Posts by "ដារី"

កម្មវិធី​ដង្ហែ​សព កែម ឡី សម្រាប់​ថ្ងៃ​អាទិត្យ​នេះ

កម្មវិធី​ដង្ហែ​សព កែម ឡី សម្រាប់​ថ្ងៃ​អាទិត្យ​នេះ

កម្មវិធីដង្ហែបុណ្យសព លោក កែម ឡី ទើបនឹងបាន​ធ្លាក់​ចុះ​មកដល់ នៅមុនពេលនេះបន្តិច។ កម្មវិធីបុណ្យក្នុង​ថ្ងៃ​អាទិត្យ​ខាងមុខ នឹងចាប់ផ្ដើម នៅម៉ោង៤ភ្លឺ ដោយការជួបជុំក្រុមគ្រួសារ ញាតិមិត្តជិតឆ្ងាយ នៅក្នុងទីអារាម នៃ​វត្ត​ចាស់ ដែលស្ថិតក្នុងសង្កាត់ជ្រោយចង្វា រាជធានីភ្នំពេញ ហើយនឹងបញ្ចប់ទៅ នៅម៉ោង១២កន្លះថ្ងៃត្រង់ នៅ​ក្នុង​បរិវេណ នៃគេហដ្ឋានរបស់ក្រុមគ្រួសារ លោក កែម ឡី នៅក្នុងខេត្តតាកែវ។

បើតាមព្រះតេជគុណ ប៊ុត ប៊ុនតិញ តំណាងគណៈកម្មការរៀបចំបុណ្យសព បានមានថេរដីកា​កាលពី​ម្សិល​ម៉ិញ​ថា សាលារាជធានីភ្នំពេញ បានឯកភាពយល់ព្រម ឱ្យគណៈកម្មការនិងគ្រួសារសព បានដង្ហែសពលោក កែម ឡី តាម​ផ្លូវ​ដែល​បាន​ស្នេីរសុំហើយ។

ការដង្ហែសពនេះ ត្រូវបាន​ចាត់ទុកម្យ៉ាងទៀត ថាជាការលាគ្នា ឬអាចជាការជូនដំណើរចុងក្រោយ នៃបណ្ដា​ជន​ខ្មែរ​​ជា​​ច្រើន​​សិប​​ពាន់​ម៉ឺននាក់ ជូនដល់លោក កែម ឡី ដែលត្រូវបានបាញ់សម្លាប់ យ៉ាងព្រៃផ្សៃ កាលពីថ្ងៃ​អាទិត្យ [...]

សម្រេចជាស្ថាពរ ថាសព កែម​ ឡី នឹង​​ត្រូវ​បញ្ចុះ​នៅ​​ថ្ងៃ​​ទី​២៤នេះ

សម្រេចជាស្ថាពរ ថាសព កែម​ ឡី នឹង​​ត្រូវ​បញ្ចុះ​នៅ​​ថ្ងៃ​​ទី​២៤នេះ

បន្ទាប់ពីបានរារែក និងបានផ្លាស់ប្ដូរ ការសម្រេចដង្ហែសពលោក កែម ឡី យកទៅបញ្ចុះ នៅភូមិដ្ឋានស្រុកកំណើត​លោក ជា​ច្រើនដងកន្លងមក នៅរសៀលថ្ងៃចន្ទទី១៨ ខែកក្កដានេះ សេចក្ដីប្រកាសព័ត៌មានជាផ្លូវការមួយ បាន​ប្រកាស​ឲ្យ​ដឹង​ថា ការ​ដង្ហែ​សព​លោក កែម ឡី យកទៅបញ្ចុះ នឹងប្រព្រឹត្តិទៅ នៅថ្ងៃអាទិត្យទី២៤ ខែ​កក្កដា​ខាង​មុខ។

