Posts in ‘គ្រប់អត្ថបទជាខេមរភាសា’ Category

ជំនួប​កំពូល​អាស៊ាន៖ ជម្លោះ​ដែន​សមុទ្រ​ចិន​ខាង​ត្បូង នៅ​ជា​បញ្ហា

ជំនួប​កំពូល​អាស៊ាន៖ ជម្លោះ​ដែន​សមុទ្រ​ចិន​ខាង​ត្បូង នៅ​ជា​បញ្ហា

ជម្លោះដែនទឹក នៅក្នុងសមុទ្រចិនខាងត្បូង ដែលសម្បូរដោយប្រេងឆៅ បានកើតមានឡើង តាំងពីច្រើន​ឆ្នាំ​មក​ហើយ រវាងបណ្ដាប្រទេស ជាសមាជិករបស់អាស៊ាន (រួមមាន៖ វៀតណាម ហ្វីលីពីន ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និង​ប្រ៊ុយណេ) និងមហាយក្សចិន។ តែការប្រើយន្ដការអាស៊ាន មកដោះស្រាយបញ្ហានេះ មិនដែលទទួល​លទ្ធផល​អ្វី ជាដុំកំភួននោះឡើយ។ បញ្ហាសំខាន់នៅត្រង់ថា ប្រទេសដែលមិនមានជម្លោះ ដូចយ៉ាង កម្ពុជា ថៃ ឡាវ ភូមា និងសិង្ហបូរីជាដើម ត្រូវគិតពីផលប្រយោជន៍ របស់ផងខ្លួន ដែលខ្លួនមាន ជាមួយនឹងមហាយក្សចិន ហើយ​មិន​ចង់​ឲ្យអាស៊ាន យកប្រទេសខ្លួន ធ្វើជាចំណាប់ខ្មាំង ក្នុងការដោះស្រាយបញ្ហា។

ជម្លោះនេះ បានជំរុញឲ្យប្រទេស ជាសមាជិកអាស៊ាន ដែលជាប់ពាក់ព័ន្ធទាំងនោះ ព្យាយាមឲ្យសហរដ្ឋ​អាមេរិក​លូកដៃចូល។ ហើយអាមេរិកខ្លួនឯង ក៏ចង់លូកដៃចូលដែរ ដោយសារអាមេរិក មិនចង់ឲ្យមហាក្សចិន ចេះតែ​ពង្រីកឥទ្ធិពលរបស់ខ្លួន ជ្រុលហួសហេតុ នៅក្នុងតំបន់ និងបានមើលឃើញថា [...]

«ខ្ញុំ​រួច​ជីវិត​ទាំង​ព្រលឹង​ចុង​សក់ បន្ទាប់​ពី​បាន​ទៅ​ញ៉ាំ​អាហារ នៅ Petit Cambodge»

«ខ្ញុំ​រួច​ជីវិត​ទាំង​ព្រលឹង​ចុង​សក់ បន្ទាប់​ពី​បាន​ទៅ​ញ៉ាំ​អាហារ នៅ Petit Cambodge»

យុវជន អង់តូនី (Anthony) អាយុ២៩ឆ្នាំ សង្ឃឹមថា នៅល្ងាចថ្ងៃសុក្រ យុវជននឹងសប្បាយរីករាយ ជួប​ជា​មួយ​មិត្តស្រីរបស់ខ្លួន ដើម្បស្រស់ស្រូបម្ហូបចំណី តាមរបៀបខ្មែរ-ថៃយ៉ាងឆ្ងាញ់ នៅក្នុងអាហារដ្ឋានមួយ ឈ្មោះ «ឡឺប៉ឺទី​កម្ពុជា (Le Petit Cambodge)» នៅក្នុងសង្កាត់ទី១១ នៃរដ្ឋធានីប៉ារីស ដែលសម្បូរទៅដោយ​មនុស្ស​ម្នា យុវជន និស្សិត សិល្បៈករ រស់នៅ។ តែផ្ទុយទៅវិញ ភាពរីករាយនោះ បានគ្របដណ្ដប់ត្រឡបមកវិញ ដោយ​ការ​ភ័យ​តក់​ស្លុត រកអ្វីមកថ្លែងប្រៀបធៀបពុំបាន នៅតែប៉ុន្មានក្រោយមក។ នេះបើតាមការរៀបរាប់ ដំណើរ​រឿង​មួយ ចុះ​ផ្សាយ​នៅក្នុង​សារព័ត៌មាន «Nouvel Obs» ដ៏ល្បីរបស់បារាំង។

