Posts in ‘គ្រប់អត្ថបទជាខេមរភាសា’ Category

ឡាន​បុក​ម៉ូតូ​ទាំង​យប់​នៅ​ស្តុប​ទេពផន  របួស​ធ្ងន់​ម្នាក់

ឡាន​បុក​ម៉ូតូ​ទាំង​យប់​នៅ​ស្តុប​ទេពផន របួស​ធ្ងន់​ម្នាក់

ហេតុការណ៍គ្រោះថ្នាក់នេះ បានកើតឡើងកាលពីវេលាម៉ោង ១១ និង៤០នាទី យប់ថ្ងៃទី ០៣ ខែកក្កដា ឆ្នាំ​២០១៥ នៅតាមបណ្តោយផ្លូវ ២៦១ ត្រង់ចំណុចស្តុបទេពផន ក្នុងខណ្ឌទួលគោករាជធានីភ្នំពេញ។ សាក្សី​នៅ​កន្លែងកើតហេតុ បានឲ្យដឹងថា រថយន្តបង្ករម៉ាកអួឌី(AUDI) ពណ៍ស ស្លាកលេខភ្នំពេញ ២AA-២៣២២ បើក​បរដោបុរសចំណាស់ម្នាក់ មិនស្គាល់អត្តសញ្ញាណ ពីកើតទៅលិច។

លុះមកដល់ចំណុចកើតហេតុ ត្រង់ស្តុបទេពផន បានប៉ះជាមួយម៉ូតូមួយគ្រឿង ម៉ាកឌ្រីមពណ៍ខ្មៅ ស្លាក​លេខ​ភ្នំពេញ ១BC-0599 បណ្តាលឲ្យបុរសអ្នកបើកបរ រងរបួសជាទម្ងន់ ត្រូវបានបញ្ជូនទៅមន្ទីពេទ្យ។ ចំណែកឯ​ម៉ូតូ ត្រូវបានឡានខាងលើកិនជាប់ រងការខូចខាតមួយចំនែកធំ។

បុរសម្នាក់ជិះ ពីក្រោយម៉ូតូជនរងគ្រោះ បានប្រាប់ឲ្យដឹងថា គ្រោះថ្នាក់នេះ បណ្តាលមកពីអ្នកបើករថយន្ត មិន​គោរពច្បាប់ ហើយបើកទាំងបំពាន។ លោក បានទាំងជួយឃាត់ម្ចាស់រថយន្ដខាងលើ បញ្ជូនឲ្យនគរបាល ខណ្ឌ​ទួលគោក ដើម្បីអាចចាត់វិធានការ [...]

នាយក​រង​បដិសេធ​មិន​បាន​អនុញ្ញាត ឲ្យ​អ្នកណា​មក​វាយ​សិស្ស​ទេ

នាយក​រង​បដិសេធ​មិន​បាន​អនុញ្ញាត ឲ្យ​អ្នកណា​មក​វាយ​សិស្ស​ទេ

លោកនាយករង នៅវិទ្យាល័យ ជា ស៊ីម បឹងកេងកង បានលើកឡើង ក្នុងបទសម្ភាស ជាមួយទស្សនាវដ្តី មនោរម្យ.អាំងហ្វូ ថា លោកមិនបានអនុញ្ញាត ឲ្យអ្នកណាម្នាក់ មកវាយសិស្សលោក ដល់សាលានោះទេ តែ​បុរសម្នាក់នោះ ស្តាប់ច្រឡំខ្លួនឯង បានជាប្រព្រឹត្តរឿងមិនគប្បី ទៅទះកំផ្លៀងសិស្សស្រីលោក ដល់ក្នុង​សាលា​បែបនេះ។

