ជនជាប់ចោទយំ ព្រោះដឹងថាចៅក្រមកាត់ក្ដី ជា«អតីតមិត្តរួមថ្នាក់»
ចៅក្រមកាត់សេចក្ដី អ្នកស្រី មីនឌី គ្លាស៊័រ (Mindy Glazer) ត្រូវប្រកាសសាលក្រមមួយ ដើម្បីសម្រេចទោស ទៅលើបទល្មើស គាស់ផ្ទះលួចទ្រព្យសម្បត្តិមួយ នៅក្រុងមីអាមី (រដ្ឋផ្លរីដា សហរដ្ឋអាមេរិក)។ ផ្ទុយទៅវិញ ជនជាប់ចោទ បែរជាទទួលបាន នូវការសាកសួរមួយ ដែលខ្លួនមិនដែលនឹកស្មានដល់ ពីសំណាក់ចៅក្រមខាងលើទៅវិញ។
អ្នកស្រី គ្លាស៊័រ បានសម្លឹងជនជាប់ចោទ ដោយក្រសែរមុត ហើយលើកជាសំនួរឡើងថា៖ «តើយើងដូចជាធ្លាប់ ជាមិត្តភ័ក្រជិតដិត កាលនៅសាលារៀនឬ?» សំនួរដែលធ្វើឲ្យ អាតៀ ប៊ូធ (Arthur Booth) បានរមៀលទឹកភ្នែកចុះ ជាមួយនឹងសំដីឧទានឡើងតិចៗថា៖ «ឱ ព្រះជាម្ចាស់... ឱ ព្រះអើយ...»។
បើទោះជាអ្នកស្រី មីនឌី គ្លាស៊័រ មិនទទួលបានចម្លើយ ពីជនជាប់ចោទមកវិញ តែអ្នកស្រីខ្លួនឯងយល់ច្បាស់ណាស់ ពីអ្វីដែលកំពុងកើតឡើង នៅចំពោះមុខ។ អ្នកស្រីបានថ្លែងឡើងទៀត ទាំងក្រៀមក្រំថា៖ «ខ្ញុំតែងតែសួរខ្លួនឯងថា [...]