Posts by "សេក មនោរកុមារ"

ព្យុះសេនឌី-អាមេរិក៖ វីដេអូ និងរូបភាពខ្លះៗ

ព្យុះសេនឌី-អាមេរិក៖ វីដេអូ និងរូបភាពខ្លះៗ

កាសែតញ៉ូយកថែម៍ បានតម្លើងកាម៉េរ៉ាមួយ នៅលើដំបូលអាគាររបស់ខ្លួន កណ្ដាលទីក្រុងញ៉ូយក ហើយបានដាក់ថត​ចោលរហូត ពេញទាំងថ្ងៃច័ន្ទ និងឆ្លងចូលមកថ្ងៃអង្គារ ដើម្បីតាមសង្កេតមើល ពីដំណើរឆ្លងកាត់នៃព្យុះសង្ឃរា សេនឌី ដែលបានបំផ្លិចបំផ្លាញ សហរដ្ឋអាមេរិកយ៉ាងធ្ងន់ធ្ងរជាទីបំផុត។ សូមអញ្ជើញទស្សនាវីដេអូ ដែលដាក់បង្វិលអោយលឿន និងរូបភាពមួយចំនួនទៀត ដូចខាងក្រោម៖

[...]
ព្យុះសេនឌី-អាមេរិក៖ តួលេខ​សំខាន់ៗ នៅ​ក្រោយ​វិនាសកម្ម

ព្យុះសេនឌី-អាមេរិក៖ តួលេខ​សំខាន់ៗ នៅ​ក្រោយ​វិនាសកម្ម

ព្យុះសង្ឃរា សេនឌី ដែលជាព្យុះសង្ឃរាមួយ ក្នុងចំណោមព្យុះដ៏ខ្លាំងផ្សេងទៀត ដែលទើបនឹងបានវាយលុក​ទន្ទ្រានទឹកដី​ប៉ែកឦសាន (កើតឆៀងជើង) នៃសហរដ្ឋអាមេរិក បានបន្សល់ទុកនូវភាពបង្ហិនបង្ហោចខ្លោចផ្សារ នៅតំបន់ឆ្នេរខាងកើត​នៃ​ប្រទេស ទឹកជំនន់ពេញប្រៀបក្នុងរន្ធរថភ្លើងក្រោមដី និងផ្នែកមួយនៃសង្កាត់ម៉ាណាតាន់ (Manhattan) នៅទីក្រុងញ៉ូយក បង្ខំអោយទីផ្សារហិរញ្ញវត្ថុបិទទ្វា និងការបង់ខាតជាច្រើនកោដដុល្លាអាមេរិក។ ខាងក្រោមនេះ ជាតួលេខសំខាន់ៗ ដែលជា​លទ្ធផលបូកសរុបបណ្ដោះអាសន្ន នៅថ្ងៃបន្ទាប់ពីមហាវិនាសកម្ម ជាប្រវត្តិសាស្រ្តនេះ។

 
រថយន្ដ បានអណ្ដែតឡើងទល់ពិដាន នៅក្នុងចំណតរថយន្ដក្រោមដីមួយ នៅទីក្រុងញ៉ូយក។ រូបថតរ៉យទើរ។

[...]
គម្រាមតាមអាំងធើណែត ធ្វើ​អោយ​យុវជន​​សម្លាប់​ខ្លួន

គម្រាមតាមអាំងធើណែត ធ្វើ​អោយ​យុវជន​​សម្លាប់​ខ្លួន

យុវជនម្នាក់ នៅទីក្រុងប្រ៊េស្ដ៍ ប្រទេសបារាំង បានស្លាប់កាលពីថ្ងៃទី១៧ តុលាកន្លងទៅ ក្រោយពីបានរងនូវការគម្រាម ពីរូបភាពវីដេអូមួយ នៅលើបណ្ដាញសង្គមហ្វេសប៊ុក។ ឪពុកម្ដាយរបស់យុវជននេះ បានត្រឡប់មកនិយាយបកស្រាយ ដើម្បីអោយ ឪពុកម្ដាយ ឬយុវជនផ្សេងទៀត មានការប្រុងប្រយ័ត្ន។


នៅពីក្រោយហ្វេសប៊ុក មានមនុស្សរាប់សិបពាន់លាននាក់ ដែលគេមិនអាចដឹងបានពីអត្តសញ្ញាណ។

យុវជននោះ ឈ្មោះហ្គោទីជេ (Gauthier) បានចងករសម្លាប់ខ្លួន នៅក្រោមដំបូលផ្ទះមួយ ក្នុងសួនច្បាររបស់គ្រួសារខ្លួន កាលពីថ្ងៃ១០តុលា ហើយបានទទួលមរណភាពក្នុងរយះពេល ១សប្ដាហ៍ក្រោយមក។ ហ្គោទីជេទើបនឹងធ្វើបុណ្យ​ខួប​កំណើត គម្រប់១៨ឆ្នាំ កាលពីពីរខែមុននេះប៉ុណ្ណោះ។

ហើយនៅថ្ងៃនោះ ហ្គោទីជេ បានវិលត្រឡប់មកផ្ទះវិញធម្មតា [...]

