Posts in ‘អត្ថបទមានវីដេអូ’ Category

ភ្ញាក់​ព្រើត! ហោះ​ឡើង​ដល់​លើ ស្រាប់​តែ​ឃើញ​ឆ្មារ​មួយ​ក្បាល...

វីដេអូនេះបានបង្កការអស់សំណើច ដល់ទស្សនិកជនគ្រប់ៗគ្នា ដែលបានទស្សនា។ តាមគម្រោង យន្ដហោះ​កំសាន្ដនេះ ត្រូវបានអនុញ្ញាត ឲ្យមានអ្នកដំណើរតែម្នាក់ទេ បន្ថែមពីលើអ្នកបើកបរម្នាក់ ដែលចាំបាច់ត្រូវបញ្ជា​យន្ដហោះនេះ។ ប៉ុន្តែនៅពេលយន្ដហោះ បានហោះឡើងទៅដល់ក្នុងលំហអាកាស ស្រាប់តែអ្នកដំណើរ​ម្នាក់​ទៀត បានបង្ហាញខ្លួនមកដែរ ទោះខ្លួនគ្មាន«សំបុត្រ» សម្រាប់ជើងហោះហើរនេះក៏ដោយ។

ដាក់បង្ហោះកាលពីថ្ងៃអាទិត្យនេះ ដោយសមាជិកម្នាក់ នៃក្លិប «ULM 16-34» ដែលធ្វើអាជីវកម្ម ជាមួយ​យន្ដហោះ​​កំសាន្ដ នៅក្រុង គូរូ (Kourou) ក្នុងដែនដី ហ្គីយ៉ាន (Guyane ទឹកដីបារាំងនៅទ្វីបអាមេរិកខាង​ត្បូង) វីដេអូ​នេះ បានទទួលការចុចចូលមកទស្សនា ប្រមាណជាង១៣លានដងហើយ។ បន្ទាប់ពីបានឃើញ​អតិថិជន ដែល​មិន​មានសំបុត្រ ជិះដោយខុសច្បាប់ នៅក្នុងយន្ដហោះដូច្នេះ អ្នកបើកបរចាំបាច់ ត្រូវបង្ហោះយន្ដហោះ ឲ្យ​ចុះ​មក​ចត​​វិញ ដើម្បី​យកអតិថិជនមួយក្បាលនេះ ឲ្យត្រឡប់មកនៅលើដី។

[...]

ឯកត្តកម្ម​ខាង​បោះ​បាល់​ចូល​កញ្ច្រែង ខ្ពស់​ជាង​គេ​ក្នុង​លោក!

បើគ្រាន់តែបោះបាល់ ចូលកញ្ច្រែងបាល់បោះ មិនមានអ្វីឲ្យអស្ចារ្យទេ ព្រោះកីឡាករច្រើននាក់ណាស់ ដែល​មាន​ទេពកោសល្យ ខាងការបោះបាល់ ចំទិសដៅ ដូចគេយកទៅញាត់យ៉ាងដូច្នេះ។ ប៉ុន្តែចំពោះការបោះ​បាល់​នេះ ពីកំពស់មួយដ៏ខ្ពស់ ដូចយ៉ាងពីលើទំនប់ទឹក «Gordan Dam» ក្នុងកោះ«Tasmanie» ខាងត្បូងកោះ​អូស្ត្រាលី រហូត​មកដល់ពេលនេះ មានតែមួយប៉ុណ្ណោះ។

យុវជនម្នាក់ របស់ក្រុម «How Ridiculous» នៅប្រទេសអូស្ត្រាលី បានបោះបាល់ ពីលើទំនប់ទឹក ដែលមាន​កំពស់​ដល់ទៅ ១២៦,៥ម៉ែត្រ និងបានប្រើពេលមួយសន្ទុះធំ ទម្រាំបាល់បោះ បានធ្លាក់មកចូលកញ្ច្រែង នៅ​ខាង​ក្រោម។ រូបភាពដ៏ពិសេស និងកម្រនេះ ត្រូវបានកាម៉េរ៉ាថតវីដេអូជាច្រើន ដាក់នៅជ្រុងផ្សេងៗគ្នា ថត​ចាប់​យក ដើម្បីយកមកដាក់ផ្សាយ នៅលើគេហទំព័រចែករំលែកវីដេអូ យូធូប។

តែក្រុម«How Ridiculous» មិនបានបញ្ជាក់ទេថា មុននឹងសម្រេចបាន នូវការបោះបាល់ចូល ពីខាងលើ​ដ៏​ខ្ពស់​នេះ តើពួកគេបានធ្វើការសាកល្បង [...]

ការប្រើ Effet ក្នុងភាពយន្ដ Kung Fury

ភាពយន្ដ «Kung Fury» មានការតម្លើង និងការកាត់តបញ្ចូល នូវ «Effet» ឬហៅថា «VFX» រហូតដល់ទៅ​ចំនួន​ជិត៤០០។ ហើយការបង្កើត នូវរូបភាពរំជួលចិត្ត ដ៏ពិសេសត្រជាក់ភ្នែកទាំងនេះ ជាស្នាដៃរបស់​ក្រុមហ៊ុន​មួយ មានឈ្មោះថា «Fido» ដែលមានទីតាំងនៅក្នុងរាជធានី ស្តុកខុម ប្រទេសសស៊ុយអែដ។

