Posts by "មនោរម្យ.អាំងហ្វូ"

ក្រុមអ៊ីតាលី ណាប៉ូលី លត់គូប្រកួត ១៧-០ ក្នុងជំនួបមិត្តភាព

ក្រុមអ៊ីតាលី ណាប៉ូលី លត់គូប្រកួត ១៧-០ ក្នុងជំនួបមិត្តភាព

រកគ្រាប់បាល់បាន ដូចទទួលគ្រាប់ភ្លៀង! ក្រុមអាជីព ណាប៉ូលី (Napoli) ដែលជាប់លេខរៀងទី៣ នៅក្នុងចំណាត់ជើងឯកបូកពិន្ទុ កាលពីរដូវកាលកន្លងទៅ បានលត់ក្រុមក្រៅអាជីព ឈ្មោះ «Bassa Anaunia» ដោយពិន្ទុ១៧ ទល់នឹងសូន្យ នៅក្នុងជំនួបជាមិត្តភាពមួយ កាលពីយប់ថ្ងៃពុធ។

ពីក្នុងចំណោមគ្រាប់បាល់ទាំង១៧ ក្រុមណាប៉ូលី ហាក់ដូចជាចែកគ្នាទាត់បញ្ចូលទី សឹងតែគ្រប់គ្នា។ តែកីឡាករដែលរកបានគ្រាប់បាល់ច្រើនជាងគេ គឺកីឡាករជាតិប៊ែលហ្សិក ឈ្មោះ «Dries Mertens» ដែលរកបាន៦គ្រាប់ គ្រាន់តែនៅក្នុង ពាក់កណ្ដាលម៉ោងដំបូង ប៉ុណ្ណោះ។

យន្ដហោះ​រៀប​ងើប​ខ្លួន​ក្បែ​ឆ្នេរ បាញ់​ខ្យល់​ចំ​ស្ត្រី​ម្នាក់​ស្លាប់

យន្ដហោះ​រៀប​ងើប​ខ្លួន​ក្បែ​ឆ្នេរ បាញ់​ខ្យល់​ចំ​ស្ត្រី​ម្នាក់​ស្លាប់

ស្ត្រីរងគ្រោះ ដែលបានមកធ្វើវិសមកាល នៅលើកោះមួយនេះ បានស្ថិតនៅជាប់ ជាមួយរបងព្រលានយន្ដហោះ ដែលមានទីតាំងនៅក្បែរឆ្នេរខ្សាច់ មានពោរពេញដោយមនុស្ស។ ប៉ុន្តែនៅពេលយន្ដហោះបានតម្លើងកម្លាំងម៉ាស៊ីនប្រតិកម្ម ដើម្បីរុញតួយន្ដហោះ ឲ្យហោះងើបខ្លួនពីដី ស្ត្រីវ័យ៥៧ឆ្នាំ ទំនងជាបានទទួលខ្យល់ ដែលបាញ់ចេញពីម៉ាស៊ីនប្រតិកម្ម យ៉ាងពេញកម្លាំងតែម្ដង (វីដេអូបង្ហាញជូនខាងក្រោម)។

ជាការពិតហើយ ការសាងសង់ព្រលានយន្ដហោះ នៅក្បែរឆ្នេរ របស់កោះ «Sint Maarten» ជាផ្នែកមួយ នៃការទាក់ទាញទេសចរណ៍របស់ខ្លួន ហើយគេឧស្សាហ៍ឃើញរូបថត ឬវីដេអូជាច្រើន ស្ដីពីការហោះចុះ ឬការហោះឡើង នៃយន្ដហោះ ដែលស្ថិតនៅយ៉ាងប្រកៀក ពីលើក្បាលអ្នកទេសចរណ៍។ អ្នកទេសចរណ៍ខ្លះទៀត ថែមទាំងបានឆក់ឱកាស រករឿងសប្បាយ ដោយយកខ្លួន ទៅដាក់ឲ្យចំពីក្រោយកម្លាំងខ្យល់ ដែលបាញ់ចេញ​ដោយម៉ាស៊ីនប្រតិកម្ម​យន្ដហោះ​នោះទៀត។

មេធាវី​សុំ​ឲ្យ គឹម សុខ ​នៅ​ក្រៅ​ឃុំ ខណៈ​ត្រូវ​​ជំម្រះក្ដី​​នៅ​ចុង​ខែ​នេះ

មេធាវី​សុំ​ឲ្យ គឹម សុខ ​នៅ​ក្រៅ​ឃុំ ខណៈ​ត្រូវ​​ជំម្រះក្ដី​​នៅ​ចុង​ខែ​នេះ

សវនាការជំនុំជម្រះក្ដី លើករណីលោក គឹម សុខ អ្នកវិភាគបញ្ហាសង្គម ក្រោមបណ្ដឹងរបស់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី - ប្រធានគណបក្សប្រជាជនកម្ពុជា ពីបទ«ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជា​អាទិ៍​ និង​ បទ​បរិហារកេរ្តិ៍​ជា​សាធារណៈ» នឹងត្រូវសាលាដំបូងរាជធានីភ្នំពេញ បើកធ្វើនៅថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ២០១៧នេះ វេលាម៉ោង១៤រសៀល។ នេះ បើតាមលិខិតមួយ ចុះថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៧ របស់លោក សៀង សុខ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានី ដែលបានអញ្ជើញលោក ជូង ជូងី ដែលជាមេធាវីការពារក្ដី ឲ្យលោក គឹម សុខ។

ការប្រកាសបើកសវនាការនេះ បានធ្វើឡើងមុនប៉ុន្មានថ្ងៃ ពី​ពាក្យសុំ​មួយ​របស់លោកមេធាវី ជូង ជូងី ដែលដាក់ទៅ​សាលាដំបូង នៅថ្ងៃទី១៣ ខែកក្កដានេះ ស្នើឲ្យកូនក្ដីរបស់លោក​ បាននៅក្រៅឃុំ​ជាបណ្ដោះអាសន្ន។

លោកមេធាវី បានសរសេរនៅក្នុងលិខិតនោះថា មកដល់ពេលនេះ ការស៊ើបអង្កេត ត្រូវបានបំពេញចប់សព្វគ្រប់អស់ហើយ ហើយសំណុំរឿង [...]

