បឈ្ឈប់ពីការងារ ព្រោះសុដន្ដធំពេក
នាងឈ្មោះ ឡូរ៉ង់ អូដេស Lauren Odes អាយុ២៩ឆ្នាំ មានសុដន្ដទាំងគូរយ៉ាងធំអស្ចារ្យ ដែលនាងបាននិយាយថា វាជាហេតុ ដែលធ្វើអោយនាង ត្រូវថៅកែរបស់នាង បណ្ដេញចេញពីការងារ នៅក្នុងហាងលក់ខោអាវក្នុង នៅញ៉ូ ជែស៊ី New Jersey ទីកន្លែងដែលនាងនៅធ្វើការនៅមុនការបណ្ដេញ។ កាសែត ញ៉ូយក ប៉ុស្ដ៍ New York Post បានធ្វើរបាយការណថា នាងបាន ប្ដឹងថៅកែរបស់នាង ដោយមានបញ្ជាក់ពីមេធាវី ដែលធ្វើដំណើរមកជាមួយផង។
នាងបាននិយាយបកស្រាយថា នៅក្នុងប្រមាណជា រយះពេលចុងក្រោយនេះ ថៅកែរបស់នាងបាន សំនូមពរអោយនាង ដោះស្រាយ យ៉ាងម៉េចក៏ដោយ ត្រូវធ្វើអោយសុដន្ដរបស់នាង ប្រែរួមជាតូច។ នាងឧទានឡើងថា «ខ្ញុំភ្ញាក់ព្រើតតែម្ដង ហើយ មានអារម្មណ៍ថា កំពុងត្រូវបានគេជ្រៀតជ្រែកទៀត»។
នាងត្រូវបានវិន្និឆ្ឆ័យ ថាមានរូបរាងស៊ិចស៊ីពេក [...]