ខ្យល់កន្ត្រាក់បន្តបក់យកអាគារផ្ទះសម្បែង ក្នុងស្រុកព្រៃនប់ អស់១៧០ខ្នងទៀត
ខ្យល់កន្ត្រាក់ គ្រោះមហន្តរាយធម្មជាតិប្រចាំឆ្នាំ បានបំផ្លិចបំផ្លាញ អាគារសាធារណៈ និងលំនៅដ្ឋានប្រជាពលរដ្ឋក្នុងឃុំចំនួនបី គឺឃុំទឹកថ្លា ឃុំទឹកល្អក់ និងឃុំសាមគ្គី ស្ថិតនៅក្នុងស្រុកព្រៃនប់ ខេត្តកំពង់សោម។ កាលពីថ្ងៃទី១៧ ខែធ្នូ ព្យុះខ្យល់កន្ត្រាក់នេះ បានឆក់យកអាគារនិងផ្ទះសំបែងទាំងនោះ មានប្រមាណជាជាង ១០០ខ្នង។ ប៉ុន្តែរហូតមកដល់វេលាថ្ងៃត្រង់ ទី១៨ ខែធ្នូនេះ ព្យុះដដែល នៅតែបន្តបោកបក់គួចនៅក្នុងតំបន់ ធ្វើឲ្យការខូចខាតកើនឡើង រហូតដល់ប្រមាណជា ២៧០ខ្នង។
ការខូតខាត ដែលមានរយៈពេល ត្រឹមតែមួយថ្ងៃប៉ុណ្ណោះនេះ មានជារួម ការខូចខាតសាលារៀន ១ខ្នង សាលាឆាន់វត្តសុវណ្ណគង្គារ ចំនួន ១ខ្នង និងផ្ទះដែលមានការខូចខាតទាំងស្រុង មិនអាចជួសជុលបាននោះ មានចំនួន ៨ខ្នង។ ចំពោះការប៉ាន់ប្រមាណជាទឹកប្រាក់វិញ [...]