Posts in ‘សម្រាំងជាខេមរភាសា’ Category

នាយ ចឹម យំ​ដាក់​ធុងបាស់

នាយ ចឹម យំ​ដាក់​ធុងបាស់

បន្ទាប់ពីបានទទួលកាគាំទ្រខ្លាំង តាមរយះបទ «ពុកអើយម៉ែអើយ នាងការចោលខ្ញុំហើយ»នោះ​មក ពេល​នេះ តារាកំប្លែងវ័យក្មេង ប្រចាំទូរទស្សន៍ CTN នាយ ចឺម បានបង្ហាញបទថ្មីរបស់ខ្លួន ដើម្បីជាចំណី​អាម្មរណ៍ ដល់​ទស្សនិជន តាមបទចម្រៀង បែបអភ័យស្នេហ៍ម្តងទៀតហើយ។

ចម្រៀង «យំដាក់បាស់ (ឬធុងបាស់)» ដែលជាស្នាដៃថ្មី នៃផលិតកម្ម សាន់ដេ ត្រូវបានដាក់បង្ហោះ ដើម្បីធ្វើការផ្សព្វផ្សាយ​ដំបូង កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៥កន្លងមកនេះ នៅលើបណ្ដាញសង្គម ហើយបានទាក់ទាញ​ប្រិយមិត្ត​ជាច្រើន ឲ្យធ្វើការគាំទ្រយ៉ាងច្រើនកុះករ។

តាមរយៈបទនេះ គេនឹងបានឮនាយ ចឺម ច្រៀងត្អូញត្អែរ «កំសត់វេទនា» រៀបរាប់ពី ការខូចចិត្តរបស់បុរសម្នាក់ ដែលត្រូវបានស្រីក្បត់ ទៅមានអ្នកថ្មី ព្រោះតែបុរសម្នាក់នោះ ព្រោះស្រលាញ់ស្រីស្អាត ហ៊ានចំណាយ​អស់​គោ​មួយក្រោល ជ្រូកមួយទ្រុង ហើយគេទៅចោលបាត់៕


» ចង់ដឹងថាបទនេះ មានអត្ថន័យយ៉ាងណា សូមទស្សនាទាំងអស់គ្នា៖

ហោ ណាំហុង ជា​«មេ​គុក​បឹង​ត្របែក»?

ហោ ណាំហុង ជា​«មេ​គុក​បឹង​ត្របែក»?

តាមពិតទៅ ករណីលោក ហោ ណាំហុង មានជាប់ទាក់ទង នឹងគុកបឹងត្របែក ក្នុងរបបខ្មែរក្រហម បាន​កប់​ទៅ​វិញ​បាត់ តាំងពីប៉ុន្មានឆ្នាំមុននេះ ទៅវិញហើយ។ ប៉ុន្តែលោក ហោ ណាំហុង ខ្លួនលោក តាមរយៈលោក​មេធាវី ការ សាវុត្ថ របស់លោកទេ ដែលបានគាស់រឿងនេះមកវិញ ដោយស្នើរទៅតុលាការសាលាដំបូង ឲ្យ​អនុវត្ត​សាលក្រម​ចូលជាស្ថាពរ របស់សាលាឧទ្ទរណ៍ កាលពីឆ្នាំ២០១៣ នោះគឺសុំឲ្យចេញ ដីកា​ឲ្យ​ចាប់​ខ្លួន​លោក សម រង្ស៊ី ដែល​ជា​មេបក្ស​ប្រឆាំង​ធំជាងគេនៅកម្ពុជា។ ការចេញដីកាឲ្យចាប់ខ្លួន លោក សម រង្ស៊ី នេះ មិន​​បាន​ធ្វើ​ឲ្យ​លោក ហោ ណាំហុង ឬគណបក្សប្រជាជនកម្ពុជា ចំណេញប៉ុន្មានឡើយ បើទោះជាក្រុមប្រឆាំង និង​អ្នក​ឃ្លាំ​មើល​ឯករាជ្យ មើលឃើញបែបផ្សេងថា មានរូបភាពបែបនយោបាយ ជាជាងការអនុវត្តច្បាប់​ក៏​ដោយ។

ហេតុអ្វី? ព្រោះលោក សម រង្ស៊ី ដែលបានឈ្នះក្ដី នៅតុលាការកំពូល របស់ប្រទេសបារាំង ទល់នឹងការប្ដឹង​ពី​បទ​បរិហាកេរ្តិ៍ ​របស់លោក ហោ ណាំហុង ករណី«មេគុកបឹងត្របែក» [...]