អង់តូនី បាននិយាយថា៖ «ខ្ញុំមិនមែនជាអ្នករស់នៅក្រុងប៉ារីសទេ ហើយខ្ញុំក៏មិនមកទីនេះ រាល់ពេលនោះ​ដែរ។ អញ្ចឹងហើយ ខ្ញុំចង់យកល្ងាចថ្ងៃសុក្រនោះ ដើម្បីចេញទៅទទួលទាន អាហាររួមគ្នាមួយ ជាមួយនឹង​មិត្ត​ស្រីខ្ញុំម្នាក់ រួមជាមួយនឹងមិត្តភ័ក្រពីរនាក់ទៀត របស់នាង។» [...]

មូលហេតុ​«ផ្លូវការ» នៃ​ការ​មិន​វិល​មក​ស្រុក​វិញ របស់ សម រង្ស៊ី

មូលហេតុ​«ផ្លូវការ» នៃ​ការ​មិន​វិល​មក​ស្រុក​វិញ របស់ សម រង្ស៊ី

ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បានអះអាងជាសាធារណៈ នៅថ្ងៃអាទិត្យទី២២ ខែវិច្ឆិកានេះ នូវមូលហេតុចំនួន៣យ៉ាង របស់លោក ក្នុងការមិនវិលត្រឡប់មកមាតុប្រទេសវិញ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ដើមសប្ដាហ៍កន្លងមកនេះ។ លោកបានសរសេរ មូលហេតុទាំងនោះ នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោក ដែលមានអត្ថន័យដូចតទៅ៖

១) សុវត្ថិភាពអ្នកគាំទ្រ៖

លោកបានសរសេរថា គណបក្សសង្គ្រោះជាតិទាំងមូល បានសម្រេចចិត្តជា​ឯកច្ឆន្ទ​ ស្នើ​ឲ្យ​លោក​លើក​ពេល​ វិល​​ត្រឡប់​មក​កម្ពុជា មួយ​រយៈ​សិន ដើម្បីបញ្ជៀស​អំពើ​ហិង្សា ដែល​អាច​កើត​ឡើង ​ពេល​លោក​មក​ដល់​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ នៅ​យប់​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ហើយដែលអាច​ប៉ះពាល់ ដល់​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ជាច្រើន​នាក់ ដែល​ត្រៀម​ទៅ​ទទួល​លោក ដល់​ព្រលាន​យន្តហោះ។ លោក​បញ្ជាក់ថា នៅខណៈពេល ដែលលោកកំពុង​ធ្វើ​ដំណើរ​ ទៅ​កាន់​ព្រលាន​យន្តហោះអន្តរជាតិ អ៊ីនឆុន (Incheon) [...]

រ៉ូស្ស៊ី​ផ្លោង​កាំជ្រួច​អន្តរទ្វីប​១៨គ្រាប់​ចេញ​ពី​នាវា សំដៅ​កំទេច ISIS

ប្រទេសរ៉ូស្ស៊ី បានឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ជាមួយក្រុមរដ្ឋអ៊ីស្លាម (ពាក្យអារ៉ាប់ហៅ Daech ពាក្យកាត់​បារាំង​ហៅ EI ពាក្យកាត់អង់គ្លេសហៅ ISIS) ដែលប្រកាសយ៉ាងចំហរ ចង់«រករឿង» ក្រុមប្រទេសនៅ​លោកខាង​លិច ជាពិសេសករណី បំផ្ទុះយន្ដហោះស៊ីវិលរ៉ូស្ស៊ី ក្នុងភាគខាងកើតនៃប្រទេសអេហ្សីព ធ្វើឲ្យមនុស្សជិះ​នៅ​លើ​យន្ដហោះ ២២៤នាក់ ស្លាប់ទាំងអស់។ ហើយនេះ ជាមេរៀនដ៏តូចមួយ...

