មាស សុខសោភា គាំទ្រឲ្យ អាឡិច នៅកម្ពុជារហូតទៅ
ប្រសិនបើតារាចម្រៀង ឬតារាសម្ដែង ល្បីឈ្មោះក្នុងប្រទេសជាច្រើន ដូចជាមិនខ្វាយខ្វាល់ ឬមិនហ៊ានចេញមុខ ពីបញ្ហាបរិស្ថានជាតិ និងធ្វើមិនដឹងមិនលឺ នៅចំពោះការប៉ងបណ្ដេញ សកម្មជនការពារធនធានធម្មជាតិតំបន់អារ៉ែង លោក អាឡិចហ្សង់ដ្រូ ហ្គន់សាឡេស ដេវិតសិន (Alejandro Gonzalez Davidson) ចេញពីប្រទេសកម្ពុជា ពីសំណាក់រដ្ឋាភិបាលកម្ពុជានោះ ប៉ុន្តែសម្រាប់តារាចម្រៀង កញ្ញា មាស សុខសោភា វិញ បានចេញមុខគាំទ្រលោក អាឡិច និងផ្ដល់ក្ដីសង្ឃឹមថា លោក អាឡិច គួរតែរស់នៅ ក្នុងព្រះរាជាណាចក្រ បានតទៅទៀត។
នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់នាង តារាចម្រៀងបានចុះផ្សាយ រូបថតមួយសន្លឹករបស់នាង ដោយមានអមដោយពាក្យពេជ្រខ្លីៗមួយចំនួន សរសេរជាភាសាអង់គ្លេស ដែលទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ សូមធ្វើការបកប្រែក្រៅផ្លូវការ មានន័យថា៖ «អរគុណ អាឡិច»។ តារាចម្រៀង មាស សុខសោភា ដែលជាសកម្មជនការពារព្រៃឈើម្នាក់ដែររូបនេះ បានសរសេរទៀតថា៖ [...]