Posts in ‘គ្រប់អត្ថបទជាខេមរភាសា’ Category

អាល្លឺម៉ង់​បញ្ជូន​ទ័ព​១២០០នាក់ ទៅ​ជួយ​បារាំង​វាយ ISIS

អាល្លឺម៉ង់​បញ្ជូន​ទ័ព​១២០០នាក់ ទៅ​ជួយ​បារាំង​វាយ ISIS

កងទ័ពអាល្លឺម៉ង់ បានអះអាងនៅថ្ងៃអាទិត្យទី២៩ ខែវិច្ឆិកានេះ ថានឹងដាក់ពង្រាយទាហានរបស់ខ្លួន យ៉ាង​តិច​១២០០នាក់ ដើម្បីជួយប្រទេសបារាំង ក្នុងការវាយប្រហារ ប្រឆាំងនឹងរដ្ឋអ៊ីស្លាម (ពាក្យ​អារ៉ាប់​ហៅ Daech ពាក្យ​កាត់​​បារាំង​ហៅ EI ពាក្យកាត់អង់គ្លេសហៅ ISIS) នៅក្នុងប្រទេសស៊ីរី។ ការសម្រេចចិត្តនេះ នឹង​ធ្វើ​ឲ្យ​បេសកកម្មដាក់ពង្រាយកងទ័ព នៅបរទេសនេះ របស់ប្រទេសអាល្លឺម៉ង់ មានលក្ខណៈសំខាន់ ជាងពេល​ណាៗ​ទាំងអស់។

អគ្គមេបញ្ជាការ កងទ័ពអាល្លឺម៉ង់ លោក វ៉ុលឃើរ វីឃើរ (Volker Wieker) បានថ្លែងប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក «Bild» ឲ្យដឹងថា៖ «បើនិយាយទាក់ទងនឹងកងទ័ព ចំនួនទាហានចាំបាច់ ដែលត្រូវទៅបញ្ជាយានយន្ដ ដូច​ជាយន្ដហោះ និងនាវាជាដើមនោះ នឹងមានចំនួនប្រមាណជា១២០០នាក់។ (...) បេសកកម្មនឹងអាចចាប់​ផ្ដើម​ដំណើរការ ក្នុងពេលឆាប់ៗនេះ បន្ទាប់ពីទទួលបានសេចក្ដីសម្រេច។»

ប្រទេសអាល្លឺម៉ង់ បានសំងំនៅស្ងាត់ស្ងៀម [...]

រក​ឃើញ​«ទីក្រុង​ក្រោម​ដី»​មួយ របស់ ISIS នៅ​អៀរ៉ាក់ (vdo)

រក​ឃើញ​«ទីក្រុង​ក្រោម​ដី»​មួយ របស់ ISIS នៅ​អៀរ៉ាក់ (vdo)

កាលពីជាង២សប្ដាហ៍មុន ក្រុមអ្នកតស៊ូជាតិគួដ បានវាយដណ្ដើមបាន ទីក្រុងស៊ីនចារ ពីកណ្ដាប់ដៃរបស់​ក្រុម​រដ្ឋអ៊ីស្លាម (ពាក្យ​អារ៉ាប់​ហៅ Daech ពាក្យកាត់​បារាំង​ហៅ EI ពាក្យកាត់អង់គ្លេសហៅ ISIS) មកវិញ។ នៅ​ពេល​ដែលក្រុមអ្នកតស៊ូ បានរុករកគ្រប់កន្លៀតក្រហែង នៅក្នុងទីក្រុងនេះ ពួកគេបានរកឃើញ នូវ​បណ្ដាញ​រូងក្រោមដី ដែលមិនគួរឲ្យជឿបាន និងដែលជាស្នាដៃរបស់ក្រុមរដ្ឋអ៊ីស្លាម ដ៏ធំស្មុគ្រស្មាញមួយ។ រូងដី ដែល​​មាន​​លក្ខណៈ​​ជា​ទីក្រុង ស្ថិតក្រោមទីក្រុង របៀបនេះ ទំនងជាត្រូវបានក្រុមរដ្ឋអ៊ីស្លាម យកមក​ប្រើ​ប្រាស់ នៅ​​តាម​​បណ្ដា​​ទីក្រុង​ផ្សេងៗ​ទៀតដែរ។

