Posts in ‘សម្រាំងជាខេមរភាសា’ Category

ពង្រាង​​ច្បាប់​​ធានា​​ឯករាជ្យភាព​​របស់​​តុលាការ នឹង​ទៅ​ដល់​គណៈ​រដ្ឋមន្ត្រី​នៅ​ដើម​សប្តាហ៍ក្រោយ

ពង្រាង​​ច្បាប់​​ធានា​​ឯករាជ្យភាព​​របស់​​តុលាការ នឹង​ទៅ​ដល់​គណៈ​រដ្ឋមន្ត្រី​នៅ​ដើម​សប្តាហ៍ក្រោយ

ឆ្លើយតបទៅនឹងការផ្តេជ្ញាចិត្តរបស់រដ្ឋាភិបាលអាណត្តិទី៥ ដែលអះអាងថាកែទម្រង់ស៊ីជម្រៅនោះ សេចក្តីព្រាង​ច្បាប់បីសំខាន់ៗពាក់ព័ន្ធ នឹងប្រព័ន្ធយុត្តិធម៌ នឹងត្រូវទៅដល់ដៃគណៈរដ្ឋមន្រ្តីនៅដើមសប្តាហ៍ក្រោយនេះ មុននឹង​បញ្ជូនបន្តទៅកាន់រដ្ឋសភា។


ផ្លាកសញ្ញាបញ្ជាក់ពីយុត្តិធម៌ ពីខាងក្រៅសាលាឧទ្ទរណ៍។ MONOROOM.info photo/ O. Vary

ប្រព័ន្ធយុត្តិធម៌ - នាយក ខុទ្ទកាល័យ រដ្ឋមន្ត្រីក្រសួង យុត្តិធម៌ លោក សម ប្រជាមានិត បានថ្លែងប្រាប់ទស្សនាវដ្តី​មនោរម្យ.អាំងហ្វូ នៅថ្ងៃទី២០ មីនា នេះថា តាមគម្រោងសេចក្តីព្រាងច្បាប់៣ គឺ ច្បាប់ស្តីពីលក្ខន្តិកៈចៅក្រម និង​ព្រះរាជអាជ្ញា [...]

ផ្កាយ​រណប​អូស្ត្រាលី រក​ឃើញ​«វត្ថុពីរ» ទំនង​ជា​របស់​យន្ដហោះ​បាត់​ខ្លួន

ផ្កាយ​រណប​អូស្ត្រាលី រក​ឃើញ​«វត្ថុពីរ» ទំនង​ជា​របស់​យន្ដហោះ​បាត់​ខ្លួន

នាយករដ្ឋមន្ត្រីអូស្ត្រាលី បានប្រកាសនៅព្រឹកថ្ងៃព្រហស្បត្តិ៍នេះ ថាផ្កាយរណបរបស់ប្រទេសអូស្ត្រាលី បានឆ្លុះឃើញ​វត្ថុសំខាន់ពីរ ដែលទំនងជាមានការជាប់ទាក់ទងនឹង យន្ដហោះប៊ូអីង ៧៧៧ នៃជើងហោះហើរ MH370 ដែលបាន​បាត់ខ្លួនតាំងពី១២ថ្ងៃមកហើយ។


រូបភាពបង្ហាញពីប្រព័ន្ធផ្ដាយរណប ដែលថតរូបពីលើអាកាស។ (រូបថត ឯកសារ)

បាត់យន្ដហោះ - លោក តូនី អាប៊ុត (Tony Abbott) នាយករដ្ឋមន្ត្រីនៃប្រទេសអូស្ត្រាលី បានថ្លែងនៅពីមុខ​រដ្ឋសភា​ថា អាជ្ញាធរផ្នែកសុវត្ថិភាពនាវាចរណ៍ (AMSA) បានទទួលដំណឹងថ្មី និងគួរឲ្យជឿជាក់បាន ដោយយោងទៅលើ​ទិន្នន័យ ផ្ដល់ដោយប្រព័ន្ធផ្កាយរណបរបស់ប្រទេស ថាវត្ថុទាំងនេះអាចនឹងជាប់ទាក់ទងទៅនឹងការរុករកយន្ដហោះ [...]

ភ្នាក់ងារ FBI ពិនិត្យ​កំព្យូទ័រ​របស់​មេបញ្ជាការ​បើកបរ​យន្ដហោះ​បាត់​ខ្លួន

ភ្នាក់ងារ FBI ពិនិត្យ​កំព្យូទ័រ​របស់​មេបញ្ជាការ​បើកបរ​យន្ដហោះ​បាត់​ខ្លួន

អាជ្ញាធរនៃប្រទេសម៉ាឡេស៊ី បានស្នើសុំជំនួយពីសំណាក់អេហ្វប៊ីអាយ (FBI) ដើម្បីធ្វើការពិនិត្យវិភាគ ទៅលើ​ទិន្នន័យក្នុងកំព្យូទ័រ ដែលត្រូវបានរៀបផ្គុំឡើង ជាឧបករណ៍ហ្វឹកហាត់បើកបរ របស់មេបញ្ជាការកាន់ចង្កូតយន្ដហោះ ប៊ូអ៊ីង ៧៧៧ នៃក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ីអ៊ែរឡាញ ដែលបានបាត់ខ្លួនតាំងពីជាង១០ថ្ងៃមកហើយ។