ព្រះសង្ឃ ប៊ុត ប៊ុនតិញ តំណាងគណៈកម្មការបុណ្យសព និងជាស្ថាបនិកបណ្ដាញព្រះសង្ឃ​ឯករាជ្យ​ដើម្បី​យុត្តិធម៌​សង្គម បានមានថេរដីការថា ការសម្រេចដង្ហែនេះ ដោយ​សារ​«គ្មាន​ជម្រើស» ដែល​បណ្ដាលមកពី ការបង្ខំ​របស់​អាជ្ញាធរ និង​ស្ថានភាព​របស់សព ដែលមិនអាចទុក​យូរ​បាន​ត​ទៅ​ទៀត។

សេចក្តីប្រកាសព័ត៌មាន របស់គណៈកម្មការបុណ្យសព បានឲ្យដឹងទៀតថា ពិធីដង្ហែសព ចាប់ផ្តើមនៅម៉ោង៧​ព្រឹក ចេញ​ពីវត្ត ពោធិយារាម ហៅវត្តចាស់ ក្នុងរាជធានីភ្នំពេញ ឆ្ពោះទៅភូមិអង្គតាកុក ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្ត​តាកែវ [...]

ការដង្ហែសព កែម ឡី ត្រូវបានពន្យាពេលជាថ្មី

ការដង្ហែសព កែម ឡី ត្រូវបានពន្យាពេលជាថ្មី

បន្ទាប់ពីបានផ្លាស់ប្ដូរ កាលវេលានៃការដង្ហែសពលោក កែម ឡី យកទៅបញ្ចុះ មិនតិចជាងពីរដងកន្លងមក នៅ​លើកនេះ ការសម្រេចដង្ហែ ដែលបានកំណត់នៅថ្ងៃទី១៧ ខែកក្កដានេះ ត្រូវបានផ្លាស់ប្ដូរជាថ្មីទៀត ដោយ​ត្រូវ​ពន្យា​ពេល​ទៅថ្ងៃក្រោយវិញ។ តំណាងក្រុមគ្រួសារសព អ្នកស្រី ប៊ូ រចនា ភរិយាលោក កែម ឡី និងតំណាង​គណៈកម្មការ​រៀបចំ​បុណ្យ ព្រះសង្ឃ ប៊ុត ប៊ុនតិញ ជាអ្នកប្រកាសពីការពន្យាពេលនេះ ដោយខ្លួនឯង នៅ​ប្រមាណ​ជា​មួយ​​ម៉ោង​មុននេះ។

សាមីម្ចាស់បុណ្យសព បានអះអាងថា ការផ្លាស់ប្ដូរនេះ ដោយយោងទៅតាមសំណូមពរជាច្រើន របស់​ប្រជា​ពលរដ្ឋ ដែលនៅតែបន្តចង់មកសម្ដែងគារវកិច្ច និងគោរពវិញ្ញាណក្ខន្ធលោក កែម ឡី។ និងម្យ៉ាងទៀត ដោយ​សារ​​ការ​រក្សា​សព អាច​នឹង​ធ្វើតទៅមុខទៀត ដោយមានជំនួយពីគ្រែទឹកកក ដែលដាក់តំកល់សព នៅក្នុង​មឈូស​​កញ្ចក់ និង​មាន​យោបល់ ពី​សំណាក់​គ្រូពេទ្យជំនាញនោះផង។

» វីដេអូ ដែលបង្ហាញពីការប្រកាសពន្យាពេល នៃការដង្ហែសពលោក កែម ឡី៖

[...]
CNRP ប្រកាស​ធ្វើ​ខួប​បង្កើត​បក្ស មួយ​ថ្ងៃ​ក្រោយ​ដង្ហែ​សព កែម ឡី

CNRP ប្រកាស​ធ្វើ​ខួប​បង្កើត​បក្ស មួយ​ថ្ងៃ​ក្រោយ​ដង្ហែ​សព កែម ឡី

«គណបក្សសង្គ្រោះជាតិ នឹងប្រារព្ធពិធីអបអរសាទរ នៃការបង្កើតគណបក្សលើកទី៤  ដែលនឹងប្រព្រឹត្តិទៅ នៅ​ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៦ វេលាម៉ោង៨ព្រឹក នៅទីស្នាក់ការកណ្ដាល» នេះជាអ្វី ដែលគេអាចអានបាន នៅ​ក្នុង​សេចក្ដី​ប្រកាសព័ត៌មានមួយ របស់គណបក្សសង្គ្រោះជាតិ ដែលទើបនឹងចេញផ្សាយ ក្នុងពេលមុននេះ និង​ដែល​ទស្សនាវដ្ដី​មនោរម្យ.អាំងហ្វូ ទទួលបានមួយច្បាប់។

