Posts in ‘គ្រប់អត្ថបទជាខេមរភាសា’ Category

កម្ពុជា៖ អាជ្ញាធរបាញ់​ទឹក​«បង្ក្រាប»​អ្នក​តវា​មុខ​សាលា​រាជធានី សន្លប់​ម្នាក់

កម្ពុជា៖ អាជ្ញាធរបាញ់​ទឹក​«បង្ក្រាប»​អ្នក​តវា​មុខ​សាលា​រាជធានី សន្លប់​ម្នាក់

យ៉ាងហោចណាស់ក៏បានពលរដ្ឋ ដែលមានជម្លោះដីធ្លីដ៏រ៉ាំរ៉ៃនៅទីក្រុងភ្នំពេញម្នាក់ បានដួលសន្លប់នៅកន្លែងកើតហេតុ ដោយសារអាជ្ញាធររាជធានីភ្នំពេញ បានប្រើឡានទឹក៣គ្រឿងបាញ់ទឹកមកលើហ្វូងប្រជាជនពលរដ្ឋតវ៉ា ដែលបានបិទផ្លូវមុខ​សាលារាជធានីភ្នំពេញ ដើម្បីទាមទារឲ្យលោកអភិបាលក្រុងថ្មី គោរពនូវពាក្យសន្យារបស់ខ្លួន។


ប្រជាពលរដ្ឋប្រាំបីសហគមន៍ បានមកជួបជុំគ្នាតវ៉ានៅមុខសាលារាជធានីភ្នំពេញ។

សម្លេងស្រែកយំនិងហោកញ្ច្រៀវ ស្រែកយកយុត្តិធម៌ពីប្រជាពលរដ្ឋប្រមាណជា១០០នាក់ មកពីសហគមន៍ បឹងកក់ បូរីកីឡា និងថ្មគោល នៅពេលប្រតិបត្តិការបំបែកក្រុមប្រជាពលរដ្ឋទាំងនោះដែលធ្វើឡើងក្រោមការដឹកនាំដោយផ្ទាល់ ពីស្នងការ នគរបាលរាជធានីភ្នំពេញលោក​ ជួន សុវណ្ណ ដោយមានកម្លាំងសមត្ថកិច្ចចម្រុះជិត២០០នាក់ ប្រដាប់ដោយខែលនិងដំបង [...]

បាល់ទាត់អេស្ប៉ាញ៖ បាសេឡូណា មាន​មហិច្ឆតា​ចង់​បាន​ខ្សែ​បម្រើ​ឆែលស៊ី

បាល់ទាត់អេស្ប៉ាញ៖ បាសេឡូណា មាន​មហិច្ឆតា​ចង់​បាន​ខ្សែ​បម្រើ​ឆែលស៊ី

ក្រុមបាល់ទាត់ម្ចាស់ជើងឯកឡាលីកា (La Liga) បាសេឡូណា (Barcelona) បានត្រៀមលុយជាង ២៥.៥លានដុល្លា (ជិត​២០លានអ៊ឺរ៉ូ) និងថែមខ្សែប្រយុទ្ធអាឡិចស៊ីស សាន់ឆែស (Alexis Sanchez) ម្នាក់ទៀត ដើម្បីធ្វើការដោះដូរ​យកកីឡាករ​ខ្សែបម្រើ ដែលកំពុងតែឡើងជើងចន ម៉ាតា (Juan Mata) ពីក្រុមតោខៀវឆែលស៊ី (Chelsea) នេះបើតាមកាសែតក្នុង​ស្រុក​មួយរបស់អេស្ប៉ាញបានរាយការណ៏ កាលពីម្សិលមិញ។


ចន ម៉ាតា កីឡាករ​ខ្សែបម្រើ របស់ក្រុមតោខៀវឆែលស៊ី។

អតីតកីឡាករក្រុមវ៉ាឡិនសៀ (Valencia) ម៉ាតា ជាកីឡាករដែលល្អបំផុតក្នុងក្រុមឆែលស៊ី គិតចាប់ពីពេលមក​ចូលរួមជាមួយ​ក្រុមនៅទីក្រុងឡុងដ៏មួយនេះ ក្នុងតម្លៃខ្លួន៣៥.៤លានដុល្លា កាលពីឆ្នាំ២០១១ ហើយគាត់អាចនឹងលេងត្រូវតាមក្បួន ដែល​បាសេឡូណាចង់បាន។

[...]
បាល់ទាត់​អង់គ្លេស៖ លីវើភូល ទិញ​បាន​ខ្សែ​ការពារ​ក្រុម​ម៉ែនស៊ីធី

បាល់ទាត់​អង់គ្លេស៖ លីវើភូល ទិញ​បាន​ខ្សែ​ការពារ​ក្រុម​ម៉ែនស៊ីធី

ក្រុមហង្សក្រហមលីវើភូល (Liverpool) បានប្រកាសជាផ្លូវការកាលពីថ្ងៃអង្គារ៏ម្សិលមិញថា ពួកគេបានយល់ព្រមនាំយក​ខ្សែ​ការពារអន្តរជាតិជនជាតិអ៊ីវ័រ ខូឡូ តូរ៉េ (Kolo Toure) បានសម្រេចហើយ ខណៈដែលកិច្ចសន្យារបស់កីឡាកររូបនេះ ជាមួយ​នឹងក្រុមម៉ែនឆេស្ទើ ស៊ីធី (Manchester City) នឹងបញ្ចប់នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៣នេះ។


