មាជ សុវណ្ណារ៉ា សាងផ្នួសដើម្បីបិណ្ឌបាតឲ្យបញ្ចប់វប្បធម៌សម្លាប់ ចាប់ដាក់គុក និងការគម្រាមកំហែង
លោក មាជ សុវណ្ណារ៉ា បានកោរសក់ និងសាងផ្នួស បួសជាព្រះសង្ឃ កាលពីល្ងាចថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៨ម្សិលម៉ិញ នៅក្នុងវត្តដំណាក់ សង្កាត់សាលាកំរើក ក្រុង/ខេត្ត សៀមរាប។ ការសាងផ្នួស បានធ្វើឡើង នៅ៥ថ្ងៃក្រោយពីរូបលោក រួមនឹងសកម្មជន/ អ្នកគាំទ្រគណបក្សសង្គ្រោះជាតិ ចំនួនសរុប១៤នាក់ ទទួលបានការលើកលែងទោស ពីព្រះមហាក្សត្រ តាមសំណើរបស់នាយករដ្ឋមន្ត្រីចាំផ្ទះ លោក ហ៊ុន សែន នៅល្ងាចថ្ងៃចន្ទទី២៧ ខែសីហា មុននឹងត្រូវបានដោះលែង ចេញពីពន្ធនាគារព្រៃស នៅយប់រំលងអាធ្រាត នៃថ្ងៃដដែល ចូលមកព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨។
ការសាងផ្នួលរបស់លោក មាជ សុវណ្ណារ៉ា មានការចូលរួម ពីមនុស្សអ្នកជិតដិត ជាមួយរូបលោក ជាច្រើននាក់ មានដូចជាព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ និងលោក ឡាវ ម៉ុងហៃ ជាដើម។ ខណៈភរិយារបស់លោក គឺអ្នកស្រី មាជ ចេមី (នាមដើម សិទ្ធិ ចំរើន) បានលើកឡើងថា៖ «ការសាងផ្នួស របស់ព្រះតេជគុណ មាជ សុវណ្ណារ៉ា ដើម្បីបិណ្ឌបាត [...]