ដេវីដ ដេហ្គែ ចង់ឲ្យហ្វាប្រេហ្គាស មកកាន់ម៉ែនញូ
អ្នកចាំទី ដេវីដ ដេហ្គែ (David de Gea) នឹងស្វាគមន៏ដោយក្តីរីករាយបំផុត បើខ្សែបម្រើ សេស ហ្វាប្រេហ្គាស (Cesc Fabregas) ផ្ទេរមកកាន់ក្រុមម៉ែនឆេស្ទើ យូណៃធីត (Manchester United) ខណៈដែលមានសេចក្តីរាយការណ៏ថា ម្ចាស់ជើងឯកព្រីមែលីក (Premier League) កំពុងតែទាក់ទងខ្សែបម្រើអន្តរជាតិអេស្ប៉ាញរូបនោះ។
កីឡាករ សែស ហ្វាប្រេហ្គាស ក្នុងក្រុមបាសឺឡូណា។ (រូបថត Gaston De Cardenas - EFE)
តាមសេចក្តីរាយការណ៏ ក្រុមម៉ែនញូបានដេញថ្លៃ ៣០លានអ៊ឺរ៉ូ សម្រាប់អតីតខ្សែបម្រើក្រុមអាសិណល (Arsenal) (ហ្វាប្រេហ្គាស) ហើយ បើទោះបីជាក្រុមបាសេឡូណា (Barcelona) មិនទាន់ឆ្លើយតបក៏ដោយ។
គ្រូបង្វឹកក្រុមបាសា លោកទីតូ វីឡាណូវ៉ា (Tito Vilanova) បាននិយាយកាលពីថ្ងៃអង្គារ៏ថា កីឡាករវ័យ២៦ឆ្នាំ [...]