កាំជ្រួចរយៈឆ្ងាយចំនួន១៨គ្រាប់ ត្រូវបានបាញ់ផ្លោងចេញ ពីនាវាចម្បាំងរ៉ូស្ស៊ី ដែលកំពុងមានវត្តមាន នៅ​កណ្ដាល​មហាសមុទ្រ កាស្ពែន កាលពីថ្ងៃទី២០ ខែវិច្ឆិកានេះ សំដៅទៅកំទេចសម្បុក ចំនួន១១កន្លែង របស់​ក្រុម​​រដ្ឋអ៊ីស្លាម នៅក្នុងប្រទេសស៊ីរី។

ពីនាវាចម្បាំង ទៅកាន់ទីតាំង ដែលត្រូវកំទេចនោះ មានចំងាយយ៉ាងតិច ១៥០០គីឡូម៉ែត្រ ប៉ុន្តែកាំជ្រួច​រយៈ​ឆ្ងាយ​របស់រ៉ូស្ស៊ី ដែលមានឈ្មោះ «Kalibr» ទាំងនេះ អាចធ្វើការហោះរំលង ទឹកដីព្រៃភ្នំ ដល់ទៅ២០០០​គីឡូ​ម៉ែត្រ។

[...]
នាយ ចឹម យំ​ដាក់​ធុងបាស់

នាយ ចឹម យំ​ដាក់​ធុងបាស់

បន្ទាប់ពីបានទទួលកាគាំទ្រខ្លាំង តាមរយះបទ «ពុកអើយម៉ែអើយ នាងការចោលខ្ញុំហើយ»នោះ​មក ពេល​នេះ តារាកំប្លែងវ័យក្មេង ប្រចាំទូរទស្សន៍ CTN នាយ ចឺម បានបង្ហាញបទថ្មីរបស់ខ្លួន ដើម្បីជាចំណី​អាម្មរណ៍ ដល់​ទស្សនិជន តាមបទចម្រៀង បែបអភ័យស្នេហ៍ម្តងទៀតហើយ។

ចម្រៀង «យំដាក់បាស់ (ឬធុងបាស់)» ដែលជាស្នាដៃថ្មី នៃផលិតកម្ម សាន់ដេ ត្រូវបានដាក់បង្ហោះ ដើម្បីធ្វើការផ្សព្វផ្សាយ​ដំបូង កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៥កន្លងមកនេះ នៅលើបណ្ដាញសង្គម ហើយបានទាក់ទាញ​ប្រិយមិត្ត​ជាច្រើន ឲ្យធ្វើការគាំទ្រយ៉ាងច្រើនកុះករ។

តាមរយៈបទនេះ គេនឹងបានឮនាយ ចឺម ច្រៀងត្អូញត្អែរ «កំសត់វេទនា» រៀបរាប់ពី ការខូចចិត្តរបស់បុរសម្នាក់ ដែលត្រូវបានស្រីក្បត់ ទៅមានអ្នកថ្មី ព្រោះតែបុរសម្នាក់នោះ ព្រោះស្រលាញ់ស្រីស្អាត ហ៊ានចំណាយ​អស់​គោ​មួយក្រោល ជ្រូកមួយទ្រុង ហើយគេទៅចោលបាត់៕


» ចង់ដឹងថាបទនេះ មានអត្ថន័យយ៉ាងណា សូមទស្សនាទាំងអស់គ្នា៖



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...