«ខ្ញុំមិនមែនសរសៃប្រសាទទេ តែខ្ញុំចង់បញ្ចេញមតិ»
ស្រ្តីដែលអះអាងថាឈ្មោះ ធីតា ហាក់មានរឿងលាក់ទុកក្នុងចិត្ត្ត ដែលជាទង្វើអយុត្តិធម៌ ទាក់ទងនឹងតុលាការសាលាដំបូងរាជធានីភ្នំពេញ។ អ្នកស្រី ធីតា បានឈប់ម៉ូតូ ហើយបង្ហើរវាចារ ទាំងភាសាអង់គ្លេស និងខ្មែរថា៖ «ឯណាទៅយុត្តិធម៌ ឯណាទៅភាពទទួលខុសត្រូវ អ្នកណាជាអ្នកឈ្នះ អ្នកណាជាអ្នកចាញ់»។ (សូមទស្សនា និងស្ដាប់ការថ្លែងជាច្រើនទៀត របស់ស្ត្រីម្នាក់នេះ នៅក្នុងវីដេអូខាងក្រោម)
សម្តីទាំងអស់នេះ បានធ្វើឲ្យអ្នកនៅជុំវិញ ក្នុងសកម្មភាពតវ៉ាមួយ នៅមុខសាលាដំបូងរាជធានីភ្នំពេញ ងាកមកផ្តោតអារម្មណ៍ពិចារណា។ បុរសម្នាក់ ចេញដើរពីក្នុងចំនោមនុស្សជាច្រើន ចូលទៅឃាត់អ្នកស្រី ធីតា ដោយនិយាយថា៖ «សរសៃប្រសាទឬ បានជាមកឈប់និយាយចឹង?»។ អ្នកស្រីតបថា៖ «ខ្ញុំគ្មានសសៃប្រសាទអីទេ តែខ្ញុំចង់បញ្ចេញមតិ»។
សម្រាប់អ្នកនៅក្នងព្រឹត្តិការណ៍នេះ ដោយផ្ទាល់បាននិយាយគ្នាតិចៗថា ស្រ្តីនេះមិនមែនមានបញ្ហា សរសៃប្រសាទទេ [...]