Posts by "មនោរម្យ.អាំងហ្វូ"

សាលា​ដំបូង​ចោទ​ កឹម សុខា ជា​ផ្លូវ​ការ​ពី​បទ​«សន្ទិដ្ឋិ​ភាព​ជា​មួយ​បរទេស»

សាលា​ដំបូង​ចោទ​ កឹម សុខា ជា​ផ្លូវ​ការ​ពី​បទ​«សន្ទិដ្ឋិ​ភាព​ជា​មួយ​បរទេស»

ជាមួយនឹងបទ «សន្ទិដ្ឋិភាពជាមួយបរទេស» នេះ ប្រសិនជាតុលាការរងឃើញថា លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ពិតជាបានប្រព្រឹត្តិ​កំហុសមែននោះ លោកអាចនឹងរងការផ្តន្ទាទោស ឲ្យជាប់ពន្ធនាគារ ពី១៥ ទៅ៣០ឆ្នាំ។

លោក កឹម សុខា ប្រធានគណបក្សប្រឆាំងធំ តែមួយគត់នៅកម្ពុជា ត្រូវបានកងកម្លាំងនគរបាល ចូលទៅចាប់ខ្លួន នៅវេលាម៉ោង ០០ និង៣៥នាទី យប់​រំលង​អាធ្រាត ឈានចូលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧ ដល់ក្នុងគេហដ្ឋានរបស់លោក ដែលស្ថិតនៅក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ។ មេដឹកនាំបក្សប្រឆាំងរូបនេះ ត្រូវបានបញ្ជូនទៅឃុំខ្លួន មកទល់នឹងពេលនេះ នៅឯពន្ធនាគារត្រពាំងផ្លុង ក្នុងខេត្តត្បូងឃ្មុំ ជិតព្រំដែនខ្មែរ-យួន។

«បទល្មើសជាក់ស្ដែង» បើតាមអយ្យការអមសាលាដំបូង...

សេចក្ដីថ្លែងការណ៍ ចេញផ្សាយក្នុងថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៧ របស់អ្នកនាំពាក្យអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ [...]

ហ៊ុន សែន ព្រមាន​អាមេរិក កុំ​ការពារ​«អាយ៉ង»

ហ៊ុន សែន ព្រមាន​អាមេរិក កុំ​ការពារ​«អាយ៉ង»

«អ្នកដែលបានធ្វើសេចក្ដីថ្លែងការណ៍ ដើម្បីការពារនូវជននេះ គឺវាគ្រាន់តែជាការការពារ អាយ៉ងរបស់ខ្លួន ឲ្យរួចផុតពីការចោទប្រកាន់ តែប៉ុណ្ណោះ» លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី - ប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងខ្លាំងៗយ៉ាងដូច្នេះ សំដៅទៅសហរដ្ឋអាមេរិក ដែលលោកចាត់ទុកថា បាននៅពីក្រោយលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ដើម្បីធ្វើគម្រោងការមួយ ដែលបុរសខ្លាំងកម្ពុជា អះអាងថា ជាគម្រោងការដើម្បីបំផ្លិចបំផ្លាញកម្ពុជា។

កាលពីល្ងាច​ម្សិលម៉ិញ សហរដ្ឋអាមេរិក តាមរយៈសម្លេង របស់អ្នកនាំពាក្យក្រសួងការបរទេស អ្នកស្រី «Heather Nauert» បានចេញសេចក្ដីថ្លែងការណ៍ សំដែងការព្រួយបារម្ភជាពន់ពេក នៅចំពោះការចាប់ខ្លួន លោក កឹម សុខា មេដឹកនាំគណបក្សប្រឆាំងធំជាងគេ នៅកម្ពុជា ដោយត្រូវបានធ្វើឡើង នៅយប់រំលងអាធ្រាត ចូលមកព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧។ អ្នកស្រីបានហៅការចាប់ខ្លួននោះ ទំនងជាធ្វើឡើង នៅក្រោមហេតុផលនយោបាយ។ 

[...]

​សហភាព​អឺរ៉ុប​៖ ការ​ចាប់​ខ្លួន កឹម សុខា បញ្ជាក់​ពី​កំណើន​ស្ថានភាព​នយោបាយ​ដ៏​គ្រោះថ្នាក់​

​សហភាព​អឺរ៉ុប​៖ ការ​ចាប់​ខ្លួន កឹម សុខា បញ្ជាក់​ពី​កំណើន​ស្ថានភាព​នយោបាយ​ដ៏​គ្រោះថ្នាក់​

ទន្ទឹមគ្នានឹងប្រតិកម្មនានា ដែលកំពុងធ្លាក់ចុះជាបន្តបន្ទាប់ ប្រៀបបាននឹងគ្រាប់ភ្លៀងនោះ សហភាពអ៊ឺរ៉ុប ដែលជាស្ថាប័នបណ្ដុំប្រទេសចំនួន២៨ នៅក្នុងទ្វីបអ៊ឺរ៉ុប ក៏បានចេញសេចក្ដីថ្លែងការណ៍មួយ កាលពីល្ងាចថ្ងៃទី៣ ខែកញ្ញ ឆ្នាំ២០១៧នេះ ជុំវិញករណីចាប់ខ្លួនប្រធានគណបក្សប្រឆាំង លោក កឹម សុខា ដោយអាជ្ញាធររដ្ឋាភិបាលកម្ពុជានោះដែរ។

