សិស្សជាប់និទ្ទេស A ចាន់ កិត្យាភារ៉ា ចែករំលែកបទពិសោធ ដែលនាងទទួលបានជោគជ័យ
«មានកត្តាច្រើនមែនទែន ដែលនាំឱ្យខ្ញុំទទួលបានជោគជ័យ មកដល់ថ្ងៃនេះ» នេះជាការលើកឡើងរបស់យុវតី ចាន់ កិត្យាភារ៉ា ជាសិស្សម្នាក់ ដែលទទួលបាននិទ្ទេសល្អប្រសើរ ទូទាំងប្រទេសក្នុងចំណោមសិស្សទាំង១១នាក់ ដែលទទួលបាននិទ្ទេសល្អប្រសើរ ក្នុងសម័យប្រលងឆ្នាំ២០១៤នេះ ជាឆ្នាំដែលមានសិស្សធ្លាក់ច្រើនជាងគេ។ កញ្ញា ចាន់ កិត្យភារ៉ា គឺជាសិស្សមកពីវិទ្យាល័យកំពង់ស្ពឺ ក្នុងក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ កញ្ញាទទួលបានចំណាត់លេខ៥ ក្នុងចំណោមសិស្សពូកែ ដែលមាននិទ្ទេសល្អប្រសើរទាំងអស់។
ក្នុងទឹកមុខរំភើបរីករាយ កិត្យាភារ៉ា បានរៀបរាប់ពីបទពិសោធន៍ ដែលនាំឱ្យខ្លួនកញ្ញាក្លាយជាសិស្សពូកែថា ក្រោយពីភារ៉ា ក្រេបចំណេះពីគ្រូនៅសាលារៀនហើយ នៅពេលមកដល់ផ្ទះវិញ នាងបានចំណាយពេល២ទៅ៤ម៉ោង ដើម្បីរៀនធ្វើលំហាត់ឡើងវិញ នូវមុខវិជ្ជាពិបាកមួយចំនួន ដូចជាគណិតវិទ្យា រូបវិទ្យា គីមីវិទ្យា ជីវៈវិទ្យាជាដើម។ លើសពីនេះទៅទៀត ភារ៉ា បានរៀបរាប់ទៀតថា [...]