ទស្សនាវដ្ដីសូមលើកយក មកបង្ហាញជូន (ដូចក្នុងវីដេអូខាងលើ) នូវរបៀបតម្លើង និងកាត់បញ្ចូលឈុត​ឆាក​ពិសេសៗ ចំនួន៨ ដោយមានទាំងរូបភាព 3D ផង នៅក្នុងភាពយន្ដ «Kung Fury» ដែលត្រូវបាន យក​​មក​ដាក់​ផ្សាយ នៅលើគេហទំព័រចែករំលែកវីដេអូ យូធូប ហើយមានមនុស្សចុចចូលទៅទស្សនា ប្រមាណ​​ជាង១៧លាន​ដងហើយ។

ខាងក្រោមនេះ ជារូបភាពមួយចំនួន ពីឈុតឆាកកាត់ត និងបន្ទាប់មក លោកអ្នកនឹងទស្សនា នូវភាពយន្ដ «Kung Fury» ទាំងស្រុង ដូចតទៅ៖


«ក្នុង​ស្ថាប័ន​រដ្ឋ យុវជន​ខ្មែរ​៦០%​ចូល​រួម​ប្រព្រឹត្តិ​អំពើ​ពុក​រលួយ»

«ក្នុង​ស្ថាប័ន​រដ្ឋ យុវជន​ខ្មែរ​៦០%​ចូល​រួម​ប្រព្រឹត្តិ​អំពើ​ពុក​រលួយ»

យុវជនដែលជាទំពាំងស្នងឬស្សី របស់ប្រទេសកម្ពុជា ដែលភាគច្រើនពឹងផ្អែក តែទៅលើសាច់ញាតិនិយម មិន​បានប្រឹងប្រែងរៀនសូត្រទេ តែផ្ទុយទៅវិញ បែរជាមានឱកាសច្រើន ដើម្បីបំរើការងារក្នុងស្ថាប័នមួយ ដែលខ្លួន​គ្មានសមត្ថភាពសមស្រប ដោយរក«តម្លាភាព»គ្មាន។ នេះជាការថ្លែងអះអាង របស់នាយកប្រតិបត្តិ អង្គការ​តម្លា​ភាពកម្ពុជា លោក ព្រាប កុល ក្នុងកិច្ចសម្ភាស ជាមួយអ្នកសារព័ត៌មាន នៅវិទ្យាស្ថានអន្តរទ្វីបអាមេរិក​កាំង។

ក្នុងកម្មវិធី «ទាមទារឲ្យមានការបង្កើតច្បាប់ ឬគោលការណ៍ហាមឃាត់ ការទទួលយកសាច់ញាតិ ឬខ្សែ​ស្រឡាយ ឲ្យធ្វើការជាមួយក្នុងស្ថាប័នរដ្ឋ» កាលពីថ្ងៃទី២១ ខែមិថុនានោះ លោក ព្រាប កុល បានពន្យល់ថា នៅ​កម្ពុជា​បច្ចុប្បន្ន​នេះ យុវជនប្រមាណជាងទាំង៦០% ដែលកំពុងចូលបំរើការងារ នៅតាមគ្រឹះស្ថាន ឬស្ថាប័ន​រដ្ឋ ភាគ​ច្រើន​តាម​រយៈ សាច់ញាតិនិយមនេះឯង។ ទង្វើនេះ ជាការប្រពឹត្តិអំពើពុករលួយ រួចជាស្រេច ដែលជា​ឥទ្ធិពល ធ្វើឲ្យយុវជនទាំងនោះ កំពុងរៀនសូត្រ [...]

អាច​«វ៉ា»​បាន​ឬ​ទេ? មើល​អេក្រង់​ដ៏ធំ​ពី​ក្រោយ​រថយន្ដ​នេះ​សិន!

ប្រព័ន្ធសុវត្ថិភាព នៃការប្រើប្រាស់ទ្រូងផ្លូវមួយ ដែលមានឈ្មោះជាភាសាអង់គ្លេស «Safety Truck» ត្រូវបាន​បង្កើត​ឡើង នៅប្រទេសអាហ្សង់ទីន ដែលសម្បូរទៅដោយគ្រោះថ្នាក់ចរាចរណ៍ សឹងជារៀងរាល់ម៉ោង។ ហើយ​គឺក្រុមហ៊ុនបច្ចេកវិទ្យា «សាមស៊ុង» របស់ប្រទេសកូរ៉េខាងត្បូង ជាអ្នកសិក្សា និងអភិវឌ្ឍន៍ពីប្រព័ន្ធ​សុវត្ថិភាព​នេះ មុននឹងដាក់ឲ្យប្រើប្រាស់ នៅក្នុងប្រទេស។

មិនសូវខុសគ្នាប៉ុន្មាន ពីការដាក់អេក្រង់វីដេអូក្នុងរថយន្ដ ឲ្យអ្នកបើកបរអាចមើលឃើញ ពីផ្លូវខាងក្រោយ​របស់​ខ្លួននោះទេ គ្រាន់តែប្រព័ន្ធនេះ ធ្វើបញ្ច្រាសមកវិញ គឺចង់ឲ្យអ្នកបើកបរ ពីក្រោយរថយន្ដធុនធ្ងន់ មើលឃើញ​ឲ្យច្បាស់ ពីផ្លូវដែលនៅខាងមុខ មុននឹងសម្រេចចិត្ត ថាតើអាច«វ៉ា»បាន ឬអត់។

នៅក្នុងប្រព័ន្ធនេះ ក្រុមហ៊ុនបានបំពាក់កាម៉េរ៉ាវីដេអូមួយ នៅមុខរថយន្ដធុនធ្ងន់ ហើយបញ្ជូនរូបភាព​ដែល​ចាប់​បាន ពីផ្លូវថ្នល់ខាងមុខ ទៅឲ្យអេក្រង់ទូរទស្សន៍ចំនួន៤ បំពាក់នៅផ្នែកក្រោយ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...