Posts in ‘គ្រប់អត្ថបទជាខេមរភាសា’ Category

ភ្នំពេញក្រោន ត្រៀម​បញ្ចប់​សុបិន្ត​របស់​ក្រុម គិរីវង្ស

ភ្នំពេញក្រោន ត្រៀម​បញ្ចប់​សុបិន្ត​របស់​ក្រុម គិរីវង្ស

ក្រុមម្ចាស់ជើងឯក៤សម័យកាល ភ្នំពេញក្រោននឹងត្រូវប្រកួតចុងក្រោយក្នុងជុំទី២ ជាមួយនឹងក្រុមគិរីវង្សសុខសែនជ័យ ក្នុងការប្រកួតពានរង្វាន់មិត្តហ្វូនខេមបូឌានលីកឆ្នាំ២០១៣ នៅក្នុងពហុកីឡាដ្ឋានជាតិអូឡាំពិក វេលាម៉ោង០៤រសៀល ថ្ងៃសៅរ៏ស្អែកនេះ។


ក្រោយបានជ័យជំនះ នៅក្នុងការប្រកួតមួយ របស់ក្រុមកីឡាករភ្នំពេញក្រោន។

បច្ចុប្បន្នភ្នំពេញក្រោន កំពុងតែឈរនៅចំណាត់ថ្នាក់លេខ២ មាន៣២ពិន្ទុ តាមពីក្រោយដោយក្រុមចំណាត់ថ្នាក់លេខ៣ ស្វាយរៀង មាន៣០ពិន្ទុ។ ការប្រកួតនេះ បើក្រោនចាញ់ នោះក្រោននឹងអាចធ្លាក់ទៅលេខ៣វិញ បើសិនជាក្រុមស្វាយរៀង​ទទួលបានជ័យជំនះនោះ។

រីឯក្រុមគិរីវង្សវិញ បច្ចុប្បន្នកំពុងឈរនៅចំណាត់ថ្នាក់លេខ៥ មាន២៧ពិន្ទុ ចាញ់ក្រុមចំណាត់ថ្នាក់លេខ៤ ណាហ្គាខប ចំនួនតែ១ពិន្ទុគត់។ [...]

យុវជន​ភ្នំពេញ​ក្រោន ត្រៀម​សង​សឹក​ក្រុម​យុវជន​ទីម័រ​ខាង​កើត

យុវជន​ភ្នំពេញ​ក្រោន ត្រៀម​សង​សឹក​ក្រុម​យុវជន​ទីម័រ​ខាង​កើត

ក្រុមបាល់ទាត់អាយុក្រោម ១៥ឆ្នាំភ្នំពេញក្រោន នឹងត្រូវបើកទ្វារផ្ទះ ដើម្បីស្វាគមន៏ក្រុមភ្ញៀវ ក្រុមយុវជនជម្រើសជាតិ​ទីម័រ​ខាងកើត ក្នុងការប្រកួតជើងទី២ នៃពានរង្វាន់អាស៊ីអាគ្នេយ៏អាយុក្រោម ១៥ឆ្នាំ (U-15 Asean Champions Trophy) នៅ​វេលាម៉ោង០៣និង៤៥នាទីរសៀល ថ្ងៃសៅរ៏ ទី០៦ ខែកក្កដាស្អែកនេះ ក្នុងកីឡាដ្ឋានស្តាតចាស់។


ក្រុមបាល់ទាត់អាយុក្រោម ១៥ឆ្នាំភ្នំពេញក្រោន។

យុវជនរបស់ក្រោនសង្ឃឹមយ៉ាងមុតមាំថា នឹងអាចសងសឹកក្រុមយុវជនទីម័រវិញ ខណៈដែលខ្លួនជាម្ចាស់ផ្ទះ ត្រូវតែ​យក​៣ពិន្ទុឲ្យបាន បន្ទាប់ពីប្រកួតជើងទី១ នៅទីក្រុងដេលី ក្រុមកម្ពុជាបានចាញ់ម្ចាស់ផ្ទះទីម័រ ដោយលទ្ធផល ៤-១ ម្តងមក​ហើយ។

បន្ទាប់ពីចាញ់ទីម័រហើយ [...]

កម្ពុជា៖ អាមេរិក​អាច​​បន្ថយ​ជំនួយ​៧០​លាន​ដុល្លារ ក្រោយ​ការ​បោះ​ឆ្នោត

កម្ពុជា៖ អាមេរិក​អាច​​បន្ថយ​ជំនួយ​៧០​លាន​ដុល្លារ ក្រោយ​ការ​បោះ​ឆ្នោត

សហរដ្ឋអាមេរិកអាចនឹងកាត់បន្ថយជំនួយ មកកម្ពុជាចំនួន៧០លានដុល្លារអាមេរិក ក្រោយការបោះឆ្នោតនៅថ្ងៃទី២៨ ខែ​កក្កដា ឆ្នាំ២០១៣ខាងមុខនេះ។ នេះបើយោងទៅតាម ព្រឹទ្ធសភាសហរដ្ឋអាមេរិក និងសកម្មជនសិទ្ធិមនុស្សអន្តរជាតិ ដែល​គ្រោងនឹងជម្រុញរដ្ឋាភិបាលសហរដ្ឋអាមេរិក កាត់បន្ថយជំនួយមកកម្ពុជា តាមរយៈកិច្ចប្រជុំសភាអាមេរិក ដែលនឹង​ប្រព្រឹត្ត​ទៅនៅថ្ងៃអង្គារ ទី០៩ ខែកក្កដា សប្តាហ៍ក្រោយ។