ការថ្លែងលើកឡើងរបស់ លោកនាយករង ម៉ម ស៊ីម៉ាន បានធ្វើឡើង ខណៈដែលម្តាយ កូនសិស្សស្រីរងគ្រោះ អ្នកស្រី អុច ភឿន បានទៅដល់សាលា ហើយសួរនាំពីហេតុការណ៍ ដែលអ្នកស្រីបានឃើញ ក្នុងវីដេអូ​ឃ្លីប​បង្ហោះ តាមហ្វេសប៊ុក កាលពីពេលថ្មីៗ។ នៅក្នុងវីដេអូនោះ គេឃើញបុរសម្នាក់ បានស្ទុះទៅវាយកូនអ្នកស្រី ហើយត្រឡប់មកនិយាយថា ខ្លូនបានសុំការអនុញ្ញាត ពីនាយករួចហើយ។ អ្នកស្រីបានសួរបញ្ជាក់ ជាមួយ​លោក​នាយករងខាងលើថា តើលោក ពិតជាបានអនុញ្ញាត ឲ្យគេចូលវាយសិស្ស ដល់ក្នុងសាលាមែនឬទេ។

តបទៅនឹងសំនួរនេះ លោកនាយករង ម៉ម ស៊ីម៉ាន បានបញ្ជាក់ថា ពេលនោះ [...]

ជិះ​​ក្ដា​រអិល​លើ​ផ្ទៃ​ទឹក​ខាង​លើ តែ​ខាង​ក្រោម... មាន​ត្រី​«ឆ្លាម»!

នៅក្នុងឆកសមុទ្រ នៃក្រុង «Huntington Beach» របស់រដ្ឋកាលីហ្វ័នី សហរដ្ឋអាមេរិក បុរសជាក្លើពីរនាក់នេះ បាននាំគ្នាជិះក្ដារអិលលើផ្ទៃទឹក (paddleboard) ដែលទំនងជាធម្មតា ដូចជាគ្មានរឿងអ្វីដូច្នេះ។ ប៉ុន្តែបើ​ទស្សនាវីដេអូនេះ មួយភ្លែតទៀត លោកអ្នកនឹងដឹងថា នៅខាងក្រោមមានត្រី«ឆ្លាម»ពណ៌ស មួយក្បាល កំពុង​ហែលក្រវិលទៅមក ដែលដូចជា មានទម្លាប់មកតំបន់នេះ ញឹកញាប់។

តាមពិតទៅប្រភេទត្រីឆ្លាម ពណ៌សនេះ មិនមែនជាត្រីឆ្លាមដ៏សាហាវ ឃើញអ្វីត្របាក់ណ្នឹងនោះទេ។ ហើយ​ត្រីឆ្លាមមួយក្បាលនេះ ក៏មិនជាធំអ្វីណាស់ណាដែរ។ ដូច្នេះ ចំណីរបស់វាដែលវាបានស៊ីរួច ដូចជាត្រីតូចៗ​ ឬ​សត្វ​សមុទ្រផ្សេង​ទៀត នៅក្នុងសមុទ្រ អាចនឹងឲ្យវាឆ្អែត ពេញពោះបាត់ទៅហើយ។

យ៉ាងណាក៏ដោយ គេមិនគួរទុកចិត្តវាខ្លាំងពេកនោះទេ ព្រោះវាអាចបង្កគ្រោះថ្នាក់ មកឲ្យមនុស្សបានគ្រប់​ពេល។ ម្យ៉ាងទៀត បុរសក្លើទាំងពីរនាក់ខាងលើ បើទោះជាមើលទៅ ឃើញដូចជាធម្មតា មិនភ័យខ្លាចអ្វីនោះ [...]

