Posts by "មនោរម្យ.អាំងហ្វូ"

សម រង្ស៊ី ពន្យល់​ពី​ហេតុផល​ ដែល​មិនខ្វល់ពីបណ្ដឹង​របស់​រដ្ឋាភិបាល ហ៊ុន សែន

សម រង្ស៊ី ពន្យល់​ពី​ហេតុផល​ ដែល​មិនខ្វល់ពីបណ្ដឹង​របស់​រដ្ឋាភិបាល ហ៊ុន សែន

អតីតប្រធានគណបក្សសង្គ្រោះជាតិ និងសព្វថ្ងៃជាប្រធានចលនាសង្គ្រោះជាតិ ដែលកំពុងរស់នៅក្នុងរដ្ឋធានីប៉ារីស ប្រទេសបារាំង បានពន្យល់ពីហេតុផលមួយចំនួន ដែលធ្វើឲ្យលោក មិនបាន«ឈឺក្បាល» ជាមួយនឹងរាល់បណ្ដឹង ដែលរដ្ឋាភិបាលកម្ពុជា មន្ត្រីរដ្ឋាភិបាល ឬលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដាក់ទៅកាន់តុលាការកម្ពុជានោះឡើយ។ ជាពិសេសបណ្ដឹងចុងក្រោយមួយ ដែលរដ្ឋាភិបាលរបស់លោក ហ៊ុន សែន ដាក់ទៅកាន់តុលាការ ចោទលោក ពីបទ«ក្បត់ជាតិ» ថាលោកបានកាត់ខេត្តចំនួន៤ ឲ្យទៅជនជាតិភាគតិចវៀតណាម។

លោកបញ្ជាក់ថា នៅពេលដែលរឿងក្ដី មានជាប់ទាក់ទងនឹងនយោបាយ តុលាការ«អាយ៉ង» របស់ប្រទេសកម្ពុជា តែងរងនូវការរិះគន់ និងការចំអកយ៉ាងខ្លាំងថា រាល់ការចោទប្រកាន់បន្ថែមទៀត ដែលតុលាការលើកឡើង ដើម្បីដាក់បន្ទុកលើរូបលោក ក្លាយជា«ឥតន័យ» និង«អស់សំណើច»។ លោក សម រង្ស៊ី បន្តថា៖ «អ្នកឯងយល់ហើយ ថាហេតុអ្វីបានជាខ្ញុំមិនដែលខ្វល់»។

កាលពី​ព្រឹក​ថ្ងៃ​ទី​២២ ខែមីនា [...]

ទីប្រឹក្សានាយករដ្ឋមន្ត្រីជប៉ុន​សួរ ហ៊ុន សែន ពី​លទ្ធភាព​ចរចា​ជាមួយ សម រង្ស៊ី

ទីប្រឹក្សានាយករដ្ឋមន្ត្រីជប៉ុន​សួរ ហ៊ុន សែន ពី​លទ្ធភាព​ចរចា​ជាមួយ សម រង្ស៊ី

ប្រទេសជប៉ុន ទំនងជាកំពុងដើរតួយ៉ាងសំខាន់មួយ នៅក្នុងវិបត្តិនយោបាយកម្ពុជា។ នៅក្នុងដំណើរទស្សនកិច្ចមួយ មកកាន់កម្ពុជា លោក កង់តារ៉ូ សូនូរ៉ា (Kentaro SONOURA) ទីប្រក្សានាយករដ្ឋមន្ត្រីជប៉ុន បានថ្លែងទៅកាន់រដ្ឋមន្ត្រីការបរទេសកម្ពុជា​ បញ្ជាក់ពីជំហរ​របស់ប្រទេស​ជប៉ុន ដែលចង់ឃើញការបោះឆ្នោតជាតិ ក្នុងប្រទេសកម្ពុជា នាពេលខាងមុខ មានភាពសេរី ត្រឹមត្រូវ និងយុត្តិធម៌។