ជនសង្ស័យ៖ ចាក់​សម្លាប់​អ្នកគ្រូ​២៨​កាំបិត ព្រោះ​​រំលឹក​រឿង​ចាស់

ជនសង្ស័យ៖ ចាក់​សម្លាប់​អ្នកគ្រូ​២៨​កាំបិត ព្រោះ​​រំលឹក​រឿង​ចាស់

ជនសង្ស័យ រុំ សុងហេង អាយុ២១ឆ្នាំ ដែលត្រូវបានក្រុមសមត្ថកិច្ចចាប់ខ្លួននេះ បានប្រកាសថា ខ្លួនជា​សង្សា​របស់នារីរងគ្រោះ ហើយបានផ្ទុះការក្ដៅក្រហាយឡើង នៅពេលនាងបានរំលឹករឿងចាស់មកវិញ រហូត​ចាក់​នាង ចំនួន២៨កាំបិត ឲ្យស្លាប់នៅក្នុងថ្លុកឈាម យ៉ាងអណោចអាធម នៅតាមផ្លូវដ៏ស្ងាត់មួយ។

ជនសង្ស័យបានបញ្ជាក់ថា ខ្លួននិងនារីរងគ្រោះទាំងពីរនាក់ ពិតជាមានទំនាក់ទនងជាមួយគ្នា ជាយូរមក​ហើយ។ ហើយនៅមុន ថ្ងៃកើតហេតុមួយថ្ងៃ គឺថ្ងៃទី១៩ ខែវិច្ឆិកា ខ្លូននិងមិត្តស្រីនេះ បានធ្វើដំណើរ ទៅ​ស្រុក​កំណើត​ជា​មួយគ្នា ក្នុងគោលបំណង ទៅចុះសំបុត្រអាពាហ៍ពិពាហ៍ (អេតាស៊ីវិល)។ ជនសង្ស័យដដែល បាន​រៀប​រាប់​បន្ត ប្រាប់សមត្ថកិច្ច ទាំងទឹកមុខញញឹមស្រស់ថា នៅពេលធ្វើដំណើរ បានពាក់កណ្តាលផ្លូវ ស្រាប់​តែ​នារី​រង​គ្រោះ ចេះរំលឹករឿងចាស់ របស់គេនិងនាង ហើយព្យាយាមឲ្យខ្លួន ផ្តាច់ទំនាកទំនង ជាមួយនឹងសង្សា​ចាស់។

ពេលនោះ ជនសង្ស័យ បានផ្ទុះកំហឹងយ៉ាងខ្លាំង [...]

ចាក់​សម្លាប់​អ្នកគ្រូ២៨កាំបិត សង្ស័យ​ឃាតករ​ជា​គ្រូ​បង្រៀន​ដូច​គ្នា

ចាក់​សម្លាប់​អ្នកគ្រូ២៨កាំបិត សង្ស័យ​ឃាតករ​ជា​គ្រូ​បង្រៀន​ដូច​គ្នា

យុវតីម្នាក់ ត្រូវបានរកឃើញដេកស្លាប់ យ៉ាងអាណោចអាធម នៅនឹងដងផ្លូវដ៏ស្ងាត់មួយ ដោយការចាក់​ជា​ច្រើន​កាំបិត។ ជនរងគ្រោះ ដែលគេស្គាល់ថាឈ្មោះ ផែន សុផានី អាយុ២៣ ឆ្នាំ ជាគ្រូបង្រៀនភាសាអង់គ្លេសម្នាក់ នៅ​សាលាប៊ែលធីអន្តរជាតិ សាខាក្រុងតាខ្មៅ។ ករណីនេះ ត្រូវបានគេប្រទះឃើញសាកសព ឈានដល់​បង្ក​ការ​ភ្ញាក់​ផ្អើល ដល់ក្រុមសមត្ថកិច្ច នាវេលាម៉ោង៦ព្រឹក ថ្ងៃទី២០ វិច្ឆិកា ឆ្នាំ២០១៥ ក្នុងចំណុច ភូមិស្វាយតានី ឃុំ​ព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល។

