Posts by "មនោរម្យ.អាំងហ្វូ"

CIA និង​ចារកម្ម​អាមេរិក​១៦​ស្ថាប័ន​ចាត់ ហ៊ុន សែន ជា​មេដឹកនាំ​បង្ក​ការ​គម្រាម​កំហែង​តំបន់

CIA និង​ចារកម្ម​អាមេរិក​១៦​ស្ថាប័ន​ចាត់ ហ៊ុន សែន ជា​មេដឹកនាំ​បង្ក​ការ​គម្រាម​កំហែង​តំបន់

របាយការណ៍កម្រាស ២៨ទំព័រ ដែលចេញផ្សាយកាលពីថ្ងៃទី១៣ ខែកុម្ភៈ ដោយសហព័ន្ធចារកម្មជាតិ (National Intelligence) របស់សហរដ្ឋអាមេរិក បានចាត់ទុកលោក ហ៊ុន សែន នាយករដ្ឋមន្ត្រី ទៅក្នុងបញ្ជីនៃក្រុមមេដឹកនាំ ដែល«បង្កការគម្រាមកំហែងតំបន់» និងបានសរសេរពន្យល់ ដោយសង្ខេបថា បុរសខ្លាំងកម្ពុជា នឹងធ្វើអ្វីៗគ្រប់បែបយ៉ាងទាំងអស់ ដើម្បីធានានូវការបន្តកាន់អំណាច ដ៏យូរអង្វែងរបស់លោក និងក្រុមគ្រួសាររបស់លោកទៅមុខទៀត។

របាយការណ៍ ដែលមានដាក់ចំណងជើង «ការ​វាយ​តម្លៃ របស់បណ្ដាភ្នាក់ងារ​ចារកិច្ចអាមេរិក ទៅលើ​ការ​គំរាមកំហែង​ជា​សាកល» និងដែលចុះហត្ថលេខា ដោយនាយកការិយាល័យចារកម្មជាតិ លោក ដានីញ៉ែល ខូតស៍ (Daniel R. Coats) បានសរសេរថា៖ «មេដឹកនាំកម្ពុជា លោក ហ៊ុន សែន ​នឹងធ្វើការបង្ក្រាប [...]

សណ្ឋាគារ​កាំបូឌីយ៉ាណា​នៃ​សង្គម​រាស្ត្រ​និយម នឹង​ត្រូវ​កំទេច​ចោល?

សណ្ឋាគារ​កាំបូឌីយ៉ាណា​នៃ​សង្គម​រាស្ត្រ​និយម នឹង​ត្រូវ​កំទេច​ចោល?

ប្រសិនជាសណ្ឋាគារកាំបូឌីយ៉ាណា (Hotel Cambodiana) ត្រូវបានវាយកំទេចមែននោះ វានឹងក្លាយជាអគារសេសសល់ ចុងក្រោយបង្អស់មួយទៀត នៃរបបសង្គមរាស្ត្រនិយម របស់អតីតព្រះមហាវីរក្សត្រ សម្ដេចព្រះ នរោត្ដម សីហនុ ដែលត្រូវបាត់បង់រូបរាង ពីរាជធានីភ្នំពេញ បន្ទាប់ពីសំណង់ជាច្រើន ដែលជាស្នាដៃនៅក្រោម​របប​នោះ ត្រូវបានដុតឆេះ កែឆ្នៃ ឬកាត់ជាចម្រៀកៗ សឹងតែអស់ទៅហើយនោះ។

ស្រង់សំដីដោយសារព័ត៌មានភ្នំពេញប៉ុស្ដ៍ អ្នកនាំពាក្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម លោក សេង ឡូត បានថ្លែងអះអាងថា ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប របស់​លោក គិត ម៉េង គ្រោង​នឹង​ឈូស​សណ្ឋាគារ​ខាងលើ ដើម្បី​ឈានទៅ​សាងសង់​អគារ​មួយ​ ដែល​មាន​កម្ពស់​ ៦០០ ​ម៉ែត្រ។ ប៉ុន្តែអ្នកនាំពាក្យបានបន្តថា គម្រោងនេះ កំពុងស្ថិតនៅជាផែនការនៅឡើយ ដោយលោកបញ្ជាក់ថា ក្រុមហ៊ុនបានស្នើទៅរដ្ឋាភិបាល នូវសិទ្ធិសម្រាប់អនុវត្តន៍គម្រោង។​

ប្រភពមួយទៀត ដែលដកស្រង់ ដោយសារព័ត៌មានដដែល បានអះអាងថា [...]

ក្រុម​ប៉ារីស​ប្រជុំ​សំងាត់​ដើម្បី​បំបាក់​ក្រុម​រៀល ក្នុង​ការ​ប្រកួត​«ត្រឡប់»

ក្រុម​ប៉ារីស​ប្រជុំ​សំងាត់​ដើម្បី​បំបាក់​ក្រុម​រៀល ក្នុង​ការ​ប្រកួត​«ត្រឡប់»

