
ចេញហើយ! ក្រុមប្រកួតជម្រុះទាំង៨ សម្រាប់ «Champions League» ឆ្នាំ២០១៧-២០១៨
គួរឲ្យកត់សម្គាល់ដែរ ថាក្រុមបាល់ទាត់យក្សមួយចំនួន នឹងត្រូវជួបគ្នានៅក្នុងវគ្គជម្រុះនេះ ដូចយ៉ាង ក្រុម «Benfica (ព័រទុយហ្គាល់)» ជួបក្រុម «Manchester Utd (អង់គ្លេស)» ក្នុងពូល «A», ក្រុម «Bayern Munich (អាល្លឺម៉ង់)» ជួបក្រុម «Paris Saint-Germain (បារាំង)» ក្នុងពូល «B», ក្រុម «Chelsea (អង់គ្លេស)» ជួបក្រុម «Atlético Madrid (អេស្ប៉ាញ)» ក្នុងពូល «C», ក្រុម «Juventus (អ៊ីតាលី)» ជួបក្រុម «FC Barcelone (អេស្ប៉ាញ)» ក្នុងពូល «D», ក្រុម «Real Madrid (អេស្ប៉ាញ)» ជួបក្រុម «Borussia Dortmund (អាល្លឺម៉ង់)» ក្នុងពូល «H» ជាដើម។
ការប្រកួតជម្រុះ សម្រាប់ជុំទីមួយ នឹងចាប់ផ្ដើមពីដើមខែកញ្ញាខាងមុខនេះទៅ (ថ្ងៃ និងម៉ោងពេលប្រកួត នឹងត្រូវកំណត់តាមក្រោយ) តាមប្រព័ន្ធប្រកួត«ទៅ» និងប្រកួត«ត្រឡប់» រវាងក្រុមបាល់ទាត់ទាំងអស់ នៅក្នុងពូលនីមួយៗ។ ហើយក្រុមបាល់ទាត់ពីរ ដែលបានឈ្នះ ឡើងទៅដល់វគ្គផ្ដាច់ព្រ័ត្រ [...]