បន្ទាប់មកទៀត លោក សូនូរ៉ា បានជួបសួរលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុងជំនួបមួយទៀត ពីលទ្ធភាពនៃការចរចា និងសន្ទនា ជាមួយអ្នកនយោបាយ របស់គណបក្សសង្គ្រោះជាតិ បើទោះជាពួកគេទាំងនោះ ត្រូវបានដកសិទ្ធិ មិនឲ្យធ្វើនយោបាយហើយក៏ដោយ។ សំនួរនោះ ត្រូវបានថ្លែងឲ្យដឹង ដោយលោក ស្រ៊ី ថាមរ៉ុង្គ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីកម្ពុជា ទៅកាន់ក្រុមអ្នកសារព័ត៌មាន នៅក្រោយជំនួប ដែលបានប្រព្រឹត្តិទៅ កាលពីរសៀលថ្ងៃទី២៣ ខែមីនាម្សិលម៉ិញ។

លោក ថាមរ៉ុង្គ [...]

ជប៉ុន​បញ្ជាក់​ជំហរ​ចង់​ឲ្យ​ការ​បោះឆ្នោត​នៅ​កម្ពុជា មាន​ភាព​សេរី​និង​យុត្តិធម៌

ជប៉ុន​បញ្ជាក់​ជំហរ​ចង់​ឲ្យ​ការ​បោះឆ្នោត​នៅ​កម្ពុជា មាន​ភាព​សេរី​និង​យុត្តិធម៌

លោក កង់តារ៉ូ សូនូរ៉ា (Kentaro SONOURA) ទីប្រឹក្សារបស់នាយករដ្ឋមន្ត្រីជប៉ុន បានបញ្ជាក់ពីជំហរ របស់ប្រទេសជប៉ុន «ដែលចង់ឃើញការបោះឆ្នោត ក្នុងខែកក្កដាខាងមុខនេះ ជាការបោះឆ្នោត ដែលប្រព្រឹត្តទៅ ដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌»។ នេះ ជាការអះអាង របស់លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា ដែលបានថ្លែងប្រាប់ ក្រុមអ្នកសារព័ត៌មាន នៅក្រោយជំនួប រវាងលោក ប្រាក់ សុខុន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា និងលោក កង់តារ៉ូ សូនូរ៉ា ក្នុងព្រឹកថ្ងៃទី២៣ ខែមីនា។

លោក កង់តារ៉ូ សូនូរ៉ា  កំពុងមានវត្តមាន នៅក្នុងប្រទេសកម្ពុជា ដើម្បីជួបជជែក ពីបញ្ហាមួយចំនួន នៅក្នុងតំបន់ និងពីកិច្ចសហប្រតិបត្តិការទ្វេភាគី ជប៉ុន-កម្ពុជា។ ទីប្រឹក្សានាយករដ្ឋមន្ត្រីជប៉ុន​រូបនេះ ត្រូវជួបពិភាក្សា ជាមួយលោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងមន្ត្រីជាន់ខ្ពស់ នៃរដ្ឋាភិបាលកម្ពុជា ជាច្រើននាក់ នៅក្នុងរយៈពេល [...]

សម រង្ស៊ី សូមឲ្យ ហ៊ុន សែន បើកភ្នែកឲ្យ«ធំទាំងពីរ»

សម រង្ស៊ី សូមឲ្យ ហ៊ុន សែន បើកភ្នែកឲ្យ«ធំទាំងពីរ»

សំនួររបស់លោក ជុន ច័ន្ទបុត្រ អ្នកសារព័ត៌មាន របស់វិទ្យុអាស៊ីសេរី ទទួលបានចម្លើយមកវិញ ពីលោក សម រង្ស៊ី ប្រធានចលនាសង្គ្រោះជាតិ មានលក្ខណៈ​គួរឲ្យភ្ញាក់ផ្អើល។ នោះ គឺមេដឹកនាំប្រឆាំង ដែលជាគូបដិបក្ខនយោបាយ ដ៏ស្រួចស្រាវរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសុំឲ្យលោកនាយករដ្ឋមន្ត្រី បើកភ្នែកឲ្យ«ធំទាំងពីរ» ដើម្បីអ្វីមួយ ដែលលោក សម រង្ស៊ី ពន្យល់ថា ជាការ​«មើលការពិត»។