ប្រកួតយកឈ្នះ លើក្រុមរៀលម៉ាឌ្រីត (Real Madrid) នៅក្នុងផ្ទះរបស់ខ្លួន នាថ្ងៃទី៦ ខែមីនា ខាងមុខ ជារឿងដ៏ចាំបាច់បំផុតសម្រាប់ក្រុម ប៉ារីសស៊ាំងហ្សែរម៉ាំង (Paris Saint-Germain) បន្ទាប់ពីបានបរាជ័យ ក្នុងការប្រកួត«ទៅ» កាលពីថ្ងៃទី១៤ ខែកុម្ភៈកន្លងមកនេះ នាកីឡដ្ឋាន «Santiago Bernabeu» ផ្ទះរបស់ក្រុមរៀល។ ដើម្បីបានជ័យជំនះ លើក្រុមបាល់ទាត់ដ៏ធំមួយនេះ ក្រុមប៉ារីសត្រូវរៀបចំខ្លួន ពីពេលនេះទៅ។

ដោយសារតែហេតុនេះ ទើបកិច្ចប្រជុំសំងាន់ និងបន្ទាន់មួយ ត្រូវបានកោះធ្វើកាលពីព្រឹកថ្ងៃសុក្រកន្លងមក រវាងមេដឹកនាំក្រុមបាល់ទាត់ ក្រុមការងារ និងកីឡាករជាច្រើននាក់ ហើយទើបនឹងត្រូវបានបណ្ដាញព័ត៌មានមួយ ឈ្មោះ «Paris United» យកមកអះអាងនៅចុងសប្ដាហ៍នេះ។ នៅក្នុងកិច្ចប្រជុំ ដែលមិនបានគ្រោងទុកនោះ [...]

ក្រុម ហេគ័រ បង្ហោះវីដេអូ​ «ហ៊ុន ម៉ានី ពូកែខាំស្រីៗ»

ក្រុម ហេគ័រ បង្ហោះវីដេអូ​ «ហ៊ុន ម៉ានី ពូកែខាំស្រីៗ»

វីដេអូ​​ដ៏អាស្រូវយ៉ាងហោចចំនួនបួន ត្រូវ​បានជនអនាមិក យកមកបង្ហោះជាសាធារណៈ ដំបូងឡើយ នៅថ្ងៃទី១៤ ខែកុម្ភៈ លើគេហទំព័រចែកផ្សាយវីដេអូ យូធូប (Youtube) ​មុននឹងវីដេអូទាំងនេះ ត្រូវបានយកមកបង្ហោះបន្តទៀត នៅពាសពេញលើបណ្ដាញសង្គម។ វីដេអូទាំងនោះ ជាការថតពីអេក្រង់ (Shot Screen) របស់ប្រព័ន្ធផ្ញើរសារឯកជន ហ្វេសប៊ុក ​ដោយបង្ហាញពីការជជែក រវាងគណនីមួយឈ្មោះ «Many Hun» និងគណនីរបស់ស្ត្រីជាច្រើននាក់ រួមនឹងគណនីរបស់ឈ្មោះ «Kham Phouri» នោះផង។

ការបង្ហោះវីដេអូ កម្រិត«HD 1080» ទាំងនេះ ធ្វើឡើងនៅក្រោយពេលគណនី និងទំព័រហ្វេសប៊ុករបស់លោក ហ៊ុន ម៉ានី កូនប្រុសលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបានក្រុម ហេគ័រ (​Hackers - ជំនាញខាងប្លន់គេហទំព័រ) ទាញយកទៅកាន់កាប់ តាំងពីល្ងាចថ្ងៃទី១៤ ខែកុម្ភៈ ដូចគ្នា។

លិខិតជូនដំណឹងមួយច្បាប់ ចេញផ្សាយដោយលេខាធិការដ្ឋាន ​របស់កូនប្រុសនាយករដ្ឋមន្ត្រី បានឲ្យដឹងពីការបាត់បង់គណនី [...]

​​«Fresh News»​ជា​«រោងចក្រ​ផលិត​ព័ត៌មាន​ក្លែងក្លាយ»

​​«Fresh News»​ជា​«រោងចក្រ​ផលិត​ព័ត៌មាន​ក្លែងក្លាយ»

សារព័ត៌មាន «Fresh News» ជា«សម្លេងរបស់ម្ចាស់ខ្លួន»។ នេះ ជាចំណងជើងមួយ នៅក្នុងរបាយការណ៍កម្រាស២៧សន្លឹក របស់អង្គការអ្នកយកព័ត៌មានគ្មានព្រំដែន (Reporters Without Borders /Reporters Sans Frontières) ដែលចេញផ្សាយ កាលពីថ្ងៃពុធ។ អង្គការអន្តរជាតិ ដែលមានទីតាំងកណ្ដាល នៅក្នុងរដ្ឋធានីប៉ារីស ប្រទេសបារាំង និងដែលមានបណ្ដាញរបស់ខ្លួន នៅពាសពេញពិភពលោក បានពន្យល់នៅក្នុងរបាយការណ៍នោះថា សារព័ត៌មានរណបរដ្ឋាភិបាលកម្ពុជាមួយនេះ យកគំរូតាមប្រព័ន្ធផ្សព្វផ្សាយ តាមបែប​ចិន​កុម្មុយនីស្ដ ហើយថែមទាំងមានអំណះអំណាចជាច្រើន ដែលអាចបញ្ជាក់​បានទៀតថា «Fresh News» គឺជា«រោងចក្រផលិតព័ត៌មានក្លែងក្លាយ»ដ៏សម្បូរបែប។

របាយការណ៍ ដែលមានចំណងជើងថា «ប្រទេសកម្ពុជា សារព័ត៌មានឯករាជ្យកំពុងស្ថិតក្នុងភាពមហន្តរាយ» [...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...