Posts by "មនោរម្យ.អាំងហ្វូ"

កែវ រ៉េមី ថា​ការ​ថ្លែង​វាយ​ក្បាល​នឹង​«គល់​ឫស្សី» ជា​ការ​អប់រំ

កែវ រ៉េមី ថា​ការ​ថ្លែង​វាយ​ក្បាល​នឹង​«គល់​ឫស្សី» ជា​ការ​អប់រំ

លោក កែវ រ៉េមី ប្រធានគណៈកម្មកាធិការសិទ្ធិមនុស្សកម្ពុជា បានចេញមុខនៅថ្ងៃទី០៨ ខែសីហា ឆ្នាំ​២០១៧​នេះ​ ការពារ​លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ចំពោះ​ការលើកឡើងរបស់រដ្ឋមន្ត្រីរូបនេះ កាលពីសប្តាហ៍មុន ដែលថានឹងវាយក្បាលបាតុករ ដែលតវ៉ាចំពោះ លទ្ធផលនៃការបោះឆ្នោត ឆ្នាំ២០១៨ ដោយ«គល់ឫស្សី»។ លោក កែវ រ៉េមី ​បានអះអាងថា ការថ្លែងរបស់លោក វង សូត មិនមែនជាការគំរាមនោះទេ ប៉ុន្តែជាការអប់រំតាមច្បាប់ប៉ុណ្ណោះ។

ការថ្លែងការពាររបស់អតីតមន្ត្រីចុះចូល ដែលទទួលតំណែង ជាប្រធានគណៈកម្មាធិការសិទ្ធិមុំនុស្សរូបនេះ បានធ្វើឡើងទៅកាន់​ក្រុមអ្នកសារព័ត៌មាន ក្នុងអាគារ​របស់​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នៅព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៧នេះ បន្ទាប់ពីលោកទទួលជួបអ្នកស្រី រ៉ូណា ស្មីត (Rhona Smith) អ្នករាយការណ៍ពិសេស របស់អង្គការសហប្រជាជាតិ ទទួលបន្ទុកផ្នែកសិទ្ធិមនុស្ស ដែលបាន និងកំពុងបំពេញទស្សនកិច្ច [...]

សម រង្ស៊ី៖ «ហ៊ុន សែន ជា​ជន​ក្បត់​ជាតិ​ផង និង​ជា​ឃាតករ​ផង»

សម រង្ស៊ី៖ «ហ៊ុន សែន ជា​ជន​ក្បត់​ជាតិ​ផង និង​ជា​ឃាតករ​ផង»

លោក សម រង្ស៊ី មេដឹកនាំប្រឆាំង បានបន្តទំព័រប្រវត្តិសាស្ត្ររបស់លោក ដោយវេលានេះនិយាយដោយត្រង់ៗ និងចំៗ ទៅរកប្រវត្តិរបស់លោក ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលកំពុងកាន់តំណែង ជានាយករដ្ឋមន្ត្រី តាំងពី៣ទសវត្សន៍មកហើយ នៅក្នុងប្រទេសកម្ពុជា។ អតីតប្រធានគណបក្សសង្គ្រោះជាតិរូបនេះ បានពន្យល់ថា លោក ហ៊ុន សែន ជា«ជនក្បត់ជាតិ»ផង និងជា«ឃាតករ»​ផង បើគេត្រឡប់ ទៅមើលការដឹកនាំរបស់បុរសខ្លាំងកម្ពុជា ចាប់តាំងពីបានកាន់អំណាច នៅក្រោយឆ្នាំ១៩៧៩នោះមក។

លោក សម រង្ស៊ី គូបដិបក្ខនយោបាយ ដ៏មានសក្តានុពល របស់លោក ហ៊ុន សែន បានសរសេរថា លោក ហ៊ុន សែន ដែលបានចាប់កំណើត ក្នុងឆ្នាំ១៩៥២ និងមានឈ្មោះដើម ហ៊ុន ណាល់ បានឡើងកាន់តំណែងជាប្រធាន នៃគណបក្សប្រជាជនកម្ពុជា ចាប់តាំងពីឆ្នាំ ២០១៥ ខណៈនៅឆ្នាំ ១៩៩១ អតីតគណបក្សកុម្មុយនីស​មួយនេះ បានត្រឡប់មកប្រើឈ្មោះដើម របស់ខ្លួនឡើងវិញ ដូចឈ្មោះ «គណបក្សប្រជាជនបដិវត្តកម្ពុជា» កាលពីឆ្នាំ ១៩៥១ [...]

គេហទំព័រ​ក្រសួង​ទេសចរណ៍​រង​ការ​ប្លន់ ដើម្បី​​លក់​ថ្នាំ​ VIAGRA

គេហទំព័រ​ក្រសួង​ទេសចរណ៍​រង​ការ​ប្លន់ ដើម្បី​​លក់​ថ្នាំ​ VIAGRA

មកដល់ថ្ងៃនេះ គេហទំព័រ «tourismcambodia.org» របស់ក្រសួងទេសចរណ៍កម្ពុជា មិនទាន់មានសកម្មភាព ត្រឡប់មករកភាពប្រក្រតី បាននៅឡើយ។ គេមិនអាចចូល​ទៅបើក ឬចូលទៅពិគ្រោះគេហទំព័រនេះបានទេ នៅនាទីនេះ។