ក្រុមអ្នកតស៊ូជាតិ គួដ បានថតរូងដី ដែលមានបំភ្លឺដោយភ្លើងអគ្គិសនីនេះ ហើយយកមកបង្ហោះ បង្ហាញ​ឲ្យ​យើង​ដឹងថា រូងមានទទឹងចង្អៀត តែមានកំពស់ ខ្ពស់ជាងមួយជំហរមនុស្ស។ នៅក្នុងនោះ គេឃើញ​មាន​ខោ​អាវ សម្រាប់​ផ្លាស់ប្ដូរ​សម្លៀក​បំពាក់ មានថ្នាំសង្កូវ ម្ហូបចំណី មានពូកខ្នើយ សៀវភៅ [...]

អគ្គិភ័យ​សម្បើម​មួយ បាន​កំទេច​ភូមិ​អាណាធិបតេយ្យ​នៅ​ម៉ានីល

អគ្គិភ័យ​សម្បើម​មួយ បាន​កំទេច​ភូមិ​អាណាធិបតេយ្យ​នៅ​ម៉ានីល

បណ្ដាជនអ្នករស់នៅទីនោះ បានពួតដៃគ្នា ជាមួយនឹងកងកម្លាំងពន្លត់អគ្គិភ័យ ដើម្បីបង្ក្រាបកម្លាំងព្រះអគ្គិ ដែល​កំពុងឆេះបំផ្លាញលំនៅដ្ឋានរបស់ពួកគេ។ អគ្គិភ័យបានកើតឡើង កាលពីរសៀលថ្ងៃពុធ រហូតអស់​ពេញ​មួយយប់ ហើយបានឆេះរាលដាល ឆ្លងពីផ្លូវមួយ ទៅកាន់ផ្លូវមួយទៀត ដែលមានទំហំតូចៗ រហូតពេញ​មួយ​ភូមិ ស្ថិតនៅជាយក្រុង នៃរដ្ឋធានីម៉ានីស ប្រទេសហ្វីលីពីន។

មូលហេតុដែលបណ្ដាលឲ្យឆេះ មិនទាន់ត្រូវបានប្រកាសជាផ្លូវការនៅឡើយ តែអាជ្ញាធរបានសង្ស័យ ទៅលើ​ការ​ទូស្សេខ្សែភ្លើង ជាពិសេសការលួចថ្ពក់ខ្សែភ្លើង ដែលមានលក្ខណៈយ៉ាងអាណាធិបតេយ្យ និងដោយគ្មាន​ការ​ត្រួតពិនិត្យ ផ្នែកបច្ចេកទេស។

មនុស្សម្នាបាននាំកូនចៅរបស់ផងខ្លួន រត់គេចចេញពីអគ្គិភ័យ ដោយនាំទៅជាមួយ នូវសម្ភារៈបន្តិចបន្តួច ដែល​អាចយកបាន។ បណ្ដាជនប្រមាណជា២០០០គ្រួសារ បានបង្ខំចិត្តត្រូវរស់នៅ ក្នុងតង់ប្រក់ក្រណាត់កៅស៊ូ ដែល​ស្ថិតនៅក្នុងព្រៃ ក្បែរនោះ ខ្លះទៀតនៅក្នុងសាលកីឡា [...]

វិបត្តិនៅស៊ីរី៖ នរណា​ប្រឆាំង​នរណា ហើយ​នរណា​គាំទ្រ​នរណា?

វិបត្តិនៅស៊ីរី៖ នរណា​ប្រឆាំង​នរណា ហើយ​នរណា​គាំទ្រ​នរណា?

