កម្ពុជា៖ វិបត្តិថវិកា នៅសាលាក្ដីវិសមញ្ញកាត់ទោសមេដឹកនាំខ្មែរក្រហម
រងការរិះគន់ មិនចេះចប់មិនចេះហើយ តាំងពីថ្ងៃចាប់កំណើតដំបូងនោះផង សាលាក្ដីវិសមញ្ញ សម្រាប់កាត់ទោសមេដឹកនាំ ខ្មែរក្រហមមួយនេះ បានកំពុងឆ្លងកាត់នូវវិញ្ញាសារមួយ ដែលអាចជាគ្រោះថ្នាក់ដ៏ធំ ទៅដល់អាយុជីវិតនៃសាលាក្ដី៖ បញ្ហា «អស់លុយ» និងអត់លុយ។
សាលាក្ដី នៅពេលបើកសវនាការកាត់ទោស។ រូបថតរបស់សាលាក្ដី។
គម្រោងថវិកាឆ្នាំ២០១៣ នៅមិនទាន់បានបោះឆ្នោតអនុម័ត្រ ដោយប្រទេសម្ចាស់ជំនួយនៅឡើយ ជាហេតុត្រូវបង្ខំ អោយ ប្រទេសកម្ពុជាខ្លួនឯង ខំប្រឹងប្រែងឡើងថែមទៀត មុននឹងអាចអោយមានការចូលរួម ពីប្រទេសទាំងនោះ។
បុគ្គលិកជាជនជាតិបរទេស ត្រូវបានគេធានាជាផ្លូវការ រហូតដល់រដូវក្ដៅឆ្នាំនេះ។ ដោយឡែក តាំងពីថ្ងៃទី០១មករាមក មានបុគ្គលិកជនជាតិកម្ពុជា ប្រមាណជា ២៧០នាក់ ដែលធ្វើការដោយកិច្ចសន្យាច្បាស់លាស់ ដោយហេតុពួកគេមិនមាន [...]