ប៉ុន្តែទិន្នន័យថតទុក របស់គេហទំព័ររុករកល្បីៗ ដូចយ៉ាង «Google.com» «Yahoo.com» និង «Bing.com» ជាដើម បានបញ្ជាក់ថា គេហទំព័ររបស់ក្រសួងទេសចរណ៍មួយនេះ បានរងគ្រោះនឹងការវាយប្រហារ តាមបច្ចេកវិទ្យា (ហៅជាភាសាអង់គ្លេស Hack) ដើម្បីយកទៅបង្ហោះសារ លក់ថ្នាំ«Viagra» ដែលគេស្គាល់ថា ជាថ្នាំភ្ញោចតណ្ហា នៅក្នុងការរួមភេទ។

លទ្ធផលថតទុកទាំងនោះ បានបង្ហាញពីរូបសញ្ញា របស់ក្រសួងទេសចរណ៍កម្ពុជា និងអក្សរ «Kingdom Of Wonder» ជាមួយនឹង²បញ្ជីលក់ថ្នាំវីយ៉ាហ្គ្រា» នៅទូទាំងពិភពលោក សម្រាប់ច្រើនប្រទេស ដូចជានៅប្រទេសកាណាដា ឥណ្ឌា ឬនៅប្រទេសអាហ្វ្រិកខាងត្បូង។ សារផ្សព្វផ្សាយនោះ មានសរសេរថែមទៀតថា ”សិទ្ធិឯកជនផ្ដាច់មុខ” និង [...]

ឌុយតែតេ វាយ​តម្លៃ គីម ជុងអ៊ុន ថា​«រឹង​ក្បាល»

ឌុយតែតេ វាយ​តម្លៃ គីម ជុងអ៊ុន ថា​«រឹង​ក្បាល»

ក្នុងលើកនេះ ភាសាមិនសំចៃមាត់ របស់ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីចូ ឌុយតែរតេ (Rodrigo Duterte) ត្រូវបានធ្វើឡើង សំដៅទៅមេដឹកនាំវ័យក្មេង កូរ៉េខាងជើង លោក គីម ជុងអ៊ុន (Kim Jong-Un) ដោយផ្ទាល់តែម្ដង នៅតែប៉ុន្មានម៉ោង មុនកិច្ចជំនួបតំបន់ ដែលត្រូវរៀបចំធ្វើ នៅក្នុងសប្ដាហ៍នេះ ក្នុងរដ្ឋធានី ម៉ានីល ប្រទេសហ្វីលីពីន ជាមួយនឹងវត្តមានចូលរួម របស់រដ្ឋមន្ត្រីការបរទេស នៃប្រទេស​កូរ៉េខាងជើង​នោះផង។

«មនុស្សចំកួតមួយនេះ!»

លោក រ៉ូឌ្រីចូ ឌុយតែរតេ បានថ្លែងឡើង នៅតាមកញ្ចក់ទូរទស្សន៍ជាតិហ្វីលីពីនថា៖ «មនុស្សចំកួតមួយនេះ វាកំពុងប្រឡែងលេង ជាមួយល្បែង​ដ៏គ្រោះថ្នាក់ ហើយអ្នកឯងកុំទុកចិត្ត មនុស្សដែលមានមុខដូចវា។ មុខមូលកំប្លង់ៗ ដែលមើលទៅ ដូចជាគួរឲ្យស្រឡាញ់​ណាស់។»។

បុរសខ្លាំងហ្វីលីពីន បានបន្តទៀតថា៖ «ភាពរឹងក្បាល របស់អាកូនមីសំផឹង បើសិនជាវាប្រពឹត្តិកំហុសអ្វីមួយ [...]

មូលប្បទានប័ត្រ​២២២​លាន​អ៊ឺរ៉ូ  ក្នុង​ការ​ផ្ទេរ​កីឡាករ ណីម៉ា

មូលប្បទានប័ត្រ​២២២​លាន​អ៊ឺរ៉ូ ក្នុង​ការ​ផ្ទេរ​កីឡាករ ណីម៉ា

មូលប្បទានប័ត្រក្នុងទំហំទឹកប្រាក់ ដ៏មហាសាល «២២២លានអ៊ឺរ៉ូ» ត្រូវបានកីឡាករអន្តរជាតិ ណីម៉ា (Neymar) មកពីប្រទេសប្រេស៊ីល អមដំណើរដោយមេធាវីរបស់កីឡាករ ប្រគល់ដោយផ្ទាល់ដៃ ទៅឲ្យប្រធានក្រុមបាល់ទាត់ បាសឺឡូន (FC Barcelone) កាលពីរសៀលថ្ងៃព្រហស្បត្តិ៍ ដើម្បីជាសំណងរំលោះកិច្ចសន្យារបស់ខ្លួន ដែលបានចុះហត្ថលេខាកាលពីឆ្នាំ២០១៣ និងបន្តជាថ្មី នៅឆ្នាំ២០១៦។

ឯកត្តកម្មមិនដែលធ្លាប់មាន

ទឹកប្រាក់ដ៏សម្បើមនេះ ជាថវិកា​​របស់ក្រុមបាល់ទាត់ ប៉ារីស សាំងហ្សែរម៉ាំង (Paris Saint germain - ប្រទេសបារាំង) ដែលចំណាយក្នុងនាមកីឡាករ ណីម៉ា ដើម្បីផ្ទេរយកកីឡាករលំដាប់ពិភពលោករូបនេះ មកទាត់នៅក្នុងក្រុមរបស់ខ្លួន សម្រាប់កិច្ចសន្យារយៈពេល៥ឆ្នាំ ដែលបានចុះហត្ថលេខា កាលពីយប់​ថ្ងៃព្រហស្បត្តិ ម្សិលម្ង៉ៃ។ ទឹកប្រាក់ ២២២លានអ៊ឺរ៉ូនេះ ជាទំហំទឹកប្រាក់​មិនដែលធ្លាប់មាន នៅក្នុងប្រវត្តិនៃការផ្ទេរកីឡាករបាល់ទាត់ [...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...