បើគេមិនបានតាមដានវិបត្តិ នៅក្នុងប្រទេសស៊ីរី (ទឹកដីមួយភាគសព្វថ្ងៃ ជាទីតាំងកណ្ដាលមួយ របស់ក្រុម​រដ្ឋអ៊ីស្លាម - ពាក្យ​អារ៉ាប់​ហៅ Daech ពាក្យកាត់​បារាំង​ហៅ EI ពាក្យកាត់អង់គ្លេសហៅ ISIS) ដែលកើតឡើង តាំងពីឆ្នាំ២០១១មកនោះទេ គេច្បាស់ជាវង្វេង មិនដឹងថាតើនរណាជាអ្វី ឬនរណាធ្វើអ្វីនោះឡើយ។ បើមើល​មួយភ្លែត គេច្បាស់ជាគិតថា វិបត្តិនេះ បានធ្វើឲ្យប្លុកពីរប្រឈមមុខដាក់គ្នា នោះគឺពិភពកាន់សាសនាអ៊ីស្លាម និងពិភពលោកខាងលិច។ តែមិនដូច្នេះទេ ព្រោះបើសូម្បីពិភពអារ៉ាប់ ដែលកាន់សាសនាអ៊ីស្លាមខ្លួនឯង ក៏​បាន​បែងចែក ការគាំទ្រនិងការប្រឆាំង ក្រុមបក្សពួក នៅក្នុងវិបត្តិស៊ីរីនេះដែរ។

ជាពិសេស នៅក្នុងរយៈពេលចុងក្រោយនេះ ប្រទេសរ៉ូស្ស៊ី ដែលជាប្រទេសមហាអំណាចមួយដែរ បាន​លូក​ដៃ​របស់​ខ្លួន ចូលធ្វើអន្តរាគមន៍ ទៅក្នុងវិបត្តិនេះបន្ថែមទៀត ដែលបង្កឲ្យភាពស្មុគ្រស្មាញ មានកាន់តែ​ខ្លាំង​ឡើង។

«មេធ្មប់»​នៅ​អាហ្វ្រិក​កណ្ដាល ត្រូវ​បាន​កប់ និង​ដុត​ទាំង​រស់!

«មេធ្មប់»​នៅ​អាហ្វ្រិក​កណ្ដាល ត្រូវ​បាន​កប់ និង​ដុត​ទាំង​រស់!

នៅក្នុងរបាយការណ៍ របស់អង្គការសហប្រជាជាតិនោះ មានបង្ហាញទាំងរូបថត ដែលអះអាងពីហេតុការណ៍​ទាំងអស់នោះ ដូចជាជនរងគ្រោះ ត្រូវគេចង់ឆ្កាងនៅសរសរឈើ រួចយកភ្លើងមកដាក់ក្បែរ និងរូបសាក​សព​ឆេះ​ខ្លោច​ជាដើម។ ទារុណកម្មទាំងនេះ បានកើតឡើងនៅរវាងខែធ្នូ ឆ្នាំ២០១៤ និងដើមឆ្នាំ២០១៥ ស្ថិតក្រោម​បញ្ជា របស់មេដឹកនាំកងសេនាជន ប្រកាន់សាសនាគ្រឹស្ដ៍ «anti-balaka»ដែលប្រយុទ្ធតាំងពី២ឆ្នាំមកហើយ ប្រឆាំង​នឹង​ក្រុមអ្នកបះបោរ ប្រកាន់សាសនាអ៊ីស្លាម «Séléka»។

ប្រទេសអាហ្វ្រិកកណ្ដាល បានធ្លាក់ចូលទៅក្នុងអំពើហិង្សាយ៉ាងឃោឃៅ មានលក្ខណៈជាក្រុម និងជា​សហគមន៍ បន្ទាប់ពីការដណ្ដើមអំណាច របស់ក្រុមអ្នកបះបោរ ប្រកាន់សាសនាអ៊ីស្លាម កាលពីខែមីនា ឆ្នាំ​២០១៣ ខណៈក្នុងប្រទេស មានពលរដ្ឋភាគច្រើន ជាអ្នកកាន់សាសនាគ្រឹស្ដ៍។ បើទោះជាមានការដាក់ឲ្យ​មាន នូវរដ្ឋាភិបាលជាបណ្ដោះអាសន្ន​មួយឡើងក៏ដោយ តែអំពើហិង្សានេះ​នៅតែបន្តមាន ហើយច្បាប់ ​និង​អំណាច​រដ្ឋ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...