សាសា សើចលែងសម ព្រោះតុលាការអាចហៅសួរ រឿងគ្រោះថ្នាក់ចរាចរណ៍
រឿងភាគថ្មីស្ដីពីកញ្ញា សាសា តារាសម្បូររឿង«ពេលយប់» នៅតែបន្តមានទៅមុខ... មិនដាច់សូរ។ អតីតតារាទូរទស្សន៍ ដែលបានល្បីខ្លាំងក្នុងសំនុំរឿង វាយតប់ទាត់ធាក់បោកសក់ ពីសំណាក់ឧកញ៉ា សុខ ប៊ុន នោះ ទំនងជានឹងត្រូវទៅបង្ហាញខ្លួន ក្នុងពេលឆាប់ៗនេះ នៅមុខការស៊ើបសួររបស់ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តបាត់ដំបង។
លោក តូច សុភក្តី ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តបាត់ដំបង បានថ្លែងឲ្យដឹងថា នាង ឯក សុជាតា ហៅ កញ្ញា សាសា អាចនឹងត្រូវកោះហៅ ឲ្យមកបំភ្លឺជុំវិញរឿងគ្រោះថ្នាក់ចរាចរណ៍ នៅក្រុងបាត់ដំបង កាលពីយប់ថ្ងៃទី០២ ខែសីហាកន្លងមកនេះ។ ការថ្លែងអះអារបស់ព្រះរាជអាជ្ញារង បានធ្វើឡើង បន្ទាប់ពីលោក បានកោះហៅមិត្តភក្តិ ២នាក់ របស់កញ្ញា សាសា មកសាកសួរព័ត៌មាន អំពីបញ្ហាគ្រោះថ្នាក់ខាងលើនេះ រួចហើយ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នោះ បានកើតឡើង រវាងរថយន្តស៊េរីទំនើបម៉ាក Porsche ពណ៌ស និងរឺម៉កដឹកទឹក [...]