ប្រសិនជាប្រទេស ដែលមានទំនាក់ទំនង ប្រទេសនិងប្រទេស ជាមួយកម្ពុជា បានបង្ហាញជំហរបែបការទូត ជាមួយរដ្ឋាភិបាលលោក ហ៊ុន សែន នោះ តែសម្រាប់សហភាពអ៊ឺរ៉ុប ដែលជាម្ចាស់ជំនួយ និងជាលំហរ​​ទិសដៅ​នាំ​ចេញ​ធំជាង​គេ សម្រាប់ប្រទេសកម្ពុជានោះ មិនសូវជាប្រើប្រាស់ភាសាការទូតប៉ុន្មានទេ។

ដូចក្នុង​

អានពិស្ដារ
RFA និង VOA អស់​អង់តែន​​រលក​ធាតុអាកាស​ផ្សាយ​បន្ត នៅ​កម្ពុជា

RFA និង VOA អស់​អង់តែន​​រលក​ធាតុអាកាស​ផ្សាយ​បន្ត នៅ​កម្ពុជា

វិទ្យុអាស៊ីសេរី (RFA) និងវិទ្យុសម្លេងសហរដ្ឋអាមេរិក (VOA) នឹងមិនមានរលកធាតុអាកាស FM ផ្សាយបន្ត នៅក្នុងប្រទេសកម្ពុជាទៀតទេ បន្ទាប់ពីបម្រាមចុងក្រោយបង្អស់ចំនួនពីរច្បាប់ ត្រូវបានក្រសួងព័ត៌មាន ផ្ញើរទៅកាន់ម្ចាស់ស្ថានីយ៍វិទ្យុទាំងពីរ គឺវិទ្យុមណ្ឌលព័ត៌មានស្ត្រីកម្ពុជា ១០២ Mhz និងវិទ្យុសំបុកឃ្មុំ សង្គមប្រជាធិបតេយ្យ ១០៥ MHz។

នៅក្នុងលិខិតហាមពីរសន្លឹក ដាច់ដោយឡែកពីគ្នា ដែលចុះហត្ថលេខាក្នុងថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧នេះ ដោយលោករដ្ឋមន្ត្រី ខៀវ កាញារីទ្ធ ក្រសួងព័ត៌មាន​បានពន្យល់ពីហេតុផល មិនឲ្យ​វិទ្យុទាំងនេះ ផ្សាយព័ត៌មានបន្ត ពី​វិទ្យុបរទេស​ទាំងពីរថា គឺដោយ​សារ​ក្រសួង​រក​ឃើញថា វិទ្យុអាស៊ីសេរី និងវិទ្យុវីអូអេ ពុំទាន់បានចុះ​បញ្ជី​ ការិយាល័យតំណាង​ស្របច្បាប់ ​នៅក្រសួង​ព័ត៌មាន។

លិខិតនោះបានបញ្ជាក់ថា ដើម្បីចៀសវាងការប្រព្រឹត្តិផ្ទុយពី «គោលការណ៍ច្បាប់» ក្រសួងព័ត៌មានតម្រូវ ឲ្យម្ចាស់ស្ថានីយ៍ [...]

សម រង្ស៊ី ចេញ​មុខ​ការពារ កឹម សុខា ដោយ​លើក​ពី​«លេស»​រដ្ឋាភិបាល

សម រង្ស៊ី ចេញ​មុខ​ការពារ កឹម សុខា ដោយ​លើក​ពី​«លេស»​រដ្ឋាភិបាល

អតីតប្រធានគណបក្ស​សង្គ្រោះជាតិ លោក សម រង្ស៊ី បានចេញមុខមកការពារលោក កឹម សុខា ប្រធានសព្វថ្ងៃ របស់គណបក្សសង្គ្រោះជាតិ ដែលត្រូវបានអាជ្ញាធររដ្ឋាភិបាលលោក ហ៊ុន សែន ចាប់ខ្លួន កាលពីយប់រំលងអាធ្រាត ឈានចូលមកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧នេះ ក្រោមការប្រកាន់ ពីបទ«ក្បត់ជាតិ និងឃុបឃិត ជាមួយបរទេស»។

សម្រាប់ មេដឹកនាំប្រឆាំង ដែលកំពុងរស់នៅនិរទេសខ្លួន ក្នុងប្រទេសបារាំងរូបនេះ បានហៅការចោទប្រកាន់ ពីសំណាក់រដ្ឋាភិបាលលោក ហ៊ុន សែន ដោយយោងលើវីដេអូ នៃការថ្លែងជាសាធារណៈ របស់លោក កឹម សុខា ទៅកាន់អ្នកគាំទ្រ នៅក្នុងប្រទេសអូស្ត្រាលី កាលពីចុងឆ្នាំ២០១៣នោះ គ្រាន់តែជា«លេស» ដើម្បីកម្ចាត់ក្បាលម៉ាស៊ីនដឹកនាំ របស់គណបក្សសង្គ្រោះជាតិ នៅមុនការបោះឆ្នោតជាតិ មកដល់ប៉ុណ្ណោះ។

លោក សម រង្ស៊ី បានសរសេរ នៅលើទំព័រហ្វេសប៊ុករបស់លោកថា៖ «ខ្ញុំបានស្គាល់លោក កឹម សុខា ហើយបានតាមដានសកម្មភាពនយោបាយរបស់លោក អស់រយៈពេល ២៥ ឆ្នាំមកហើយ។ [...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...