ភេវរកម្មនៅតួនេស៊ី៖ ស្លាប់២៧នាក់ នៅសណ្ឋាគារមាត់សមុទ្រ
យ៉ាងហោច មនុស្ស២៧នាក់ ត្រូវបានសម្លាប់ នៅព្រឹកថ្ងៃសុក្រនេះ នៅក្នុងការវាយប្រហារប្រដាប់អាវុធមួយ ប្រឆាំងនឹងសណ្ឋាគារមាត់សមុទ្រ ចំនួនពីរកន្លែង នៃក្រុងសូស (Sousse) ដែលល្បីថា ជាទីក្រុងទេសចរណ៍ដ៏ល្បី របស់ប្រទេសតួនេស៊ី។ នេះបើតាមការប្រកាសឲ្យដឹង របស់ក្រសួងមហាផ្ទៃ របស់ប្រទេសនេះ។
លោក មហាមេដ អាលីអារ៉ូយ (Mohamed Ali Aroui) អ្នកនាំពាក្យរបស់ក្រសួងមហាផ្ទៃ បានបញ្ជាក់ថា៖ «ការវាយប្រហារ បានកើតឡើង នៅនឹងសណ្ឋាគារចំនួនពីរ។ មានមនុស្សស្លាប់ចំនួន២៧នាក់ ឬអាចច្រើនជាងនេះ។ យុទ្ធនាការប្រឈមមុខគ្នា កំពុងបន្តទៅទៀត នៅឡើយ។»
ថ្លែងតាមទូរទស្សន៍ជាតិតួនេស៊ី អ្នកនាំពាក្យបានបញ្ជាក់ទៀតថា «ជាការវាយប្រហារភេវរកម្ម ប្រឆាំងនឹងសណ្ឋាគារ ម៉ាហាបា (Marhaba) នៅក្រុង សូស។ តុល្យភាពនាពេលនេះ បានកើនឡើងបន្តិច។ (...) ជនប្រព្រឹត្តិ ត្រូវបានបាញ់សម្លាប់។»
កងកម្លាំងសន្តិសុខ បានអន្តរាគមន៍ នៅក្នុងសណ្ឋាគារមួយ [...]