ក្រោយពីធ្វើកោសល្យវិច័យ មន្រ្តីសមត្ថកិច្ចបានឲ្យដឹងថា របួសដោយកាំបិត នៅលើខ្លូនស្រ្តីរងគ្រោះ មាន​ចំនួន​២៨កន្លែង។ ភ្លាមៗសមត្ថកិច្ចបានសន្និដ្ឋានថា ស្រ្តីរងគ្រោះស្លាប់ ដោយសារឃាតកម្មគុំនុំ (សងសឹក) ត្រូវជន​មិន​ស្គាល់មុខធ្វើឃាត នៅពេលនាងធ្វើដំណើម្នាក់ឯង នៅតាមដងផ្លូវដ៏ស្ងាត់នេះ។ ស្រ្តីម្ចាស់បន្ទប់ជួល របស់​យុវតី​រងគ្រោះ បានបញ្ជាក់ថា នាងមិនបានមកសម្រាក នៅក្នុងបន្ទប់ តាំងពីល្ងាចថ្ងៃទី១៩ [...]

ស្ថាបនិក​មន្ទីរពេទ្យ​គន្ធបុប្ផា ប្រគុំ​ភ្លេង​សង្គ្រោះ​កុមារ​លើក​ទី៨៨៨

ស្ថាបនិក​មន្ទីរពេទ្យ​គន្ធបុប្ផា ប្រគុំ​ភ្លេង​សង្គ្រោះ​កុមារ​លើក​ទី៨៨៨

ស្ថាបនិកមន្ទីពេទ្យដ៏ល្បី ដែលជួយសង្គ្រោះកុមារ ដោយមិនគិតប្រាក់ លោក ប៊ីត រីស្ន័រ (Beat Richner) បាន​សម្ដែងការប្រគុំតន្ត្រី របស់លោកជាថ្មីទៀត នៅថ្ងៃសៅរ៍នេះ ដើម្បីសង្គ្រោះកុមារកម្ពុជា ហើយការប្រគុំ​តន្ត្រី​លើក​​នេះ គឺជាលើកទី៨៨៨ហើយ។ លោកបានសរសេរទៀតថា អ្នកអ្នកទេសចរណ៍ជាច្រើន មកពីគ្រប់​ទិស​ទី នៃ​ពិភពលោក បានចូលទស្សនា ការប្រគុំតន្ត្រីរបស់លោក ដែលធ្វើឡើង សឹងជារៀងរាល់ថ្ងៃសៅរិ៍ ចុង​សប្តាហ៍។ លោកឲ្យដឹងបន្ថែមថា នៅក្នុងចំណោមភ្ញៀវទេសចរណ៍ ដែលចូលទស្សនា មាន១០ ទៅ២០% ដែល​មកពី​ប្រទេសស្វីស។

លោកវេជ្ជបណ្ឌិត ដែលមានដើមកំណើត ជាជនជាតិស្វីស តែមានជំនក់ចិត្តខាងតន្រ្តីរូបនេះ បានអះអាង​ឲ្យ​ដឹង​ថា មានសប្បុរសជនជាច្រើន ជុំវិញពីភពលោក បានបរិចាកដល់មន្ទីពេទ្យគន្ធបុប្ផា។ សម្រាប់ប្រទេសស្វីស ដែល​ជាប្រទេសកំណើតរបស់លោកវិញ ក៏បានបរិចាកថវិកា ជាច្រើនរាប់សិបលានដុល្លារ រួចមកហើយ​ផង​ដែរ។ មួយចំណែក នៃថវិកាទាំងនោះ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...