ផៃ ស៊ីផាន ថា អ៊ុំ សំអាន មាន​ចេតនា​យក​ជើង​ជាន់​ផែនទី​ព្រំដែន

ផៃ ស៊ីផាន ថា អ៊ុំ សំអាន មាន​ចេតនា​យក​ជើង​ជាន់​ផែនទី​ព្រំដែន

សង្គ្រាមពាក្យសម្ដី ជុំវិញរឿងព្រំដែន កម្ពុជា-វៀតណាម នៅបន្តទៅមុខ មិនចេះដាច់។ ហើយការឆ្លើយឆ្លង ទាក់ទងនឹងការយកជើង «ជាន់»ផែនទីផ្លូវការ ក៏ដូចជានៅទាន់ស្ងាត់នៅឡើយដែរ។ លើកនេះ ដល់វេនលោក ផៃ ស៊ីផាន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ទីស្ដីការគណៈរដ្ឋមន្ត្រីម្ដង ដែលបានសរសេរចោទ ដោយត្រង់ៗ តំណាងរាស្ត្រមណ្ឌលសៀមរាប លោក អ៊ុំ សំអាន ថាមានចេតនាយកជើងជាន់ផែនទីផ្លូវការ ដែលត្រូវបាន​ទេសរដ្ឋមន្ត្រីទទួលបន្ទុកខាងព្រំដែន លោក វ៉ា គឹមហុង យកមកបង្ហាញ នៅក្នុងសន្និសីទសារព័ត៌មាន កាល​ពីថ្ងៃទី២ ខែកក្កដា។

នៅលើគណនេយ្យហ្វេសប៊ុក «អង្គភាពប្រតិកម្មរហ័ស» ដែលគេស្គាល់ថា ជារបស់លោក ផៃ ស៊ីផាន នោះ មាន​សរសេរថា៖ «អ្នកតំណាងរាស្រ្ត អ៊ុំ សំអាន មណ្ឌលសៀមរាប របស់គណបក្សសង្រ្គោះជាតិ បានយកជើងជាន់​ដោយចេតនា លើផែនទីផ្លូវការ ដែលជាមរតករបស់ ព្រះបរមរតនកោដ្ឋ ជាទីសក្ការៈ ជាមួយនិង​(សេច)ក្ដី​ប្រកាស មិនទទួលស្គាល់ផែនទីផ្លូវការ ដែលបានតម្កល់នៅអង្គការ [...]

ក្មេង​ស្រី​ជំទង់​វាយ​គ្នា នៅ​ប៊ែលហ្សិក

យុវតីជំទង់ម្នាក់ ត្រូវបានយុវតីជំទង់ពីរ (ក្នុងវីដេអូឃើញ៣នាក់) នាក់ផ្សេងទៀត វាយរមៀលខ្លួន ទៅលើដី ជា​មួយនឹងការទាត់ធាក់ យ៉ាង​ចាស់ដៃ។ ប៉ុន្តែយុវតីរងគ្រោះ បានព្យាយាមងើបមកវិញ ប៉ុន្តែមើលទឹកមុខរបស់​នាង ដូចជាខំប្រឹងលាក់​ការ​ឈឺចាប់ នៅក្នុងខ្លួននោះយ៉ាងខ្លាំង។ វីដេអូត្រូវបានថត ដោយមនុស្សម្នាក់ទៀត មិន​ស្គាល់អត្តសញ្ញាណ ហើយ​ត្រូវបាន យកមកបង្ហោះ នៅលើគេហទំព័រ យូធូប។ ប៉ុន្តែនៅក្នុងវីដេអូ មានមនុស្ស​ទីប្រាំម្នាក់ទៀត ដែលទំនង​ជា​បុរស។ យុវជននោះ បានស្រែកប្រាប់ ស្ត្រីដៃដល់ទាំងពីរ ឲ្យព្រលែងយុវតី​រង​គ្រោះ។

យុវតីរងគ្រោះ មិនហ៊ានប្ដឹងអាជ្ញាធរទេ។ តែអ្នកដំណើរម្នាក់ ដែលដើរកាត់តាមនោះ បានរាយការណ៍​ទៅ​នគរបាល ក្នុងសង្កាត់ ដែលបានចូលមកធ្វើអន្តរាគមន៍ និងកំណត់បាន ពីអត្តសញ្ញាណយុវតីដៃដល់ ដើម្បី​រាយការណ៍ នៅពេលក្រោយមក ទៅឲ្យព្រះរាជអាជ្ញាប៊ែលហ្សិក ជំនាញខាងអនីតិជន ជាអ្នកកំណត់ថា តើ​អ្នកទាំងពីរ គួរត្រូវចាប់ខ្លួន [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...