កាតា អ៊ែរវ៉េស នឹង​បើក​​ជើង​ហោះហើរ​របស់​ខ្លួន​ មក​កម្ពុជា

កាតា អ៊ែរវ៉េស នឹង​បើក​​ជើង​ហោះហើរ​របស់​ខ្លួន​ មក​កម្ពុជា

ក្រុមហ៊ុនអាកាសចរណ៍របស់ប្រទេសកាតា នឹងបើកការហោះហើរក្នុងពេលខាងមុខរបស់ខ្លួន ឆ្ពោះទៅកាន់រាជធានី​ភ្នំពេញ ប្រទេសកម្ពុជា ដោយឆ្លងកាត់តាម ទីក្រុងហូជីម៉ិញប្រទេសវៀតណាម។


យន្ដហោះប្រភេទ អ៊ែប៊ូស អា៣៣០-២០០ របស់ក្រុមហ៊ុនអាកាសចរណ៍ កាតា អ៊ែរវេស្ស។

ចាប់ពីថ្ងៃទី ២០កុម្ភះឆ្នាំ២០១៣ទៅ ក្រុមហ៊ុនអាកាសចរណ៍របស់ប្រទេសកាតា ក្នុងឈូងសមុទ្រពែក នឹងបើកការ​ហោះ​ហើរ ប្រចាំថ្ងៃរបស់ខ្លួន ភ្ជាប់ពីប្រទេសរបស់ខ្លួន មករាជធានីភ្នំពេញ នៃប្រទេសកម្ពុជា ជាមួយនឹងយន្ដហោះប្រភេទ អ៊ែប៊ូស អា៣៣០-២០០ (Airbus A330-200) ដែលអាចទទួលអ្នកដំណើរបាន ២៤នាក់ សំរាប់ថ្នាក់អ្នកធ្វើជំនួញ និង២៤៨នាក់ សំរាប់អ្នកដំណើរធម្មតា។ ការហោះហើរនឹងកំណត់ធ្វើក្នុងជំហ៊ានដំបូង នៅថ្ងៃពុធ [...]

«មេឃរលំ ឬ Skyfall» ដាក់​បញ្ចាំង​មុន​ថ្ងៃ នៅ​ទីក្រុង​ឡុងដ៍ សំរាប់​ខួប​៥០​ឆ្នាំ​នៃ ជេម ស្បន

«មេឃរលំ ឬ Skyfall» ដាក់​បញ្ចាំង​មុន​ថ្ងៃ នៅ​ទីក្រុង​ឡុងដ៍ សំរាប់​ខួប​៥០​ឆ្នាំ​នៃ ជេម ស្បន

ការចេញបញ្ចាំង នៃខ្សែររឿងទី ២៣ នៃភា្នក់ងារស៊ើបអង្កេតដ៏ល្បី របស់អង់គ្លេស ០០៧ ឬជេម ស្បន បានធ្វើឡើងចំពេល​ខួបលើកទី៥០ នៃការចាប់កំណើតដំបូងរបស់ខ្សែរភាពយន្ដនេះ។ កាលពីថ្ងៃអង្គារទី២៣តុលាកន្លងទៅ ខណៈដែលមាន​ការដាក់បញ្ចាំងមុនថ្ងៃ នៅទីក្រុងឡុងដ៍ប្រទេសអង្គគ្លេស តួអង្គរបស់ជេម ស្បន លោក ដានីញែល គ្រេច (Daniel Craig) បាននិយាយថា មាន«កិត្តិយស» ដោយបានដើរតួសម្ដែងនៅក្នុង ភាពយន្ដដ៏ល្បីនេះ។ ខ្សែរភាពយន្ដស៊ើបអង្កេត០០៧ ដែល​លើកនេះមានចំណងជើងថា មេឃរលំ (Skyfall) បានចេញដាក់បញ្ចាំងក្នុងពិភពលោក នៅថ្ងៃពុធ ទី ២៤កញ្ញា ឆ្នាំ​២០១២ នេះ។ រីឯនៅបារាំង ខ្សែរភាពយន្ដបានទទួលរួចជាស្រេច នូវការស្ងើចសរសើរជាច្រើន។


តួជេមស្បន លោក ដានីញែល គ្រេច និងតួឯកស្រីនាងប៊េរ៉េនីស្ស [...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...