Posts in ‘សម្រាំងជាខេមរភាសា’ Category

រឿង​រ៉ាវ​កាណូត​ខ្មោច​ជា​ច្រើន កំពុង​លង​ប្រទេស​ជប៉ុន

រឿង​រ៉ាវ​កាណូត​ខ្មោច​ជា​ច្រើន កំពុង​លង​ប្រទេស​ជប៉ុន

តាំងពីខែតុលាមកម្លេះ ឆ្មាំសមុទ្ររបស់ប្រទេសជប៉ុន បានប្រទះយ៉ាងហោចកាណូតចំនួន១៤ នៅក្នុងសមុទ្រ​ជប៉ុន (ឬសមុទ្រខាងកើត បើតាមការហៅរបស់ជនជាតិកូរ៉េ) ជាមួយនឹងសាកសពជាង២០នាក់ នៅក្នុង​សភាព​សល់តែគ្រោងឆ្អឹង។ អ្នកទទួលខុសត្រូវឆ្មាំសមុទ្រម្នាក់ លោក «Shuichi Hashizume» បាននិយាយថា៖ «អ្នក​ជ្រមុជទឹករបស់យើង បានរកឃើញសាកសព៣ កាលពីថ្ងៃទី២៣ខែវិច្ឆិកាកន្លងទៅ ក្នុងនោះសាកសពពីរ គ្មាន​ក្បាលនោះទេ។ នៅពេលយើងស្រង់ កាណូតនោះឡើងមក យើងរកឃើញឆ្អឹងខ្មោច ចំនួន៦ទៀត នៅក្នុង​នោះ។»

អ្វីដែលគេដឹងនៅពេលនោះ គឺកាណូតមួយចំនួន មានដាក់សញ្ញា តាមបែបជនជាតិកូរ៉េ ដែលធ្វើ​ឲ្យ​គេ​គិត​ថា មកពីប្រទេសកូរ៉េខាងជើង តែគេនៅមិនទាន់​ហ៊ានអះអាង ថាពិតនៅឡើយ។ រហូតលុះត្រាមកដល់​ថ្ងៃ​ព្រហស្បត្តិ៍​សប្ដាហ៍មុន ទើបការអះអាង ពីប្រភពដើមរបស់កាណូត មានភាពច្បាស់លាស់ ដោយសារ​អាជ្ញាធរ​បាន​ស្រង់​កាណូតមួយទៀត នៅ​មិន​ឆ្ងាយ​ប៉ុន្មាន ពីកោះ សាដូ (Sado)។ [...]

លោត​ចូល​ក្នុង​បឹង ដើម្បី​គេច​នគរបាល ស្រាប់​តែ​ជួប​ក្រពើ!

លោត​ចូល​ក្នុង​បឹង ដើម្បី​គេច​នគរបាល ស្រាប់​តែ​ជួប​ក្រពើ!

ការលោតចូល ទៅក្នុងបឹងនោះ ខុសកន្លែង និងខុសពេល។ នេះជាការរៀបរាប់ ប្រាប់ទូរទស្សន៍ក្នុងតំបន់ របស់​លោក «Tod Goodyear» ភ្នាក់ងារនគរបាលប្រចាំក្រុង «Brevard» ភាគអាគ្នេយ៍នៃសហរដ្ឋអាមេរិក។ យុវជន​ម្នាក់ ដែលរងការសង្ស័យថា ជាចោរគាស់ផ្ទះ បានលោតចូល ទៅក្នុងបឹងមួយ ដើម្បីគេចពីការ​តាម​ចាប់​ខ្លួន ពីសំណាក់កងកម្លាំងនគរបាល។ យុវជននោះ ត្រូវបានខាំសម្លាប់ ដោយក្រពើមួយក្បាល ប្រវែង​ជាង​៣ម៉ែត្រ ដែល​រស់​នៅ​ក្បែរនោះ។