ពិធីអបអរសាទរខួប នៃការបង្កើតគណបក្សនេះ នឹងមានការចូលរួម ពីសំណាក់សមាជិក សមាជិក ក្រុមប្រឹក្សា​ឃុំ-សង្កាត់ ក្រុង-ស្រុក-ខណ្ឌ និងរាជធានី-ខេត្ត ព្រមទាំងថ្នាក់ដឹកនាំគណបក្ស គ្រប់លំដាប់ថ្នាក់។ ក្រុមមន្ត្រី​ជិត​ឆ្ងាយ​ទាំង​នេះ របស់គណបក្សប្រឆាំង នឹង​មក​ជួបជុំ​គ្នា នៅទីស្នាក់ការកណ្ដាលគណបក្ស ក្នុងសង្កាត់​ចាក់​អង្រែ​លើ ខណ្ឌ​មានជ័យ រាជធានីភ្នំពេញ។

ជាការរំលឹកឡើងវិញ គណបក្សសង្គ្រោះជាតិ​​ត្រូវបាន​បង្កើតឡើងជាផ្លូវការ នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១២ [...]

«ការ​ដាក់ កឹម សុខា ក្រោម​ការ​ត្រួត​មើល​របស់​តុលាការ ជា​រឿង​នយោបាយ»

«ការ​ដាក់ កឹម សុខា ក្រោម​ការ​ត្រួត​មើល​របស់​តុលាការ ជា​រឿង​នយោបាយ»

សេចក្ដីថ្លែងការណ៍មួយ របស់ក្រុមសមាជិកសភា របស់គណបក្សសង្គ្រោះជាតិ ដែលទើបនឹងធ្លាក់មកដល់ នៅពេលមុននេះ បាន​ហៅ​ការសម្រេចរបស់តុលាការ ដែលដាក់លោក កឹម សុខា ជាអ្នកតំណាងរាស្ត្រមានអភ័យឯកសិទ្ធិសភា ឲ្យស្ថិតនៅ​ក្រោម​​ការ​​ត្រួតពិនិត្យ តាមផ្លូវតុលាការ «គឺជាការរំលោភសិទ្ធិសេរីភាព របស់អ្នកតំណាងរាស្ត្រ និងជាការរំលោភ​ម្ដង​ហើយ​ម្ដង​ទៀត ទៅ​លើ​មាត្រា៨០ នៃរដ្ឋធម្មនុញ្ញ»។

សេចក្ដីសម្រេចមួយរបស់តុលាការ ដែលចុះហត្ថលេខា ដោយចៅក្រមស៊ើបសួរ ថាន់ ឡេង នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៦ (តែទើបផ្សព្វផ្សាយនៅថ្ងៃនេះ) បានកំណត់ដាក់លោក កឹម សុខា អនុប្រធាន (សព្វថ្ងៃជាប្រធានស្ដីទី) គណបក្សសង្គ្រោះជាតិ ឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យ របស់តុលាការ ក្រោមបទចោទបដិសេធក្នុងការចូលខ្លួន ដោយមិនអនុញ្ញាត ឲ្យលោកចាក​ចេញ​​ទៅក្រៅប្រទេស និងបានព្រមានពីការឃុំខ្លួនជាបណ្ដោះអាសន្ន។

លោកចៅក្រម ថាន់ ឡេង បានសរសេរក្នុងដីកាសម្រេចនោះថា៖ [...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...