ប៉ោយប៉ែត៖ សំណង់តូបលក់ដូរស្រេចចិត្ត លើចិញ្ចើមផ្លូវមុខវត្តថ្មី?
ការសាងសង់ នៅលើចិញ្ចើមផ្លូវដើម្បីប្រកបរបរ ធ្វើអាជីវកម្មជាលក្ខណៈឯកជន បានបង្ករឲ្យមានការព្រួយបារម្ភ ដល់ព្រះគ្រូចៅអធិការវត្ត សូរិយារាម ហៅវត្តថ្មី និងនាយកសាលាបឋមសិក្ស ហ៊ុន សែន វត្តថ្មី។ បើតាមប្រភពផ្ទាល់កន្លែង បានឲ្យដឹងថា សំណង់តូបទាំងនេះ ត្រូវបានសាងសង់ឡើង តាំងពីថ្ងៃទី៨ ដើមខែកុម្ភៈ នៅលើចិញ្ចើមផ្លូវសាធារណៈ ភូមិបាលិលេយ្យទីមួយ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ជាប់នឹងរបងវត្ត និងសាលាបឋមសិក្សានោះតែម្ដង។ រហូតមកដល់ ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៥ ការសាងសង់ ហាក់ដូចជាបានកើនឡើង រឹងរឹតតែលើសដើម ដោយមិនមានអន្តរាគមន៍ណាមួយ ពីអាជ្ញាធរសង្កាត់ ក្នុងតំបន់នោះនៅឡើយ ។
ព្រះតេជគុណ ឌួង រដ្ឋា ចៅអធិការវត្តថ្មី បានឲ្យទស្សនាវដ្តីមនោរម្យ.អាំងហ្វូដឹងថា ព្រះអង្គមានការបារម្ភ នឹងសំណង់ធ្វើអាជីវកម្មទាំងនេះ ព្រោះវាធ្វើឲ្យប៉ះពាល់ ដល់ព្រះពុទ្ធសាសនា។ ព្រះតេជគុណយល់ថា [...]