ក្រពើសម្លាប់មនុស្ស២២នាក់ តាំងពីឆ្នាំ១៩៤៨

នគរបាលបានថ្លែងឲ្យដឹងថា យុវជន «Matthew Riggins» អាយុ២២ឆ្នាំ បានបាត់ខ្លួន តាំងពីថ្ងៃទី១៣ ​ខែ​វិច្ឆិកា​កន្លងទៅ។ នៅថ្ងៃមុនការបាត់ខ្លួន យុវជនបាននិយាយ ប្រាប់សង្សារបស់ខ្លួនថា ខ្លួននឹងចូល ទៅក្នុងក្រុង «Barefoot Bay» ដើម្បីធ្វើសកម្មភាពគាស់ផ្ទះ លួចរបស់របរ ជាមួយនឹងជនសង្ស័យ មួយរូបទៀត។ នៅ​១០​ថ្ងៃ​ក្រោយមក អ្នកជ្រមុជទឹកជាច្រើននាក់ [...]

រ៉ូស្ស៊ី គ្រោង​សង់​ផ្លូវ​ព័ទ្ធ​ផែនដី ពី​ប៉ារីស​ទៅ​ញ៉ូយក កាត់​តាម​ម៉ូស្គូ

រ៉ូស្ស៊ី គ្រោង​សង់​ផ្លូវ​ព័ទ្ធ​ផែនដី ពី​ប៉ារីស​ទៅ​ញ៉ូយក កាត់​តាម​ម៉ូស្គូ

ប្រសិនជាគម្រោងនេះ លេចចេញជារូបរាង នោះវានឹងក្លាយជាផ្លូវល្បឿនលឿន ដែលមានប្រវែង​វែងជាង​គេ​បង្អស់ នៅក្នុងពិភពលោក។ ផ្លូវថ្នល់ ដែលស្ថិតក្នុងគម្រោងឈ្មោះ «Trans-Eurasian Belt Development (TEPR)» ត្រូវបានបង្ហើបឲ្យដឹង ដោយលោក វ្លាឌៀមៀរ អ៊ីយ៉ាកូនីន (Vladimir Iakounine) ប្រធាន​ប្រព័ន្ធ​ផ្លូវ​ដែក​រ៉ូស្ស៊ី និងជាមិត្តភ័ក្រជិតដិត របស់ប្រធានាធិបតីរ៉ូស្ស៊ី លោក វ្លាឌីមៀរ ពូទីន (Vladimir Poutine)។

ថ្នល់ល្បឿនលឿន ប្រវែងសរុប ២០ ៣១៩គីឡូម៉ែត្រនេះ នឹងត្រូវរួមបញ្ចូល ទាំងស្ពាន ឬផ្លូវរូងក្រោមដី ប្រវែង​៨៨គីឡូម៉ែត្រមួយខ្សែ ដើម្បីភ្ជាប់ទ្វីបអាស៊ី ជាមួយទ្វីបអាមេរិក នៅត្រង់តំបន់ «Béring» នៃប្រទេសរ៉ូស្ស៊ី មក​កាន់​រដ្ឋអាឡាស្កា សហរដ្ឋអាមេរិក។

មិនត្រឹមតែជាផ្លូវថ្នល់ សម្រាប់រថយន្ដប៉ុណ្ណោះទេ ប៉ុន្តែនៅស្របគ្នានេះ ក៏នឹងអាចមានផ្លូវរថភ្លើង ដែល​មាន​ល្បឿនលឿនមួយខ្សែទៀត សម្រាប់អាចឲ្យអ្នកគ្មានរថយន្ដ [...]

ISIS គ្រោង​វាយ​ប្រហារ​អាគារ​អង្គការ​សហ​ប្រជាជាតិ នៅស្វីស?

ISIS គ្រោង​វាយ​ប្រហារ​អាគារ​អង្គការ​សហ​ប្រជាជាតិ នៅស្វីស?