ខ្សែការពារអន្តរជាតិជនជាតិអ៊ីវ័រ ខូឡូ តូរ៉េ។

សេចក្តីថ្លែងការណ៏ក្រុមលីវើភូល បានថ្លែងថា «ថ្ងៃនេះក្រុមបាល់ទាត់លីវើភូល សូមប្រកាសជាផ្លូវការថា ក្លឹបបានយល់ព្រម​នាំយកកីឡាករខូឡូ តូរ៉េ ពីក្រុមម៉ែនស៊ីធី ដោយឥតគិតថ្លៃ ហើយគាត់នឹងមកចូលរួមជាមួយក្រុមនៅថ្ងៃទី០១ ខែមិថុនា នា​ពេលខាងមុខ។»

កីឡាករវ័យ៣២ឆ្នាំ បានផ្ទេរពីក្រុមកាំភ្លើងធំអាសិណល (Arsenal) ទៅចូលរួមក្រុមមេឃខៀវ [...]

របប​រាជានិយម​នៅ​កម្ពុជា ជា​«ទឹក​នៅ​ទើ​លើ​ស្លឹក​ឈូក»?

របប​រាជានិយម​នៅ​កម្ពុជា ជា​«ទឹក​នៅ​ទើ​លើ​ស្លឹក​ឈូក»?

រូបភាពមួយចំនួន របស់តំណាងរាស្រ្តគណបក្សប្រឆាំងលោក សុន ឆ័យ ក្នុងវេទិការសាធារណៈ ដែលបានរៀបចំឡើងដោយ ចលនាអំណាចពលរដ្ឋខ្មែរ របស់លោកសួន សេរីរដ្ឋា នៅតាមបណ្តារដ្ឋនានា នៃសហរដ្ឋអាមេរិក និងប្រទេសកាណាដានោះ បានរងការចោទប្រកាន់ថា ជាការឃុបឃិតចង់«រំលាយរាជានិយម»។ រូបភាពទាំងនេះ ត្រូវបានបកស្រាយ ដោយស្ថាប័ន​របស់រដ្ឋាភិបាលកម្ពុជា និងត្រូវបានចុះផ្សាយនៅលើគេហទំព័រ របស់អង្គភាពព័ត៌មាននិងប្រតិកម្មរហ័ស និងគេហទំព័ររបស់​អគ្គស្នងការនគរបាលជាតិ។


ព្រះមហាក្សត្រព្រះបាទ នរោត្តម សីហមុន្នី ទ្រង់គ្រងរាជបល្ល័ង្គ ក្នុងរាជាណាចក្រទីពីរនៃកម្ពុជា។

ចំពោះបញ្ហាថា «រំលាយ ឬការពាររបបរាជានិយមនៅកម្ពុជា»នោះ គួរស្វែងយល់ថា តើការការពាររបបរាជានិយម ត្រូវ​អនុវត្តតាមវិធីណាខ្លះ? និងទង្វើរបែបណា ដែលអាចចាត់ទុកថា [...]

អាមេរិក៖ រថភ្លើង​ដឹក​សារជាតិ​​គីមី​បើក​ខុស​ផ្លូវ «ផ្ទុះ»​នៅ​ក្រុង​ម៉ារីឡេន

អាមេរិក៖ រថភ្លើង​ដឹក​សារជាតិ​​គីមី​បើក​ខុស​ផ្លូវ «ផ្ទុះ»​នៅ​ក្រុង​ម៉ារីឡេន

រថភ្លើងដឹក​សារជាតិ​​គីមី​មួយខ្សែ បានបោលទៅបុករទេះដឹកសម្រាម មុននឹងជៀសចេញពីផ្លូវ កាលពីថ្ងៃអង្គារនេះ នៅជាយ​ក្រុង​បាទីម័រ (Baltimore) នៃរដ្ឋម៉ារីឡេន (Maryland) សហរដ្ឋអាមេរិក។ គ្រោះថ្នាក់នេះបង្កឲ្យមានការផ្ទុះមួយដ៏ខ្លាំង ធ្វើឲ្យ​លំនៅដ្ឋាននៅជុំវិញមួយគីឡូម៉ែត្រ កក្រើករង្គើឡើង។ នេះជាការថ្លែងឲ្យដឹងរបស់អ្នកទទួលខុសត្រូវប្រចាំតំបន់ និងសាក្សី​នៅផ្ទាល់កន្លែងជាច្រើននាក់។


រូបភាពពីលើអាកាស នៃព្រឹត្តិការណ៍ផ្ទុះរថភ្លើងនេះ។ (រូបភាពថតពីអេក្រង់វីដេអូ)

រថភ្លើងបានបើកចេញខុសផ្លូវ នៅម៉ោងប្រមាណជា២រសៀល ក្នុងតំបន់រ៉ូសេដាល់ ផ្នែកខាងកើតនៅក្រុងបាទីម័រ។

បណ្ដុំផ្សែងខ្មួលខ្មាញ់ខ្មៅងងឹត បានបង្ហាញរូបរាងធ្វើឲ្យឃើញនៅលើផ្ទៃមេឃ ពីរាប់សិបគីឡូម៉ែត្រជុំវិញ។ បន្ទាប់មក​ផ្សែង​ខ្មៅនេះ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...