គ្មាននរណាលើកញញួរនេះរួចទេ ក្រៅពី... «អាទិទេព»មួយរូប?
ញញួរ«Mjolnir»នេះ ជាការដកស្រង់គំនិត ចេញពីភាពយន្ដហូលីវូដ «Thor» ដែលយកតាមដំណើររឿង ព្រេងកថា របស់បណ្ដាប្រទេស នៅអ៊ឺរ៉ុបខាងជើង។ ញញួរ នៅក្នុងព្រេងកថា ដែលមានមហិទ្ធិរិទ្ធិអស្ចារ្យ មានតែម្ចាស់របស់វាប៉ុណ្ណោះ ដែលមានសមត្ថភាព អាចលើកមកកាន់នឹងដៃ ហើយអាចប្រើប្រាស់វាបាន។ ប៉ុន្តែរឿងដ៏អស្ចារ្យ ត្រូវបានពង្រួមឲ្យនៅត្រឹមតែ ជារឿងកំប្លែងមួយ និងអត់ទ្រាំមិនសរសើរមិនបាន ជាមួយនឹងស្នាដៃ របស់វិស្វករមួយរូបជាតិអាមេរិក រស់នៅក្នុងរដ្ឋកាលីហ្វ័នី (ភាគខាងលិចសហរដ្ឋអាមេរិក)។
វិស្វករអេឡិចត្រូនិកឈ្មោះ អេឡេន ផេន (Allen Pan) បានបង្កើតស្នាដៃនេះ ដែលមានលក្ខណៈជាចលករដែកឆក់ ដាក់ចូលទៅក្នុងស្រោមពីខាងក្រៅ មើលទៅដូចជាញញួរ នៅក្នុងព្រេងកថាពិត។ ចលករដែកឆក់ បានឆក់ជាប់ទៅនឹងដែកទាំងឡាយ [...]