នៅថ្ងៃព្រហស្បត្តិ៍ ចូលមកថ្ងៃសុក្រនេះ ទីក្រុងហ្សឺណែវ (Genève) ប្រទេសស្វីសត្រូវបានដាក់ ទៅក្នុងការ​ប្រកាស​ភាពអាសន្ន ដើម្បីទប់ស្កាត់អំពើភរវកម្ម។ ទីស្នាក់ការនៃអង្គការសហប្រជាជាតិ នៅកណ្ដាល​ទីក្រុង​នេះ ត្រូវបានចាត់ទុក ថាជាចំណុចថ្មីមួយទៀត ដែលនឹងអាចរងការវាយប្រហារ ពីក្រុមភេរវជន។ មនុស្ស​៤នាក់ ដែលសង្ស័យថាមានជាប់ទាក់ទង នឹងក្រុមរដ្ឋអ៊ីស្លាម (ពាក្យ​អារ៉ាប់​ហៅ Daech ពាក្យ​កាត់​​បារាំង​​ហៅ EI ពាក្យកាត់​អង់គ្លេស​ហៅ ISIS) កំពុងត្រូវបានស្វែងរកចាប់ខ្លួន បន្ទាប់ពីអាជ្ញាធរស្វីសសង្ស័យថា ពួក​គេ​មាន​គម្រោង ចង់​ធ្វើភេរវកម្ម។

ការគម្រាម នៃការវាយប្រហារ មានភាពច្បាស់លាស់។ នេះបើតាមការអះអាង របស់ក្រុមអាជ្ញាធរ។ គោល​ដៅ គឺវាយកម្ទេចអាគារអង្គការសហប្រជាជាតិ នៅទីនោះ នឹងបណ្ដាបុគ្គលិក​ទាំងជាង៤០០០នាក់។ អាជ្ញាធរ​បានធ្វើការជម្លៀសមនុស្សចេញ តាំងពីយប់ថ្ងៃពុធទី៩ ខែធ្នូមកម្លេះ ដើម្បីទុកឲ្យអាជ្ញាធរ ចូលទៅ​ធ្វើការ​ឆែក​ឆេរ [...]

គីម ជុងអ៊ុន បង្ហើប​ថា​កូរ៉េ​ខាង​ជើង មាន​គ្រាប់​បែក អ៊ីឌ្រូសែន

គីម ជុងអ៊ុន បង្ហើប​ថា​កូរ៉េ​ខាង​ជើង មាន​គ្រាប់​បែក អ៊ីឌ្រូសែន

«ប្រទេសកូរ៉េខាងជើង ជារដ្ឋដ៏មានឥទ្ធិពលមួយ ដែលមានអាវុធនុយក្លេអ៊ែរ ហើយបានត្រៀមខ្លួនរួចជា​ស្រេច ក្នុងការបំផ្ទុះគ្រាប់បែកប្រភេទ A និងគ្រាប់បែកប្រភេទ H ដើម្បីការពារបូរណភាពទឹកដីរបស់ខ្លួន ប្រកប​ដោយ​ប្រសិទ្ធិភាព» នេះជាការប្រកាស របស់លោក គឹម ជុងអ៊ុន កាលពីពេលថ្មីៗនេះ ក្នុង​ពេល​ដែល​លោក បាន​ចុះ​ទៅ​ពិនិត្យ បន្ទាយយោធានមួយកន្លែង។ ការអះអាងខាងលើនេះ ត្រូវបាន​រាយការណ៍​ជា​បន្ត ដោយ​ភ្នាក់ងារ​ព័ត៌មាន​ផ្លូវការ របស់​ប្រទេសកុម្មុយនីស ដែលមានឈ្មោះថា «KCNA»។

ប្រទេសកូរ៉េខាងជើង ធ្លាប់បានសាកល្បងគ្រាប់បែកអាតូមិក ដែលប្រើក្បាលគ្រាប់នុយក្លេអ៊ែរ កាលពីឆ្នាំ​២០០៦ ២០០៩ និងឆ្នាំ២០១៣ កន្លងមករួចហើយ។ ការសាកល្បងនេះ បានធ្វើប្រទេស​កុម្មុយនីស​ចុងក្រោយ​គេ​​បង្អស់​មួយ​នេះ រងនូវទណ្ឌកម្មមិនតិចឡើយ ពីសហគមន៍អន្តរជាតិ។ ចំណែកគ្រាប់បែក H ដែលជាអក្សរ​កាត់​ពីពាក្យ «អ៊ីឌ្រូសែន (hydrogène)» មានកម្លាំងផ្ទុះ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...