ដីកា​ចៅក្រម​បង្គាប់​ឲ្យ​ឃុំខ្លួន ហេង លក្ខិណា «មាន​បញ្ហា»!

ដីកា​ចៅក្រម​បង្គាប់​ឲ្យ​ឃុំខ្លួន ហេង លក្ខិណា «មាន​បញ្ហា»!

តើលោក វ៉ាន់ សែនវិសុទ្ធ ចៅក្រុមស៊ើបសួរ របស់សាលាដំបូងរាជធានីភ្នំពេញ មានភាពប្រញាប់​ប្រញាល ក្នុងការសម្រេច ឲ្យដាក់ឃុំពលរដ្ឋម្នាក់ នៅក្នុងពន្ធនាគារ ដល់កម្រិតណាទៅ រហូតដល់ថ្នាក់ មិនត្រួតពិនិត្យឲ្យច្បាស់ ពីដីកាសម្រេច ដែលសរសេេរ និងចុះហត្ថលេខាដោយខ្លួនឯង យ៉ាងដូច្នេះ? គេបន្តឆ្ងល់ទៀតថា តើចៅក្រមស៊ើបសួរមួយទាំងមូល បានអនុវត្តតួនាទីរបស់ខ្លួន ក្នុងការស៊ើបសួរ ឬស៊ើបអង្កេតឬទេ មុននឹងសម្រេចយកពលរដ្ឋ ទៅដាក់ឃុំ?

ចម្ងល់ខាងលើ​បានផ្ទុះឡើង ចំពោះអ្នកដឹងពីច្បាប់ទម្លាប់មួយចំនួន នៅពេលដែលគេ​បាន​អាន​ដីកា បង្គាប់ឲ្យឃុំខ្លួន របស់ចៅក្រមស៊ើបសួរខាងលើ ចុះថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧ ដែលបានសរសេរខុស (ឬមិនឆ្លុះបញ្ចាំង ពីការស៊ើបសួរត្រឹមត្រូវ) នៅត្រង់កន្លែងកើតហេតុ។ ក្នុងដីកានោះ (ដាក់ជូនអានទាំងស្រុង នៅខាងក្រោម) លោកចៅក្រម ដែលហៅខ្លួនឯងថា «យើង វ៉ាន់ សែនវិសុទ្ធ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ» [...]

សម រង្ស៊ី៖ «ខ្ញុំ​នឹង​ត្រឡប់​ទៅ​កម្ពុជា​វិញ ក្នុង​ឆ្នាំ​២០១៨»

សម រង្ស៊ី៖ «ខ្ញុំ​នឹង​ត្រឡប់​ទៅ​កម្ពុជា​វិញ ក្នុង​ឆ្នាំ​២០១៨»

«ខ្ញុំនឹងត្រឡប់ ទៅប្រទេសកម្ពុជាវិញ នៅឆ្នាំ២០១៨ខាងមុខ។ លោក ហ៊ុន សែន មិនមែនអមតៈទេ។ (I will return to Cambodia in 2018. Hun Sen is not eternal)» នេះ ជាសារដ៏ខ្លី របស់អតីតប្រធានគណបក្សសង្គ្រោះជាតិ នៅលើទំព័រទ្វីសធើរ (Twitter) ផ្លូវការ​របស់លោក ដែលបានសរសេរបង្ហោះ នៅមុននេះបន្តិច ដើម្បីដាក់បញ្ចប់ នូវការសង្ស័យទាំងឡាយ ដែលបានលើកឡើង ពីលទ្ធភាព នៃការវិលត្រឡប់ចូលមាតុប្រទេស ដែលពោរពេញដោយមន្ទិល របស់លោក។

ពោរពេញដោយមន្ទិល ដោយហេតុថា ទិដ្ឋភាពនយោបាយចុងក្រោយបង្អស់នេះ បានបង្ហាញថា លោក សម រង្ស៊ី ទំនងត្រូវបានកម្ចាត់ចេញ សឹងតែជាស្ថាពរ ពីឆាកនយោបាយខ្មែរ ក្រោមការធ្វើវិសោធនកម្ម ដល់ពីរដងផ្ទួនៗ ទៅលើច្បាប់ស្ដីពីគណបក្សនយោបាយ ដែលកើតចេញពីបញ្ជា របស់លោក ហ៊ុន សែន គូបដិបក្ខនយោបាយ ដ៏ស្រួចស្រាវរបស់លោក។

មិនមែនត្រឹមតែការកែច្បាប់ខាងលើនេះទេ តែលោក ហ៊ុន សែន នាយករដ្ឋមន្ត្រី - ប្រធានគណបក្សប្រជាជនកម្ពុជា [...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...