«ក្នុងស្ថាប័នរដ្ឋ យុវជនខ្មែរ៦០%ចូលរួមប្រព្រឹត្តិអំពើពុករលួយ»
យុវជនដែលជាទំពាំងស្នងឬស្សី របស់ប្រទេសកម្ពុជា ដែលភាគច្រើនពឹងផ្អែក តែទៅលើសាច់ញាតិនិយម មិនបានប្រឹងប្រែងរៀនសូត្រទេ តែផ្ទុយទៅវិញ បែរជាមានឱកាសច្រើន ដើម្បីបំរើការងារក្នុងស្ថាប័នមួយ ដែលខ្លួនគ្មានសមត្ថភាពសមស្រប ដោយរក«តម្លាភាព»គ្មាន។ នេះជាការថ្លែងអះអាង របស់នាយកប្រតិបត្តិ អង្គការតម្លាភាពកម្ពុជា លោក ព្រាប កុល ក្នុងកិច្ចសម្ភាស ជាមួយអ្នកសារព័ត៌មាន នៅវិទ្យាស្ថានអន្តរទ្វីបអាមេរិកកាំង។
ក្នុងកម្មវិធី «ទាមទារឲ្យមានការបង្កើតច្បាប់ ឬគោលការណ៍ហាមឃាត់ ការទទួលយកសាច់ញាតិ ឬខ្សែស្រឡាយ ឲ្យធ្វើការជាមួយក្នុងស្ថាប័នរដ្ឋ» កាលពីថ្ងៃទី២១ ខែមិថុនានោះ លោក ព្រាប កុល បានពន្យល់ថា នៅកម្ពុជាបច្ចុប្បន្ននេះ យុវជនប្រមាណជាងទាំង៦០% ដែលកំពុងចូលបំរើការងារ នៅតាមគ្រឹះស្ថាន ឬស្ថាប័នរដ្ឋ ភាគច្រើនតាមរយៈ សាច់ញាតិនិយមនេះឯង។ ទង្វើនេះ ជាការប្រពឹត្តិអំពើពុករលួយ រួចជាស្រេច ដែលជាឥទ្ធិពល ធ្វើឲ្យយុវជនទាំងនោះ កំពុងរៀនសូត្រ [...]