«ការបញ្ចេញមតិតាមអ៊ីនធើណែតនៅកម្ពុជា ជួយទប់ស្កាត់អំពើហិង្សាលើស្ត្រី»
តើការបញ្ចេញមតិយោបល់ និងការបង្ហោះអ្វីមួយ នៅតាមបណ្ដាញអ៊ិនធើណែត បានជួយអ្វីខ្លះ សម្រាប់បរិបទកម្ពុជា?
នាព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៥នេះ ក្នុងកម្មវិធី «សេរីភាពអ៊ីនធឺណែតនៅកម្ពុជា៖ កាលានុវត្តនភាព និងការប្រឈម» អ្នកស្រី ជឹម ម៉ាណា នាយិការប្រតិបត្តិ អង្គការវិទ្យាស្ថានបើកទូលាយ បានថ្លែងពីចំណាប់អារម្មណ៍របស់ខ្លួន លើកម្មវិធីបច្ចេកវិទ្យា សារគមនាគម៍និងព័ត៌មានវិទ្យា ដើម្បីការអភិវឌ្ឍន៍ ICT4D, អភិវឌ្ឍន៍ សេដកិច្ច សង្គម និងសិទ្ធិមនុស្ស) ថាមានសារៈសំខាន់ណាស់ សម្រាប់កម្ពុជាបច្ចុប្បន្ន ក្នុងការប្រស្រ័យទាក់ទងគ្នា បានយ៉ាងឆាប់រហ័ស និងងាយស្រួល។
អ្នកស្រីបន្តថា ICT(4D) ជាចំណែកមួយ ក្នុងការលើកកំពស់ការបញ្ចេញមតិ របស់ប្រជាពលរដ្ឋ។ អ្នកស្រីថា ICT(4D) គ្រាន់តែជាឧបករណ៍ប្រើប្រាស់មួយប៉ុណ្នោះ ឯការប្រើប្រាស់វាយ៉ាងណានោះ ស្ថិតលើប្រជាពលរដ្ឋខ្លួនឯង ជាអ្នកប្រើប្រាស់ផ្ទាល់។ អ្នកស្រីថា ICT(4D) [...]