លោក ជុន ច័ន្ទបុត្រ បានស្រង់សំដីរបស់លោក ហ៊ុន សែន ដែលបានថ្លែង កាលពីប៉ុន្មានថ្ងៃមុន មកសួរអតីតប្រធានគណបក្សប្រឆាំងថា៖ «ការធ្វើនយោបាយរបស់លោក សម រង្ស៊ី មិនកើតទេ ដោយហេតុថា លោកគ្មានចិត្តខន្តីសោះ។ ទន្ទឹមនឹងចង់ជួបចរចា ជាមួយនឹងលោក ហ៊ុន សែន ហ្នឹង ក៏ចាប់ផ្ដើមបញ្ឆេះឲ្យមាន ការធ្វើបាតុកម្ម ដុតទីងមោងអីជាដើម ដែលធ្វើឲ្យលោក ហ៊ុន សែន កាន់តែខឹងទៅ ហើយក៏តាំងចិត្ត លែងជជែកតវ៉ាអី ជាមួយលោក សម រង្ស៊ី ទៀតហើយ។ តើលោកបកស្រាយ តបទៅវិញយ៉ាងម៉េចដែរ?»។

[...]
គណបក្ស កែម ឡី ​ប្តូរ​ឈ្មោះ​ជា គណបក្ស​ខ្មែរ​តែ​មួយ

គណបក្ស កែម ឡី ​ប្តូរ​ឈ្មោះ​ជា គណបក្ស​ខ្មែរ​តែ​មួយ

ពាក្យសុំចុះបញ្ជីគណបក្សនយោបាយ ដែលចុះហត្ថលេខា ដោយលោក កែម រិទ្ធិសិត ក្នុងឋានៈជាប្រធានគណបក្ស បានដាក់ចូលទៅកាន់ក្រសួងមហាផ្ទៃ កាលពីម្សិលម៉ិញ ដើម្បីសុំបង្កើតគណបក្សថ្មីមួយ ឈ្មោះ គណបក្សខ្មែរតែមួយ។ ពាក្យសុំចុះបញ្ជីនោះ ត្រូវបាននាយក​ដ្ឋាន​កិច្ចការ​សមាគម​ និង​គណបក្ស​នយោបាយ​ នៃក្រសួងមហាផ្ទៃ បោះត្រាទទួល​យក​រួច​ហើយ។

ពាក្យសុំចុះបញ្ជីនេះ ត្រូវបានស្ថាបនិកគណបក្សថ្មី ដែលគេស្គាល់ថា ជាប្អូនប្រុសលោក កែម ឡី ធ្វើឡើងជាលើកទីពីរ បន្ទាប់ពីការសុំចុះបញ្ជីលើកមុន ដោយដាក់ឈ្មោះ និងរូបសញ្ញាគណបក្ស តាមឈ្មោះ និងរូបលោក កែម ឡី មិនទទួលបានការស្វាគមន៍ ពីក្រសួងមហាផ្ទៃ ដោយតម្រូវឲ្យស្ថាបនិកគណបក្ស ត្រូវមើលច្បាប់ស្ដីពីគណបក្សនយោបាយ ត្រង់មាត្រាទី១១។

តាមមាត្រានោះ នៃច្បាប់ថ្មី ដែលទើបត្រូវបានធ្វើវិសោធនកម្ម ដោយរដ្ឋសភាគណបក្សប្រជាជនកម្ពុជា បានកំណត់មិនឲ្យគណបក្សនយោបាយ ដាក់ឈ្មោះ និងដាក់រូបសញ្ញា តាមឈ្មោះ [...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...