រូបសញ្ញារបស់ទីភ្នាក់ងារអភិវឌ្ឍន៍ អន្តរជាតិសហរដ្ឋអាមេរិក។

លោក ចន ស៊ីហ្វថុន (John Sifton) នាយកតស៊ូមតិប្រចាំអាស៊ី របស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស ថ្លែងបា្រប់អ្នក​សារពត៌មាន​ថា លោកនឹងចូលបកស្រាយ ក្នុងកិច្ចប្រជុំសភាអាមេរិក នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៣ ដើម្បីបញ្ជាក់ទំនុក​ចិត្តថា អាមេរិកនឹងកាត់បន្ថយជំនួយ [...]

អាណិលកា ចុះ​កិច្ច​សន្យា​លេង​ឲ្យ​ក្រុម​វ៊ែសប្រូម​១​ឆ្នាំ

អាណិលកា ចុះ​កិច្ច​សន្យា​លេង​ឲ្យ​ក្រុម​វ៊ែសប្រូម​១​ឆ្នាំ

អតីតខ្សែប្រយុទ្ធក្រុមជម្រើសជាតិបារាំង នីកូឡា អាណិលកា (Nicolas Anelka) បានយល់ព្រមចូលលេងឲ្យ​ក្រុម​វ៊ែសប្រូមវិច អាល់បៀន (West Bromwich Albion) ជាផ្លូវការហើយ បន្ទាប់ពីធ្វើការត្រួតពិនិត្យសុខភាពទទួល​បាន​ជោគជ័យ។ នេះបើតាមក្លិបព្រីមែលីក (Premier League) របស់អង់គ្លេស បានប្រកាសកាលពីថ្ងៃព្រហស្បត្តិ៏។


អតីតខ្សែប្រយុទ្ធជម្រើសជាតិបារាំង នីកូឡា អាណិលកា។

សេចក្តីថ្លែងការណ៏មួយ នៅលើគេហទំព័ររបស់ក្លិប (wba.co.uk) បានថ្លែងថា កីឡាករវ័យ ៣៤ឆ្នាំ បានចុះកិច្ចសន្យា​រយៈ​ពេល១ឆ្នាំ ជាមួយនឹងលក្ខខណ្ឌផ្ទាល់ខ្លួនមួយចំនួនទៀត។

អាណិលកា ធ្លាប់លេងឲ្យក្រុមកាំភ្លើងធំអាសិណល (Arsenal), ហង្សក្រហមលីវើភូល (Liverpool), មេឃខៀវម៉ែនឆេស្ទើ ស៊ីធី (Manchester City), បុលតុន (Bolton) និងក្រុមតោខៀវឆែលស៊ី [...]

ហ្គិកស៏ ក្លាយ​ជា​គ្រូ​ហ្វឹក​ហាត់​កីឡាករ នៅ​ម៉ែនញូ

ហ្គិកស៏ ក្លាយ​ជា​គ្រូ​ហ្វឹក​ហាត់​កីឡាករ នៅ​ម៉ែនញូ

ខ្សែបម្រើស្លាប និងជាវីរបុរសរបស់ក្រុមបីសាចក្រហមម៉ែនឆេស្ទើ យូណៃធីត (Manchester United) រ៉ាយ៉ាន ហ្គិកស៏ (Ryan Giggs) នឹងត្រូវធ្វើការផ្សងព្រេងមួយក្នុងអាជីពថ្មីរបស់គាត់ បន្ទាប់ពីគាត់ ត្រូវបានគេតែងតាំងជាគ្រូហ្វឹកហាត់កីឡាករ នា​រដូវ​ក្រោយ នៅក្នុងក្រុមម្ចាស់ជើងឯកព្រីមែលីក (Premier League)។


អតីតកីឡាករ រ៉ាយ៉ាន ហ្គិកស៏ របស់ម៉េនឆេស្ទើ យូណែធីត ក្លាយជាគ្រូបង្វឹករបស់ក្រុមនេះ។

កីឡាករវ័យ ៣៩ឆ្នាំសញ្ជាតិវ៊ែល ដែលទើបតែចុះកិច្ចសន្យាថ្មី ១ឆ្នាំទៀត កាលពីខែមិនា រូបនេះ នឹងត្រូវបន្ថែម​កាតព្វកិច្ចថ្មី​មួយទៀត ពោលគឺគាត់មានកាតព្វកិច្ច២៖ ជាកីឡាករក្នុងក្រុមផង និងជាគ្រូហ្វឹកហាត់កីឡាករផង។

ហ្គិកស៏ ជាកីឡាករដែលជោគជ័យបំផុត នៅក្នុងពិភពបាល់ទាត់ប្រទេសអង់គ្លេស។ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...