Posts in ‘គ្រប់អត្ថបទជាខេមរភាសា’ Category

ក្លែង​ជា​វេជ្ជបណ្ឌិត​ដើម្បី​ចាប់​រំលោភ យុវតី​អាយុ​១៩ឆ្នាំ​ម្នាក់

ក្លែង​ជា​វេជ្ជបណ្ឌិត​ដើម្បី​ចាប់​រំលោភ យុវតី​អាយុ​១៩ឆ្នាំ​ម្នាក់

ហេតុការណ៍ បានកើតឡើង កាលពីរសៀល​ថ្ងៃអាទិត្យកន្លងមកនេះ នៅក្នុងមន្ទីរពេទ្យ «Saint-Jean​-de-Dieu» នាក្រុង លីយ៉ុង (Lyon) ភាគខាងត្បូង នៃប្រទេសបារាំង។ សារព័ត៌មានតំបន់របស់បារាំង ឈ្មោះ «Le Progrès» បានរៀបរាប់ថា យុវតីជាអ្នកជំងឺ ដែលមានវ័យ១៩ឆ្នាំមួយរូប បានចេញពីបន្ទប់ ដែលខ្លួន​កំពុង​សម្រាក​ព្យាបាល ដើម្បីស្វែងរកជួបគ្រូពេទ្យណាម្នាក់ ដែលប្រចាំការ នៅទីនោះ។

នៅពេលនាង បានចេញពីបន្ទប់ នាងបានជួបបុរសម្នាក់ ដែលមានស្លៀកពាក់ អាវពេទ្យពណ៌ស និងមាន​វ័យ​ចំណាស់គួរសម។ តាមពិតបុរសម្នាក់នេះ អាយុ៥៨ឆ្នាំ ជាបុគ្គលិកផ្នែកបោសជូត ធ្វើការនៅក្នុងមន្ទីរពេទ្យ តាំង​ពីច្រើនឆ្នាំមកហើយ។ តែនៅចំពោះការសាកសួរ របស់យុវតីវ័យក្មេង បុរសបានកុហកថា ខ្លួននេះហើយ ជា​វេជ្ជបណ្ឌិត និងបានប្រាប់នាង ឲ្យចូលទៅក្នុងបន្ទប់សម្រាកវិញ។

នៅក្នុងបន្ទប់អ្នកជំងឺ បុរសបានប្រាប់ឲ្យយុវតី ស្រាតខោអាវចេញទាំងអស់ ហើយគេងនៅលើគ្រែ។ បន្ទាប់មក បុរសចំណាស់ [...]

ចោរ​ចាប់​ពង្រត់​យន្ដហោះ «Egypt Air» មាន​រោគ​«ចិត្ត»?

ចោរ​ចាប់​ពង្រត់​យន្ដហោះ «Egypt Air» មាន​រោគ​«ចិត្ត»?

ជន ដែលចាប់ពង្រត់យន្ដហោះ ចេញពីទិសដៅដើម (ដែលឆ្ពោះទៅកាន់រដ្ឋធានី គែរ ប្រទេសអេហ្សីប) តែ​បែរ​ជាទៅឈប់ នៅក្នុងព្រលានយន្ដហោះ ក្រុង «EgyptAir» របស់ប្រទេស ឈីព្រ (Chypre) នោះ ត្រូវបាន​ចាប់​ខ្លួនទាំងស្រុង។ តាមរូបភាពជាច្រើន ដែលត្រូវបានថតដោយអ្នកសារព័ត៌មាន នៅនឹងកន្លែង បានបង្ហាញ​ថា ជនចាប់ពង្រត់យន្ដហោះរូបនោះ បានដើរចេញពីយន្ដហោះ និងចុះតាមជណ្ដើរ មុននឹងលើកដៃទាំងពីរ​ឡើង ដើម្បី​ប្រគល់​ខ្លួន​ឲ្យអាជ្ញាធរ។

នគរបាលពីរនាក់ បានបញ្ជាឲ្យជនចាប់ពង្រត់យន្ដហោះរូបនេះ ក្រាបផ្ទាល់ទៅលើដី ហើយបានធ្វើការឆែកឆេរ ដោយខ្លាចជននេះ មានអាវុធ ឬសម្ភារៈជាតិផ្ទុះ នៅជាប់នឹងខ្លួន។