ឧបករណ៍ហ្វឹកហាត់របស់ លោក ហ្សាហារី អាមេដ សាដ៍ មេបញ្ជាការបើកបរយន្ដហោះ។ (រូបថត ហ្វេសប៊ុក)

បាត់យន្ដហោះ - មន្ត្រីអ្នកទទួលខុសត្រូវមួយរូបរបស់អាមេរិក ក្នុងលក្ខខ័ណ្ឌមិនបញ្ចេញឈ្មោះ បានថ្លែង​ប្រាប់​ទីភ្នាក់ងារសារព័ត៌មានបារាំង (AFP) ឲ្យដឹង នៅថ្ងៃពុធទី១៩ ខែមីនានេះថា រដ្ឋាភិបាលនៃប្រទេសម៉ាឡេស៊ី បាន​ស្នើ​សុំឲ្យភ្នាក់ងារ [...]

សើរើ​បណ្ដឹង​«ដីធ្លី» ចំនួន១០៥ របស់​ជន​រង​គ្រោះ​ចំនួន១១០០១​គ្រួសារ

សើរើ​បណ្ដឹង​«ដីធ្លី» ចំនួន១០៥ របស់​ជន​រង​គ្រោះ​ចំនួន១១០០១​គ្រួសារ

វិបត្តិដីធ្លី - លោក ធន សារ៉ាយ ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក បានថ្លែងនៅក្នុងសន្និសិទ្ធសារព័ត៌មាន ដែលមាន​ប្រជាតំណាងប្រជាពលរដ្ឋរងគ្រោះមកពីខេត្តចំនួន៦បានចូលរួមនោះ បានថ្លែងឲ្យដឹងថា ការផ្តើមបើក​យុទ្ធនាការ​ទទួលពាក្យបណ្តឹងពីប្រជាពលរដ្ឋទូទាំងប្រទេស ដើម្បីជំរុញឲ្យតុលាការសើរើរឿងបណ្តឹងដីធ្លីចាស់ៗ ដែល​ជាប់​គាំង​យូរឆ្នាំមកហើយ ពុំទាន់មានដំណោះស្រាយ ហើយនៅថ្ងៃដំបូងមានប្រជាពលរដ្ឋចំនួន១៧ខេត្ត ដែល​មានជម្លោះដីធ្លី បានដាក់ពាក្យបណ្តឹងចំនួន ១០៥ ស្មើរនិង១០៥ករណី ក្នុងនោះទៅស្នាក់ការសូរិយោដីថ្នាក់​ស្រុក​ចំនួន ១៥ ពាក្យ​បណ្តឹង ហើយនៅក្នុងសូរិយោដីថ្នាក់ខេត្តចំនួន៣ ពាក្យបណ្តឹងនិងទៅអភិបាលខេត្ត​ចំនួន៧៧ពាក្យ​បណ្តឹង និងទៅ​តុលាការចំនួន១០ពាក្យបណ្តឹង ដែលមានប្រជាពលរដ្ឋរងគ្រោះ ១១០០១គ្រួសារ ដែលបានប៉ះពាល់​ដីធ្លី​ចំនួន​២៦៥១៨ ហិកតា។

លោកបានថ្លែងថា [...]

កឹម សុខា៖ បក្ស​សង្រ្គោះ​ជាតិ នៅ​តែ​ទាមទារ​ឲ្យ​បោះឆ្នោត​ឡើង​វិញ

កឹម សុខា៖ បក្ស​សង្រ្គោះ​ជាតិ នៅ​តែ​ទាមទារ​ឲ្យ​បោះឆ្នោត​ឡើង​វិញ

ជាថ្មីម្តងទៀត អនុប្រធានគណបក្សសង្រ្គោះជាតិ លោក កឹម សុខា បានអះអាងថា បើទោះជាគណបក្សសង្រ្គោះជាតិ កំពុងចរចាលើការកែទម្រង់ការបោះឆ្នោត ជាមួយគណបក្សប្រជាជនកម្ពុជាក៏ដោយ ក៏គណបក្សសង្រ្គោះជាតិ នៅ​រក្សាគោលជំហរដដែល ចំពោះការទាមទារកន្លងមក។


លោក កឹម សុខា ក្នុងមហាបាតុកម្មរបស់គណបក្សសង្គ្រោះជាតិរបស់លោក ថ្ងៃទី១៥ខែធ្នូឆ្នាំ២០១៣។ (រូបថត គណបក្ស)

នយោបាយកម្ពុជា - តាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួន នៅថ្ងៃទី១៩ មីនា លោក កឹម សុខា អនុប្រធាន​គណបក្សសង្រ្គោះជាតិ បានបញ្ជាក់ថា៖ «គណបក្សសង្គ្រោះជាតិ នៅតែរក្សាគោលជំហររឹងមាំជានិច្ច ទី១. ទាមទារ​ឲ្យស៊ើបអង្កេតភាពមិនប្រក្រតីនៃការបោះឆ្នោត ទី២. ទាមទារបោះឆ្នោតឡើងវិញ ទី៣. ទាមទារឲ្យមាន​ការកែទម្រង់​ការបោះឆ្នោត»។

[...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...