៃ ស៊ីផាន បានសរសេរដោយមិនចំពោះ នៅលើបណ្ដាញសង្គមថា ប្រតិកម្មរបស់លោកនេះ គឺជា«ការឆ្លើយតបបឋម»មួយ ចំពោះ«អ្វីដែលជាសេចក្តីថ្លែងការណ៍ របស់អង្គការសហប្រជាជាតិ» ជុំវិញការ«ព្រួយបារម្ភ ចំពោះស្ថានភាពនយោបាយ នៅកម្ពុជា ពាក់ព័ន្ធនឹងលទិ្ធប្រជាធិបតេយ្យ»។
កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៧នេះ អ្នកស្រី រ៉ូណា ស្មីត បានចេញសេចក្ដីថ្លែងការណ៍ សម្ដែងក្ដីបារម្ភកាន់តែខ្លាំងឡើង នៅចំពោះការវិវត្តន៍ចុងក្រោយ នៃនយោបាយកម្ពុជា នៅមុនការបោះឆ្នោតជាតិ ដែលនឹងខិតមកដល់ [...]