អ្នកដំណើរទាំងអស់ និងសមាជិកបម្រើការ ដែលមានវត្តមាននៅក្នុងយន្ដហោះ ត្រូវបានសង្គ្រោះ និង​ជម្លៀស​ចេញ ដោយសុខសុវត្ថភាព។ រដ្ឋមន្ត្រីដឹកជញ្ជូនខាងផ្លូវអាកាស របស់ប្រទេសអេហ្សីព ក៏បានអះអាងដែរថា គ្មាន​នរណាម្នាក់ ទទួលរងនូវគ្រោះថ្នាក់អ្វីឡើយ [...]

កូរ៉េ​ខាង​ជើង​បាញ់​កាំជ្រួច​រយៈ​ខ្លី​មួយទៀត រំលង​លើ​សមុទ្រ​ជប៉ុន

កូរ៉េ​ខាង​ជើង​បាញ់​កាំជ្រួច​រយៈ​ខ្លី​មួយទៀត រំលង​លើ​សមុទ្រ​ជប៉ុន

ប្រទេសកូរ៉េខាងជើង បានបាញ់សារជាថ្មី នូវកាំជ្រួចមួយគ្រាប់ទៀត កាលពីព្រឹកថ្ងៃអង្គារនេះ។ កាំជ្រួច ដែល​ទំនងជាប្រភេទ​កាំជ្រួចរយៈខ្លីនេះ ​បាន​ផ្ទុះ នៅក្នុងលំហរសមុទ្រខាងកើត របស់ឧបទ្វីបកូរ៉េ ឬហៅថា សមុទ្រ​ជប៉ុន។ នេះបើតាមការអះអាង របស់​កងទ័ព​របស់ប្រទេសកូរ៉េខាងត្បូង នៅរសៀល​ថ្ងៃអង្គារដដែល។ ការ​បង្ហាញ​សាច់ដុំម្ដងទៀតនេះ បានធ្វើឡើង នៅក្នុង​ពេល​ដែល​ភាព​តានតឹង នៅក្នុងតំបន់ បានកើន​ឡើង​ដល់​កំពូល។

អគ្គមេបញ្ជាការកងទ័ពកូរ៉េខាងត្បូង បានអះអាង នៅក្នុងសេចក្ដីប្រកាសព័ត៌មានមួយថា៖ «គ្រាប់បាញ់ផ្លោង ដែលជាកាំជ្រួចរយៈខ្លី ត្រូវបានបាញ់ចេញ នៅម៉ោង ៥និង៤០នាទី ព្រឹក នៅក្បែរក្រុង វុនសាន ភាគខាងកើត នៃ​ទឹកដី​កូរ៉េខាងជើង។ កាំជ្រួចត្រូវបានបាញ់ សម្រាប់ចំងាយ ២០០គីឡូម៉ែត្រ។ (...) យើងបាន​តាមដាន​ស្ថានការណ៍ យ៉ាងដិតដល់ ហើយ​យើង​បានត្រៀមខ្លួនគ្រប់ពេល ដើម្បីប្រឈមនឹងព្រឹត្តិការណ៍ ជាយថាហេតុ​ណា​មួយ។»

[...]
លប់​ចោល​ជើង​ហោះហើរ ព្រោះ... អ្នក​បើកបរ​ស្រវឹងជ្រុល!

លប់​ចោល​ជើង​ហោះហើរ ព្រោះ... អ្នក​បើកបរ​ស្រវឹងជ្រុល!

អ្នកបើកបរយន្ដហោះមួយចំនួន នៅតែចង់លរលេង ជាមួយនឹងភ្លើង បើទោះជាវិធានការជាច្រើន ត្រូវបាន​បង្កើត​ឡើង ដើម្បីការពារវិស័យ​អាកាសចរណ៍​ស៊ីវិល​មួយនេះ ឲ្យរួចផុតពីគ្រោះថ្នាក់ ដែលអាចបណ្ដាល មកពី​អ្នក​បើកបរ​ខ្លួនឯង​ក៏ដោយ។ ហើយនេះ ជាករណីថ្មីមួយទៀត ដែលបញ្ជាក់ថា អ្នកបើកបរ ឬជំនួយការ​បើកបរ​យន្ដហោះ នៅតែចង់ប្រឡែងលេង នឹងវិធានការទាំងនោះ ហើយនៅតែឡើង មកកាន់ចង្កូតយន្ដហោះ ទាំង​ខ្លួន​ដឹង​ថា នឹងអាចបង្កើត ឲ្យមានជាវិនាសកម្ម​ដ៏ធំនោះ​ក៏ដោយ។

កាលពីថ្ងៃសៅរ៍ ទី២៦ ខែមីនានេះ ក្រុមអ្នកដំណើរ នៃជើងហោះហើរលេខ ៧៣៦ របស់ក្រុមហ៊ុន​អាកាសចរណ៍ «American Airlines» ដែលត្រូវហោះចេញ ពីក្រុង ដេទ្រ័ត (Détroit) ក្នុងរដ្ឋមីឈីហ្គែន (Michigan - អាមេរិក) ឆ្ពោះទៅក្រុង ហ្វីឡាដែលហ្វី (Philadelphie) ក្នុងរដ្ឋ ផេនស៊ីលវ៉ានី (Pennsylvanie - អាមេរិក) ត្រូវ​បាន​បង្ខំ ឲ្យ​ចុះ​ចេញ​ពីយន្ដហោះវិញ បន្ទាប់ពីជំនួយការយន្ដហោះមួយរូប ត្រូវបាននគរបាល​«វាយខ្នោះ» [...]

កំពូលអ្នកប្រដាល់ «Nick Blackwell» សន្លប់ធំនៅពេទ្យ បន្ទាប់ពីប្រកួតចាញ់

កំពូលអ្នកប្រដាល់ «Nick Blackwell» សន្លប់ធំនៅពេទ្យ បន្ទាប់ពីប្រកួតចាញ់

ទិដ្ឋភាព ដែល​ត្រូវបាន​ប្រព័ន្ធផ្សព្វផ្សាយ យកមកផ្សាយនៅក្នុងអត្ថបទ ឬរបាយការណ៍របស់ពួកគេ មាន​លក្ខណៈ​​គួរឲ្យ​រន្ធត់​ណាស់។ និក ប្ល៊េកវែល (Nick Blackwell) កីឡាករប្រដាល់ ដែលមានវ័យ២៥ឆ្នាំ បាន​ឡើង​ប្រកួត ដើម្បីការពារខ្សែក្រវ៉ាត់ ជើងឯកខាងទំងន់មធ្យម របស់ខ្លួន កាលពីយប់ថ្ងៃសៅរ៍។ ប៉ុន្តែ ការប្រកួត​លើក​នេះ មិន​មានផលល្អ សម្រាប់កីឡាករឡើយ ដោយហេតុថា កីឡាករម្ចាស់ខ្សែក្រវ៉ាត់ ត្រូវកីឡាករគូប្រជែង គ្រីស អឺប៊េង (Chris Eubank Jr) វាយសន្ធាប់គ្មានប្រណី។

នៅបំផុត កីឡាករ និក ប្ល៊េកវែល ត្រូវបានអាជ្ញាកណ្ដាល ប្រកាសឲ្យចាញ់ ក្នុងជុំទី១០ ព្រោះគ្រូពេទ្យបាន​អះអាង​ថា ភ្នែកខាងឆ្វេង របស់កីឡាករ និក ប៊្លេកវែល មិនអាចសម្លឹងមើលឃើញអ្វីទៀតទេ។ នៅក្នុងរូបភាព ដែល​ផ្សាយ​ផ្ទាល់ ក៏ដូចជារូបភាព ដែលត្រូវបានប្រព័ន្ធផ្សព្វផ្សាយផ្សេងៗ យកមកផ្សាយ នាពេលក្រោយមក បាន​បង្ហាញ​ថា ត្របកភ្នែក និងចិញ្ចើមភ្នែកខាងឆ្វេង [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...